រាជធានីភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា (CPP) បើកមហាសន្និបាតវិសាមញ្ញតំណាងទូទំាងប្រទេស នឹងចាប់បើកជាផ្លូវការនៅម៉ោង២និង៣០នាទីរសៀលថ្ងៃទី៣០ មករា ២០១៥ នៅមជ្ឈមណ្ឌលកោះពេជ្រ ក្នុងរាជធានីភ្នំពេញ ។
តាមគម្រោងមហាសន្និបាតនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុប្រធានគណបក្ស ។
មហាសន្និបាតនេះដែរ នឹងធ្វើការកែទម្រង់ស៊ីជម្រៅនូវគោលនយោបាយបក្សដើម្បីអនាគតរបស់ប្រទេសជាតិ ។
ដោយឡែក ងាកទៅគណបក្សប្រឆាំងនោះវិញ បើតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិបានឲ្យដឹងថា លោក សម រង្ស៊ី និង លោក កឹម សុខា នៅព្រឹកថ្ងៃទី៣០មករានេះដែរ បានចុះទៅសំណេះសំណាលជាមួយសកម្មជននៅក្រុងសួង ខេត្តត្បូងឃ្មុំ និងនៅរសៀលថ្ងៃសុក្រដដែលនេះ នឹងទៅសំណេះសំណាលនៅទីស្នាក់ការគណបក្សក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ៕
ចែករំលែកព័តមាននេះ