ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះផ្ទះ​លក់ចាប់ហួយ​មួយកន្លែង​នៅ​ក្រុង​សៀមរាប​ផ្អើល​ទាំង​ព្រឹក​

9 ឆ្នាំ មុន

ខេត្តសៀមរាប ៖ អគ្គិភ័យ​​បាន​លេប​ត្របាក់​ផ្ទះ​​របស់ប្រជា​ពលរដ្ឋ​​១​ខ្នងអស់​​​​ទាំង​ស្រុង ខណៈ​​ម្ចាស់​ផ្ទះ​​​ចុះ​មក​ក្រោម​រៀបចំ​​លក់ដូរ​​នៅ​

ខេត្តសៀមរាប ៖ អគ្គិភ័យ​​បាន​លេប​ត្របាក់​ផ្ទះ​​របស់ប្រជា​ពលរដ្ឋ​​១​ខ្នងអស់​​​​ទាំង​ស្រុង ខណៈ​​ម្ចាស់​ផ្ទះ​​​ចុះ​មក​ក្រោម​រៀបចំ​​លក់ដូរ​​នៅ​មុខ​ផ្ទះ ​​​បង្កឱ្យ​​​​​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង០​៦ ​និង​១៥​នាទី​​ព្រឹក​ថ្ងៃ​ទី​២៨ មករា ​​២០១៥ ​ស្ថិត​នៅ​​មុខ​អតីត​​ភូមិ​ភាគ​​៤​ ក្នុង​ភូមិ​គោក​​តា​ចាន់ សង្កាត់​​គោក​ចក ក្រុង​​សៀម​រាប ​។

​តាម​​​សម្តី​​សមត្ថកិច្ច​​​ឱ្យ​ដឹង​​​ថា នៅ​​មុន​​ពេល​​កើតហេតុ​ ម្ចាស់​ផ្ទះ​បាន​ដុត​​ធូប​នៅ​លើ​ផ្ទះ​​របស់​គាត់​​ រួច​ចុះ​មក​ក្រោម​​រៀបអី​​វ៉ា​​ន់​​លក់​ដូរ ពេល​​គាត់​ឡើង​ទៅ​វិញ ក៏​​ឃើញ​ធូប​ជិត​​អស់ក៏​ចុះ​មក​វិញ​​ម្តង​ទៀត មិន​ទាន់​បាន​​ប៉ុន្មាន​នាទី​ផង ​គាត់​ក៏​ឃើញ​ផ្សែងហុយ​​ទ្រលោម ពេល​នោះ​​គាត់​ឡើង​ទៅ​មើល ​ស្រាប់តែ​ឆេះ​ជើងធូប​ធ្លាក់​​មក​ក្រោម គាត់​​ក៏​ស្រែកហៅ​អ្នក​ជិតខាងឱ្យ​ជួយ​ពន្លត់​ ។

​ប្រ​ភព​បន្ត​​ថា ក្រោយ​ពេល​កើតហេតុ​ ប្រជា​ពលរដ្ឋ​​បាន​រាយ​ការណ៍​​ទៅ​នគរ​ប៉ុស្តិ៍​គោក​ចក ​ដើម្បី​ជួយ​ហៅ​រថយន្ត​ពន្ល​ត់​អគ្គិភ័យ​ឱ្យ​​មក​ជួយ ​ប្រមាណ​កន្លះ​ម៉ោង​ក៏​ឃើញ​​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ដល់​ចំនួន​២​ ​តែ​បាញ់​អស់​មួយរថយន្ត​​ប៉ុណ្ណោះ​ ក៏​រលត់​អស់​ទៅ ​។ ​

សមត្ថ​កិច្ច​​បាន​​ឱ្យ​ដឹង​​ទៀត​ថា ម្ចាស់ផ្ទះ​ត្រូវ​បាន​ស្គាល់​ឈ្មោះនូ វ​ណ្ណី ភេទ​ស្រី អាយុ​៥៣​ឆ្នាំ​ ជា​​អ្នក​លក់ដូរ​​នៅផ្ទះ ​មានទីលំនៅ​ក្នុងភូមិ​កើត​ហេតុ​ខាងលើ ​ត្រូវ​បាន​​ភ្លើង​ឆេះ​ផ្ទះ​អស់​ទាំង​ស្រុងដែល​មាន​ទំហំ៧​ម៉ែត្រ ​X១០​ម៉ែត្រ ធ្វើ​អំពី​ឈើ​លើថ្ម​ក្រោម ប្រក់​ស៊ី​ប្រូ ហើយ​ខូច​ខាត​សម្ភារ​ដូច​ជា​ម៉ូតូ​ម៉ាក​C60​ ស៊េរី​ចាស់​មួយ​គ្រឿង​,​ ទ​ដែក​១ សរុប​ជា​ទឹកប្រាក់​ប្រមាណ​ជិត​​២​ម៉ឺន​ដុល្លា​រសហរដ្ឋ​អា​មេ​រិក ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព