យកដែកស្បែងជីកដីសើមប៉ះចំគីបគ្រាប់មីន ផ្ទុះរងរបួសឪពុក និងកូន
ខេត្តបាត់ដំបង ៖ បុរសម្នាក់ និងក្មេងប្រុសតូចម្នាក់ទៀតបានរងរបួសធ្ងន់ បន្ទាប់ពីយកដែកស្បែងទៅជីកដីសើមៗ បំរុងយកទៅបិទ
ខេត្តបាត់ដំបង ៖ បុរសម្នាក់ និងក្មេងប្រុសតូចម្នាក់ទៀតបានរងរបួសធ្ងន់ បន្ទាប់ពីយកដែកស្បែងទៅជីកដីសើមៗ បំរុងយកទៅបិទ
ខេត្តបាត់ដំបង ៖ បុរសម្នាក់ និងក្មេងប្រុសតូចម្នាក់ទៀតបានរងរបួសធ្ងន់ បន្ទាប់ពីយកដែកស្បែងទៅជីកដីសើមៗ បំរុងយកទៅបិទពីលើឡដុតធ្យូងលក់ ដើម្បីកុំឱ្យប្រេះ ខណៈកំពុងជីកសុខៗស្រាប់តែចុងដែកស្បែងប៉ះចំគីបគ្រាប់មីន បណ្តាលឱ្យផ្ទុះខ្ទាតអំបែង
រងរបួសធ្ងន់ ហើយត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃទី៣១ មករា ២០១៥ ស្ថិតនៅចំណុចស្លេវ ក្នុងភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះជាឪពុកឈ្មោះលឿង ស្រង់ អាយុ៥១ឆ្នាំ (រងរបួសរយះស្មងជើងឆ្វេង និងរបួសប្រអប់ជើងស្តាំ) និងកូនប្រុសម្នាក់ទៀតឈ្មោះលឿង សីហា អាយុ៥ឆ្នាំ (រងរបួសពោះ រយះជើងស្តាំ រយះត្របកភ្នែកឆ្វេង និងមុតដើមទ្រូងផ្នែកខាងស្តាំ) ទាំង២នាក់ មានទីលំនៅក្នុងភូមិកើត-ហេតុខាងលើ ។
ប្រភពពីជនរងគ្រោះជាឪពុកបានឱ្យដឹងថា មុនពេលកើតហេតុ គាត់បាននាំប្រពន្ធ និងកូនប្រុសពៅម្នាក់ទៅដេករានកាប់ព្រៃ ដើម្បីយកដាំដំណាំចិញ្ចឹមជីវិត ហើយដោយឃើញកូនឈើល្អៗ ក៏នាំគ្នាជីកដីធ្វើឡដុតធ្យូងលក់អស់រយៈពេលជាច្រើនថ្ងៃកន្លងមកហើយ លុះដល់ថ្ងៃកើតហេតុ ខណៈគាត់កំពុងតែដុតធ្យូងសុខៗ ក៏ឃើញឡមានសភាពប្រេះស្រាំហុយផ្សែងចេញតាមសងខាង ទើបគាត់ទាញយកដែកស្បែងទៅជីកដីសើមៗ នៅក្បែរឡធ្យូងនោះ លុះពេលជីកបានមួយសន្ទុះ ស្រាប់តែចំគីបគ្រាប់មីនផ្ទុះលាន់យ៉ាងខ្លាំង បណ្តាលឱ្យអំបែងខ្ទាតចំរងរបួសទាំងពីរនាក់ឪពុកនិងកូនតែម្តង ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ