ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹងសុំលុយ​ប្រពន្ធ​ទិញ​ស្រាផឹ​កមិន​បាន ចាប់ប្រពន្ធ​វា.យដំនិង​ដុតផ្ទះ​ឆេះហ្មត់ ​រំសាយ​កំហឹង

9 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ ករណី​ហិ.ង្សា​ក្នុងគ្រួសារមួយ​ ខណៈ​បុរស​ជាប្តី​ដោយ​សារ​ទារលុយ​ប្រពន្ធ​យក​ទៅទិញស្រា​ផឹក​

ខេត្តព្រះវិហារ ៖ ករណី​ហិង្សា​ក្នុងគ្រួសារមួយ​ ខណៈ​បុរស​ជាប្តី​ដោយ​សារ​ទារលុយ​ប្រពន្ធ​យក​ទៅទិញស្រា​ផឹក​មិន​​បាន ក៏​ចាប់​ប្រពន្ធ​វាយដំរបួស​ពេញ​ខ្លួន​ មិន​តែប៉ុណ្ណោះ រហូត​ដល់​​យក​ភ្លើង​មក​ដុត​ផ្ទះ​​ឆេះអស់ហ្មត់ទៀត ដែល​​ហេតុ​ការណ៍​នេះ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពីវេលាម៉ោង​០៨ និង​២៥នាទីយប់​ថ្ងៃទី​០៦ កុម្ភៈ ២០១៥​ ស្ថិតនៅ​ចំណុច​ភូមិ​ស្រយ៉ង់ ឃុំ​ស្រយ៉ង់​ ស្រុកគូលេ​ន ខេត្ត​ព្រះវិហារ ។

ប្រភពបាន​ឱ្យ​ដឹងថា បុរស​ជា​ប្តី​ដៃដល់​ឈ្មោះ​ប៉ាន់ ផល អាយុ​៤៥​ឆ្នាំ ជាកសិករ និង​ប្រពន្ធ​រងគ្រោះ​ឈ្មោះ​មុត សារ៉ុម អាយុ​៣៦​ឆ្នាំ ទាំង២នាក់​មានទីលំនៅ​​​ក្នុង​ភូមិ-ឃុំកើតហេតុ​ខាងលើ មានកូន​៤នាក់ (ស្រី៣) ក្នុងនោះកូន​ស្រី​ពិការដៃជើងម្នាក់ ។ បច្ចុប្បន្ន​បុរស​ជាប្តី​ត្រូវ​បានសមត្ថ​កិច្ច​​ឃាត់​ខ្លួន​​បាន​ហើយ ។

ប្រភពបន្តថា សម្ភារ​ដែល​ត្រូវភ្លើងឆេះ​មាន ផ្ទះ​ទំហំ​៥ម៉ែត្រ គុណ៦ម៉ែត្រ ដំបូលប្រក់​ស័ង្កសី, លុយខ្មែរ ៧០០.​០០០រៀល, អង្ករ១០គីឡូក្រាម, ស្រូវ០៨បេ, កង់១គ្រឿង និងម៉ាស៊ីន​កាត់ស្មៅ១គ្រឿង ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព