ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបើកបរ​រថយន្តក្រុងនិងអ្នកលក់​សំបុត្រផ្ទុះការតវ៉ាជាថ្មី​សុំដំឡើងបា្រក់ខែ៣០០ដុល្លារ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ជាថ្មីម្តងទៀតហើយ​ ក្រុមអ្នកបើកបររថយន្តក្រុង​របស់សាលារាជធានីភ្នំពេញ​ចំនួន១៣នាក់​ និង​ អ្នកលក់សំបុត្ររថយន្តម្នាក់​ បានផ្ទុះ​ការ

រាជធានីភ្នំពេញ​ ៖ ជាថ្មីម្តងទៀតហើយ​ ក្រុមអ្នកបើកបររថយន្តក្រុង​របស់សាលារាជធានីភ្នំពេញ​ចំនួន១៣នាក់​ និង​ អ្នកលក់សំបុត្ររថយន្តម្នាក់​ បានផ្ទុះ​ការ​តវ៉ា​សុំឲ្យសាលាក្រុង​ដំឡើងបា្រក់ខែ​ដល់៣០០ដុល្លារអាមេរិក ។

ការតវ៉ារបស់ពួកគេ​នៅចំណតផ្សាររាត្រី​ក្បែរផ្សារចាស់ក្នុងខណ្ឌដូនពេញ​ ​នាព្រឹកថ្ងៃទី០៣​ កុម្ភៈ ​២០១៥នេះ ​បានធ្វើឡើង​បន្ទាប់ពីសាលាក្រុងមិន​ដោះស្រាយ​ចំពោះការ​តវ៉ារបស់ពួកគេកាល​ពីពេលកន្លងមក ។

សូមបញ្ជាក់ថា ​បើតាមមន្រ្តី​ទទួល​បន្ទុករថយន្តខ្សែ​របស់​សាលាក្រុងបានបញ្ជាក់ឲ្យដឹងថា ​គោលជំហររបស់​សាលាក្រុងមិនអាច​ដំឡើងបា្រក់​ខែ​ដល់៣០០​ដុល្លារនោះទេ ដោយសារតែការចាប់ផ្តើម​ សាលាក្រុង​មិនបានចំណេញពី​សេវាដឹកអ្នកដំណើរ​ ផ្ទុយទៅវិញមានតែ​ចំណាយថែម​ ហើយថា​សាលាក្រុងមិន​ខ្វល់ចំពោះ​ការ​តវ៉ានេះទេ​ ព្រោះមានអ្នកបើកបរ​បម្រុងជាច្រើននាក់ ​បាននិងកំពុង​តែដំណើរការមិនឲ្យ​មានការរំាងស្ទះ​សេវាដឹកជញ្ជូនេះឡើយ ។

គួរបញ្ជាក់ថា ​អ្នកបើកបររថយន្តក្រុង​ទំាងអស់​មានជាង២០០នាក់ ​និងរថយន្តក្រុងមាន​ចំនួន៤៣គ្រឿង ​ហើយពួកគេម្នាក់ៗ​ទទួលបាន​បា្រក់ខែ​១៨០ដុល្លារ​ក្នុងមួយខែ ។

បើតាមមន្រ្តីសាលាក្រុងដដែល​ បា្រក់ខែរបស់​អ្នកបើកបររថយន្តក្រុងនេះ​ ច្រើនជាងបា្រក់ខែ​មន្រ្តីរាជការមួយ​ចំនួនដែលបម្រើការងារ​នៅសាលារាជធានី​ភ្នំពេញនោះថែមទៀត​ ដោយមន្រ្តីខ្លះ​ទទួលបានខែប្រហាក់​ប្រហែល១០០ដុល្លារប៉ុណ្ណោះ ៕