ខេត្តបាត់ដំបង ៖ នារីម្នាក់ត្រូវសង្សារបស់ខ្លួនល្បួងយកទៅច្របាច់.កប៉ងសម្លាប់ ដើម្បីប្លន់យកម៉ូតូ និងគ្រឿងអលង្ការ កាលពីវេលាម៉ោង០៧ និង៣០នាទីយប់ថ្ងៃទី២៦ មករា ២០១៥ ស្ថិតនៅចំណុចវាលស្រែមួយកន្លែង ក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង តែនាងមិនស្លាប់ ព្រឹកឡើងបានទៅប្ដឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ រហូតឈានដល់ការឃាត់ខ្លួនជនដៃដល់តែម្តង ។
លោកជេត វណ្ណនី ស្នងការរងខេត្តបានឱ្យដឹងថា ករណីខាងលើនេះ ជាអំពើប្លន់ដែលបង្កឡើងដោយជនដៃដល់ឈ្មោះអ៊ាង ច័ន្ទមុន្នី ហៅនុយ អាយុ១៩ឆ្នាំ រស់នៅស្រុកសំឡូត ។ ចំណែកនារីរងគ្រោះឈ្មោះសឿន ចន្ធូ អាយុ២០ឆ្នាំ រស់នៅភូមិកំពង់ឆ្នាំង១ ឃុំបវេល ស្រុកបវេល ។
លោកបន្តថា ជនដៃដល់និងនារីរងគ្រោះ គឺជាសង្សារ ហើយត្រូវជនដៃដល់ល្បូងនាំយកទៅវាយប្លន់យកម៉ូតូ និងគ្រឿងអលង្ការ តែនាងមិនស្លាប់ ទើបមានឪកាសរាយការណ៏ប្ដឹងទៅសមត្ថកិច្ចឱ្យជួយអន្តរាគមន៍តែម្តង លុះព្រឹកឡើងទើបសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនជនសង្ស័យបាន ។
តាមការបំភ្លឺពីនារីរងគ្រោះបាននិយាយថា នាងនិងឈ្មោះច័ន្ទ មុន្នី ហៅនុយ ជាសង្សានិងគ្នា តែជននេះធ្លាប់បំផ្លាញទ្រព្យសម្បត្តិនាងជាច្រើនលើកមកហើយ។ នាងនិយាយថា នៅថ្ងៃកើតហេតុឈ្មោះនុយ បានទូរស័ព្ទហៅនាងចេញពីផ្ទះ ប្រាប់ថា យកគ្រឿងអលង្ការមកឱ្យវិញ លុះពេលនាងឡើងមកជួប ស្រាប់តែសង្សាររូបនេះ ប្រើល្បិចនាំនាងទៅកន្លែងស្ងាត់ រួចវាយនិងច្របាច់កនាងរហូតដល់សន្លប់ប្លន់យកម៉ូតូ គ្រឿងអល័ង្កា និងលុយអស់ពីខ្លួននាង ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ