ម្តាយអស់លទ្ធភាពមើលថែកូនកើតជំងឺសរសៃប្រសាទ ដាច់ចិត្តចាប់ដាក់ច្រវាក់ជើង
ខេត្តស្វាយរៀង ៖ បុរសម្នាក់មានជំងឺសរសៃប្រសាទជាយូរឆ្នាំមកហើយ ត្រូវបានម្តាយសម្រេចចិត្តយកច្រវាក់ដាក់ដៃជើងភ្ជាប់ទៅនឹង
ខេត្តស្វាយរៀង ៖ បុរសម្នាក់មានជំងឺសរសៃប្រសាទជាយូរឆ្នាំមកហើយ ត្រូវបានម្តាយសម្រេចចិត្តយកច្រវាក់ដាក់ដៃជើងភ្ជាប់ទៅនឹង
ខេត្តស្វាយរៀង ៖ បុរសម្នាក់មានជំងឺសរសៃប្រសាទជាយូរឆ្នាំមកហើយ ត្រូវបានម្តាយសម្រេចចិត្តយកច្រវាក់ដាក់ដៃជើងភ្ជាប់ទៅនឹងសរសរក្រោមផ្ទះទុកចោលលែងរវល់ ខណៈមិនអាចមានលទ្ធភាពមើលថែបន្ត ដោយសារតែកូនប្រុសរូបនេះបានវាយបំផ្លាញទ្រព្យសម្បត្តិរបស់គ្រួសារអស់ ។
ទាក់ទងនិងករណីខាងលើ ស្ត្រីម្នាក់ឈ្មោះសែន ណី អាយុ៣៦ឆ្នាំ ត្រូវជាបងស្រីបង្កើតរបស់បុរសខាងលើ បានរៀបរាប់ទាំងអួលដើម.កថា ប្អូនប្រុសគាត់ដែលមានជំងឺសរសៃប្រសាទនេះ ឈ្មោះសែន ផល្លី ហៅក្លី អាយុ៣៣ឆ្នាំ មានទីលំនៅក្នុងភូមិស្រម៉ ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ។
ប្រភពបន្តថា កាលពីជាង៧ឆ្នាំមុន ប្អូនប្រុសរបស់គាត់បានប្រលងជាប់បាក់ឌុប ក៏ទៅបន្តការសិក្សានៅសាកលវិទ្យាល័យមួយនៅក្នុងរាជធានីភ្នំពេញ តែដោយសារតែគ្រួសារមានជីវភាពខ្វះខាត ក៏បានឈប់រៀននៅឆ្នាំទី២ រួចក៏បានបន្តរស់នៅក្នុងរាជធានីភ្នំពេញបន្តទៀត ដោយបានចូលបម្រើការងារជាកម្មករនៅក្នុងរោងចក្រមួយមួយកន្លែងក្នុងរាជធានីភ្នំពេញ ។
ក្រោយមក ប្អូនប្រុសរបស់គាត់ក៏បានប្តូរមកធ្វើការក្នុងរោងចក្រមួយផ្សេងទៀតនៅក្រុងបាវិត ខេត្តស្វាយរៀងវិញ និងបានរាប់អានមិត្តភក្តិមួយចំនួន ហើយក៏នាំគ្នាជួបជុំផឹកស៊ីស្ទើររាល់ថ្ងៃ ដោយសង្ស័យថា មានទាំងលេងថ្នាំផងដែរ ។ បន្ទាប់ពីធ្វើការនៅក្រុងបាវិតបានមួយរយៈ ប្អូនប្រុសគាត់ក៏ធ្លាក់ខ្លួនឈឺនិយាយស្តីលែងដឹងខុសត្រូវ ហើយបានវាយបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះថែមទៀតផង ។ នៅពេលនោះ មានអ្នកស្រុកមួយចំនួនបានប្រាប់ម្តាយរបស់គាត់ថា ប្រហែលជាកូនរបស់គាត់ត្រូវអំពើគេហើយ គួរនាំទៅឱ្យគ្រូមើលទើបបាន ។
ឮដូច្នោះ ម្តាយរបស់គាត់ក៏បាននាំប្អូនប្រុសដើរមើលគ្រូខ្មែរអស់រយៈពេលជាច្រើនឆ្នាំ ដែលធ្វើឱ្យចំណាយអស់ប្រាក់ជាច្រើនរហូតឈានដល់ការលក់ស្រែលក់ភ្លឺអស់ជាច្រើននៅតែមិនជា ចុងក្រោយម្តាយរបស់គាត់ ក៏បាននាំប្អូនប្រុសយកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ ក្រុងបាវិត ។
បន្ទាប់ពីពិនិត្យរួច គ្រូពេទ្យបានឱ្យថ្នាំសរសៃប្រសាទមកលេប តែបានហាមមិនឱ្យផឹកគ្រឿងស្រវឹងទេ ព្រោះខ្លាចជំងឺរើឡើងវិញ ។ ក្រោយពីផឹកថ្នាំសរសៃប្រសាទបានមួយឆ្នាំ ប្អូនប្រុសក៏មានស្មារតីធម្មតាអាចធ្វើការដូចគេឯង ដែលធ្វើឱ្យម្តាយនិងបងស្រីមានការសប្បាយចិត្តជាខ្លាំង ។ ប៉ុន្តែការសប្បាយចិត្តនេះ មិនបានយូរប៉ុន្មាននោះទេ ដោយសារការអផ្សុក និងរាប់អានមិត្តមិនល្អ ប្អូនប្រុសរបស់គាត់បានត្រឡប់ទៅផឹកស្រា ដែលធ្វើឱ្យរើជំងឺសរសៃប្រសាទឡើងវិញ ហើយបានអុកឡុក និងវាយកម្ទេចរបស់របរក្នុងផ្ទះ ព្រមទាំងឈានដល់ការកាន់កាំបិតដេញកាប់ម្តាយរបស់គាត់ថែមទៀតផង ។
នេះជាហេតុធ្វើឱ្យគាត់និងម្តាយសម្រេចចិត្តចាប់ប្អូនប្រុសដាក់ច្រវាក់ដៃជើងទុកចោលនៅក្រោមផ្ទះអស់រយៈពេល២ឆ្នាំ ដោយខ្លាចគាត់បង្កគ្រោះថ្នាក់ដល់គ្រួសារ និងអ្នកដទៃទៀត ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ