ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​បុរស​៣នាក់ជាប់ពាក់ព័ន្ធ​ករណីរំលោ.ភ​ក្មេង​ស្រី​អាយុ​១៧​ឆ្នាំ

9 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ​ម្ចាស់​​ហាង​លក់​ស្រា​បៀរ​​ និងខា​រ៉ា​អូ​ខេ​​យីហោ​ «តូ​រ៉ូ​ » ម្នាក់​ និង​បុរស​​២​នាក់ ​ត្រូវ​​សមត្ថកិច្ច​ចាប់​

ខេត្តស្វាយរៀង ៖ ​ម្ចាស់​​ហាង​លក់​ស្រា​បៀរ​​ និងខា​រ៉ា​អូ​ខេ​​យីហោ​ «តូ​រ៉ូ​ » ម្នាក់​ និង​បុរស​​២​នាក់ ​ត្រូវ​​សមត្ថកិច្ច​ចាប់​ខ្លួន​​ពី​បទ​​​ទិ​ញ​ពេ​ស្យា​ចារ​​លើកុមារ ​និង​​ការ​​នាំ​ចេញ​ដោយ​​មាន​​គោលដៅ​ ​ក្នុង​សំណុំរឿង​​ចាប់​ក្មេង​ស្រី​​​អាយុ​១៧​ឆ្នាំ​យក​​​ទៅ​រំលោភ​ និង​ឱ្យ​​បម្រើ​ផ្លូវ​ភេទ​​ក្នុង​ហាង​លក់​​ស្រា​បៀរ ​និង​ខា​រ៉ា​អូ​​ខេ​​អស់​រយៈពេល​៤​ថ្ងៃ ​ទើបត្រូវ​​សាច់ញាតិ​តាម​រក​ឃើញ​​ទីតាំង ​និងបានទៅ​​ប្តឹង​សមត្ថកិច្ច​ឱ្យ​​ជួយ​​អន្តរាគមន៍​​ចាប់ខ្លួន​ជន​ស​ង្ស័យ​បានចំនួន​​៣​នាក់ ​បញ្ជូន​ទៅ​​ស្នងការ​នគរ​បាល​ខេត្ត ​ដើម្បី​សាកសួរ​ ​។

ទាក់ទិន​​ករណី​នេះ​ សមត្ថ​កិច្ច​នគ​របាល​បាន​ឱ្យ​ដឹង​ថា ​ជន​ស​ង្ស័យទាំង៣​នាក់​​នេះ​ ត្រូវ​កម្លាំងស​ម​ត្ថ​កិច្ច​ចាប់ខ្លួន​កាល​ពី​វេលា​ម៉ោង​១២​​ថ្ងៃ​ទី០​៣​ កុម្ភៈ ​២០១៥ ​ស្ថិតនៅ​ក្នុង​​ហាង​លក់​ស្រា​បៀរ ​និង​ខា​រ៉ា​អូ​ខេ​នៅ​​ចំណុច​ផ្លូវលំ​បញ្ជ​ស្ថិត​​នៅ​ភូមិ​គោក​ល្វៀង ​សង្កាត់​ព្រៃ​អ​ង្គុ​ញ ​ក្រុង​បា​វិត ​។

ប្រភព​បាន​ឱ្យ​ដឹង​ថា ជន​ស​ង្ស័យ១-​ឈ្មោះ​សួង​ ពី​ ភេទ​ប្រុស ​អាយុ​៣១​ឆ្នាំ​ រស់នៅ​សង្កាត់​ព្រៃ​អ​ង្គុ​ញ ​ក្រុង​បា​វិត​(ជា​​អ្នក​ប​បួង​​ក្មេង​ស្រី​រង​គ្រោះ​​យក​ទៅ​រំលោភ​ និង​លក់​ឱ្យ​​ម្ចាស់​ហាង​​ឈ្មោះ​ម៉ី​ ម៉ា​លី ​ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ នៅ​ភូមិ​-សង្កាត់កើតហេតុ​ខាងលើ​ ចាប់រំលោភ​រួច​ឱ្យ​ក្មេង​ស្រី​រង​គ្រោះ​​បម្រើ​ផ្លូវភេទ​ជាមួយ​ភ្ញៀវ​ គ្រាន់តែ​ផ្តល់​អាហារ​ហូប​​ចុក​​ប៉ុណ្ណោះ​ ។

ប្រភពបានឱ្យ​ដឹងទៀតថា នៅ​វេលាម៉ោង​៣ និង​៣០នាទីរសៀលថ្ងៃទី០៦ កុម្ភៈ ២០១៥ នេះ តុលាការ​បាន​បញ្ជូន​​ជន​សង្ស័យទាំង៣នាក់​ទៅពន្ធនាគារ​ខេត្តហើយ​

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព