ខេត្តស្វាយរៀង ៖ យុវជនម្នាក់ស្លាប់បាត់បង់ជីវិតទាំងវ័យក្មេងបណ្តាលមកពីការរាយខ្សែភ្លើង តអំពូលភ្លើងខ្វះការប្រុងប្រយត្ន័ ពេលទាញខ្សែភ្លើងមកចូលក្នុងផ្ទះហើយខ្សែភ្លើងនោះកៀបជាប់នឹងទ្វាផ្ទះដាច់ធ្លាក់មកចំដងខ្លួនឆក់ជាប់ក៏ស្រែកហៅឲ្យក្រុមគ្រួសារជួយទាញយកខ្សែភ្លើងចេញ ក៏ប៉ុន្តែមិនអាចសង្រ្គោះបានទម្រាំឪពុកមកបិទបារ៉ែតភ្លើង ជនរងគ្រោះមានសភាពធ្ងន់ធ្ងរហើយបានដាច់ខ្យល់ស្លាប់ក្រោយពេលក្រុមគ្រួសារយកផុកមកប៉ាត តែមិនអាចសង្រ្គោះបានក៏ស្លាប់ចោលគូដណ្តឹងឲ្យមេម៉ាយខាន់ស្លា ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីយប់ ថ្ងៃទី២៦មករា ២០១៥ ស្ថិតនៅភូមិអូរឃុំ ថ្មីស្រុកកំពង់រោទិ៍ ។
បើតាមនគរបាលស្រុកកំពង់រោទិ៍ឲ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ុល រិទ្ធីពល ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាបុគ្គលិកកាស៊ីណូ មានទីលំនៅភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទិ៍ ។ បើតាមបុរស់ឈ្មោះ ឈឹម ឡង់ឌី អាយុ៤៩ឆ្នាំ ជាឪពុកជនរងគ្រោះបានរៀបរាប់ទាំងទឹកភ្នែកថា កូនប្រុសរបស់គាត់ម្នាក់នេះ ស្លូតបូតណាស់ និងចេះដឹងគុណឪពុកម្តាយ មិនគួរអាយុខ្លីសោះ ម្យ៉ាងទៀតកូនប្រុសមានគូដណ្តឹងហើយឈ្មោះ ស្រីមុំ អាយុ២២ឆ្នាំដែរ និងត្រូវចូលរោងការនៅថ្ងៃទី២៣ កុម្ភៈ ២០១៥ខាងមុខនេះ មិនគួរណាស្លាប់ចោលគួដណ្តឹងឲ្យមេម៉ាយខាន់ស្លាឡើយ ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទ័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ