ប្រទះឃើញសពបុរសម្នាក់អណ្តែតទឹកទន្លេទាំងជាប់ខ្នោះដៃ
ខេត្តកណ្តាល ៖ សពបុរសម្នាក់មានសភាពហើមស្អុយ ហើយដៃម្ខាងមានជាប់ខ្នោះទៀត ត្រូវបានគេប្រទះឃើញកាលពីម៉ោង០១
ខេត្តកណ្តាល ៖ សពបុរសម្នាក់មានសភាពហើមស្អុយ ហើយដៃម្ខាងមានជាប់ខ្នោះទៀត ត្រូវបានគេប្រទះឃើញកាលពីម៉ោង០១
ខេត្តកណ្តាល ៖ សពបុរសម្នាក់មានសភាពហើមស្អុយ ហើយដៃម្ខាងមានជាប់ខ្នោះទៀត ត្រូវបានគេប្រទះឃើញកាលពីម៉ោង០១រសៀលថ្ងៃទី០៤ កុម្ភៈ ២០១៥ ស្ថិតនៅចំណុចទន្លេបាសាក់ ក្នុងភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង ។
ក្រោយពីប្រទះឃើញត្រូវនគរបាលជំនាញការិយាល័យបច្ចេទេស និងវិទ្យាសាស្ត្រខេត្តបានចុះទៅធ្វើកោសល្យវិច័យត្រូវបានសន្និដ្ឋានថា អាចជាករណីឃាតកម្ម ព្រោះនៅលើខ្លួនសពមានស្នាមជាច្រើនកន្លែង ។ សពអាចស្លាប់ជាង២០ម៉ោងមកហើយ ព្រោះមានសភាពហើមស្អុយ ។ នៅលើខ្លួនតាមការពិនិត្យមានស្នាមហើមប៉ោងថ្គាមខាងស្តាំ ស្នាមបែកមាត់ និងស្នាមខ្មៅប៉ោងកញ្ចឹង.កខាងក្រោយ ។
តាមការពិនិត្យបានឱ្យដឹងទៀតថា សពជនរងគ្រោះមានអាយុប្រហែលជាង៣០ឆ្នាំ សំបុរស មាឌធំ កម្ពស់១,៧៥ម៉ែត្រ នៅកដៃខាងឆ្វេងមានជាប់ខ្នោះដៃ និងពាក់នាឡិកាពណ៌ស ពាក់អាវពណ៌លឿងលាយឆ្នូត មានឡេងពណ៌ទឹកប្រាក់ ស្លៀកខោជើងវែងពណ៌ខ្មៅ ខ្សែក្រវាត់ពណ៌ខ្មៅក្បាលស ។
លោកឧត្តមសេនីយ៍ត្រីអ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាលបានអំពាវនាវដល់ប្រជាពលរដ្ឋណាដែលបានបាត់សមាជិកគ្រួសារ ដែលមានភិនភាគដូចខាងលើ សូមមកទំនាក់ទំនងជាមួយនគរបាលខេត្តកណ្តាល ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ