ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ​រឿង​ចែក​លុយ​មិន​ស្មើថ្លៃ​ការពារ​ប្រគំ​តន្ត្រី KAZASTIP នៅ​លើ​កោះពស់

9 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ​ ៖ ជនជាតិ​រុ​ស្ស៊ី​២​នាក់​បាន​រង​របួស​(​ជន​រង​គ្រោះ​ម្នាក់​គេចខ្លួន​ក្រោយ​កើតហេតុ​) បន្ទាប់​ពី​​ជនជាតិ​រុ​ស្សី​មួយ​ក្រុម​មាន​គ្នា​ប្រហែល​៨​នាក់​ ​ខ្លះ​កាន់​កាំភ្លើង និង​​ខ្លះ​កាន់​កូនកាំបិត ​ព្រមទាំង​មាន​កាន់​ដាវ​សាំ​ម៉ូ​រៃ​

ខេត្ត​ព្រះ​សីហ​នុ​ ៖ ជនជាតិ​រុ​ស្ស៊ី​២​នាក់​បាន​រង​របួស​(​ជន​រង​គ្រោះ​ម្នាក់​គេចខ្លួន​ក្រោយ​កើតហេតុ​) បន្ទាប់​ពី​​ជនជាតិ​រុ​ស្សី​មួយ​ក្រុម​មាន​គ្នា​ប្រហែល​៨​នាក់​ ​ខ្លះ​កាន់​កាំភ្លើង និង​​ខ្លះ​កាន់​កូនកាំបិត ​ព្រមទាំង​មាន​កាន់​ដាវ​សាំ​ម៉ូ​រៃ​ផង​បាន​ចូល​ក្នុង​កាស៊ីណូ​ឃ្វី​ន​កូ ហើយ​បាញ់​ឡើង​ទៅ​លើចំនួន​៣​គ្រាប់ ​និង​ចាក់ បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​វេលា​ម៉ោង​៨​ និង​២០​នាទី​យប់ ថ្ងៃ​ទី​១៣​ កុម្ភៈ ២០១៥​ នៅ​ឆ្នេរ​ម្លប់​ជ្រៃ​ ស្ថិត​ក្នុងភូមិ​៣​ សង្កាត់​៣​ក្រុងព្រះសីហនុ​។

យោង​តាម​ប្រភពពី​លោកវរសេនីយ៍ឯក កុ​ល ផា​លី ស្នងការ​រង​ទទួល​បន្ទុក​ព្រហ្មទណ្ឌ​បានឱ្យ​ដឹង​ថា ជនជាតិ​រុ​ស្សី​ពីរ​ក្រុម មាន​គ្នា​ប្រមាណ​៨​នាក់​ប្រយុទ្ធ​គ្នាដោយ​ប្រើប្រាស់កាំភ្លើងខ្លី កាំបិត និង​ដំបងបង្កឲ្យ​ភាគី​រុ​ស្សី​ម្ខាង​ទៀត​រង​របួសធ្លាយ​ដល់​សួតកំពុង​សង្គ្រោះ​បន្ទាន់នៅ​មន្ទីរពេទ្យក្នុង​ក្រុងព្រះសីហនុ​។

​ជន​រង​គ្រោះ​ម្នាក់​ក្នុង​ចំណោម​២​នាក់​មានឈ្មោះ BULGAR MIHAI​ភេទ ភេទប្រុស អាយុ​២០​ឆ្នាំ​ ជាជនជាតិម៉ុ​ល​ដុល​វ៉ា ​ជា​ភ្ញៀវ​ទេសច​រ ស្នាក់​នៅ​បណ្តោះអាសន្ននៅផ្ទះ​សំណាក់ ហង្ស​ពេជ្រ ស្ថិត​ក្នុងភូមិ​៣​ សង្កាត់​លេខ​៣ ​ក្រុងព្រះសីហនុ​។ សមត្ថកិច្ច​ដដែល​បន្ត​ថា មុន​ពេល​កើេត​ហេតុ ជនជាតិ​រុ​ស្សី​មួយ​ក្រុមបាន​មក​ដល់​ភោជនីយដ្ឋាន​ឆ្នេរ​ម្លប់​ជ្រៃមុន​ភាគី​មួយ​ក្រុម​ទៀតប្រហែលជា​កន្លះ​ម៉ោង ស្រាប់តែ​មាន​ជនជាតិ​រុ​ស្សីមួយ​ក្រុម​ផ្សេង​ទៀតបាន​ជិះរថ​យន្ត​​មក​ដល់ដែរ ហើយ​ពួក​គេ​បាន​ធ្វើ​សកម្មភាពបាញ់​ឡើង​លើ​ចំនួន​បី​ទៅ​បួន​គ្រាប់នៅ​បរិវេណ​ខាង​មុខ​កាស៊ីណូ បន្ទាប់​មក​បក្សពួកក្រុម​បាញ់​ម្នាក់បាន​កាន់​កាំបិត​ចុង​ស្រួចដើរ​សំដៅទៅ​ក្រុម​មក​មុន ហើយ​បាន​ចាក់​ទៅ​លើ​ជនជាតិ​រុ​ស្សី​ម្នាក់ចំ​បោះដៃផុត រង​របួស​ធ្ងន់​​។​

មូលហេតុ​ដែល​បង្កឱ្យ​មានរឿង​កាប់​ចាក់​បាញ់បោះ​នេះ ក៏​ព្រោះតែ​រឿង​ទំនាស់​ក្នុង​របរ​រកស៊ីចែក​លុយ​មិន​ស្មើរវាង​ក្រុម​បង្កជា​ក្រុម​សន្តិសុខ​ការពារ​កោះពស់ និងក្រុម​ជន​រង​គ្រោះ ជា​ក្រុម​លក់​សំបុត្រកម្មវិធី KAZASTIP ដែល​គ្រោង​នឹង​ប្រគំនា​ថ្ងៃ​ខាង​មុខ​ទី​១៨​ កុម្ភៈ រហូត​ដល់​ថ្ងៃ​ទី​២៨ ដោយសារ​តែ​ភាគី​ជន​បង្ក​ទា​រថ្លៃ​ការពារ​ចំនួន​៥០%​នៃ​ថ្លៃ​ចំណេញ ស្មើនឹង​២០​ម៉ឺន​ដុល្លា​រ។​

ប្រភព​ដ​ដែល​បាន​បន្ត​ថា នៅ​ថ្ងៃ​កើតហេតុ​ភាគី​ជន​រង​គ្រោះ​បានទៅ​បង្ករឿង​នៅ​ការិយាល័យ​ក្រុម​ជន​បង្កនៅ​ចំណុច​មុខ​សណ្ឋាគារ​ម៉ា​រី​ណា តែ​ពុំ​បាន​វាយ​គ្នា​នោះ​ទេ បន្ទាប់​មក​ជន​រង​គ្រោះ​បាន​ចេញពី​ការិយាល័យ របស់​ជន​បង្ក​ទៅ​ពិសា​អាហារ​នៅ​កាស៊ីណូ​ឃ្វិ​ន​កូ ក៏​ត្រូវ​ភាគី​ជន​បង្កនាំ​គ្នា​ទៅ​វាយ​សងសឹក​វិញ រួច​​គេចខ្លួន​បាត់​ស្រមោល​ដោយ​បន្សល់​ទុក​រថយន្ត និង​ម៉ូតូ​នៅផ្ទះ​ជនជាតិ​រុស្ស៊ីមួយ​កន្លែង​ បន្ទាប់​មក​សមត្ថកិច្ច​បាន​ឆែក​ឆេរ​រ​ក​ឃើញ​កាំភ្លើងខ្លី​បាញ់​ខ្ស​ល់ គ្រាប់​ជ័រ​ចំនួន​៦​ដើម បង់​ដាក់​គ្រាប់​មួយ​ចំនួន រួម​ជាមួយ​កូនកាំបិត​មួយ​ចំនួន​ផង​ដែរ ដកហូត​រថយន្ត​ចំនួន​២​គ្រឿង ម៉ាក​ឡិច​ស៊ី​ស​៤៥០​ ព​ណ៌ទឹកប្រាក់ និង​រថយន្ត​ម៉ាក​តូ​យ៉ូតា​ ព​ណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ 2s6304 រួម​ជាមួយ​ម៉ូតូ​ធំ​១​គ្រឿង នៅ​ក្នុងផ្ទះ​ដែល លោកនី​កូ​ឡៃ​ជួល​ឱ្យ​បុគ្គលិក​ស្នាក់​នៅ​។

រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៥​ កុ​ម្ភៈ នេះ​សមត្ថកិច្ចបាន​ឈាន​ទៅឃាត់ខ្លួន​ជនជាតិរុស្ស៊ីចំនួន​២​នាក់​មក​ធ្វើការ​សាកសួរដើម្បីស្រាវ​ជ្រាវ​រក​ជន​ដៃដល់ ប៉ុន្តែ​រហូត​មក​ដល់​ម៉ោង​១១​ព្រឹក ​ថ្ងៃ​ទី​១៥ កុម្ភៈ នេះសមត្ថកិច្ច​នៅពុំ​ទាន់​ទទួល​ចម្លើយ​ជាក់លាក់​ណាមួយ​នោះ​ទេ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព