ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ថា​មាន​គេ​កប់​សព​មនុស្ស​​មិន​ស្គាល់​អត្ត​សញ្ញាណ​ម្នាក់​ស្អុយ​ពេញ​ព្រៃ ពេល​សមត្ថកិច្ច​ទៅ​គាស់​មើល​គឺជា​ខ្មោច​ឆ្កែ​សោះ

9 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ កាល​ពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី ៥ កុម្ភៈ ២០១៥ ​មាន​ការ​ភ្ញាក់​ផ្អើល​​​មួយ​បានដឹង​ដល់​សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់ត្រឡាចថា​ មាន​សពមនុស្ស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់

ខេត្តកំពង់ឆ្នាំង ៖ កាល​ពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី ៥ កុម្ភៈ ២០១៥ ​មាន​ការ​ភ្ញាក់​ផ្អើល​​​មួយ​បានដឹង​ដល់​សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់ត្រឡាចថា​ មាន​សពមនុស្ស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ត្រូវ​បាន​គេ​យក​មក​កប់​ចោល​ក្បែរ​វត្ត​ត្រពាំង​ខ្ចៅ ក្នុងភូមិ​ដើម​ពពេល ឃុំ​ថ្ម​ឥដ្ឋ ស្រុក​កំពង់ត្រឡាច តែពេល​សមត្ថកិច្ចនគរបាល​ស្រុកដឹកនាំ​ដោយ​លោក​ព្រះរាជអាជ្ញា​រង​ម្នាក់​ផង​បាន​ទៅ​គាស់​ផ្នូ​រដែល​គេ​សង្ស័យ​នោះ​ស្រាប់​តែ​ឃើញជា​ខ្មោច​ឆ្កែ​សោះ។

​លោក ហ៊ុ​ល វាសនា អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាច​បាន​និយាយ​ថា ប្រជាពលរដ្ឋ​បាន​ភ្ញាក់ផ្អើល​ដោយសារ​តែធុំក្លិន​ស្អុយ​ចេញពី​ផ្នូ​រមួយ​កន្លែង​នៅ​ក្បែ​រវត្ត​ត្រពាំង​ខ្ចៅ ដោយ​សង្ស័យ​ថា ​ជា​អំពើ​ឃាតកម្ម​ពី​កន្លែង​ណាមួយ​ ហើយ​យក​សព​មក​កប់​ផ្លុ​ង​ចោល​នៅ​ទីនោះ ពេល​នោះ​លោក​បាន​ទៅ​ពិនិត្យមើល គឺ​ក្លិ​ន​ស្អុយ​ចេញពី​ផ្នូ​រនោះ​មែន និង​បានឃើញ​ខ្សែក្រ​វាត់​មួយ​ប្រឡាក់​ដោយ​ឈាម​នៅ​ក្បែរ​ផ្នូរ​នោះទៀត​ផង លោក​ក៏​បាន​រាយ​ការ​ណ៍ទៅថ្នាក់លើ ថ្នាក់​លើ​បាន​បញ្ជាឱ្យ​គាស់ផ្នូរ​​នោះ​មើល​ដោយ​មាន​ព្រះរាជអាជ្ញា​រង​ចូលរួម​ផងដែរ ។

លោក​បាន​បន្ត​ថា ​ក្រៅពី​ខ្សែ​ក្រ​វា​ត់​ប្រឡាក់​ឈាម នៅ​មានកា​រុង​ព​ណ៌ស​មួយទៀតនៅ​ក្បែ​រផ្នូ​រនោះក៏​មានប្រឡាក់​ឈាម​ផង​ដែរ ហើយ​​អ្វី​ដែល​រឹត​តែ​ធ្វើ​ឱ្យ​មានការ​សង្ស័យ​ទៀត​នោះ ពេល​គាស់​ទៅ​បាន​ប្រទះ​ឃើញ​​អាវ​រងា​មួយទៀត​នៅ​គ្រប​ពីលើ លុះ​ទាញ​អាវ​នោះ​ចេញ​ទើប​ដឹង​ថា​ ជា​ខ្មោច​ឆ្កែ​សោះ ។

លោក​បាន​និយាយ​ទាំង​ហួសចិត្ត​ថា ខ្មោច​ឆ្កែ​នោះ​ជា​ឆ្កែ​ល្អ​ដែល​ម្ចាស់​វា​ស្រឡាញ់​ណាស់​ទើបយក​មក​កប់​យ៉ាង​ត្រឹមត្រូវ​បែប​នេះ ខុស​ពី​ឆ្កែ​ខ្លះ​ពេល​វា​ងាប់​ម្ចាស់​វាច្បាស់​ជា​ធ្វើ​ស៊ី​​មិន​ខាន ។ ក្រោយ​ពីដឹង​ថា ជា​ខ្មោច​ឆ្កែ​ហើយ ក៏​បាន​កប់​វា​​​​​វិញ និង​បាននាំ​គ្នា​​ត្រឡប់​មក​វិញ​ទាំង​ហួសចិត្ត​គ្រប់​ៗ​គ្នា​៕
                                                                                                                  ​