រាជធានីភ្នំពេញ ៖ បន្ទប់ដាក់អីវ៉ាន់នៃសណ្ឋាគារ LUTUS Dialla ត្រូវអគ្គិភ័យឆាបឆេះបាញ់ផ្សែងខ្មួលខ្មាញ់បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៤០នាទីទៀបភ្លឺ ថ្ងៃទី២៨ មករា ២០១៥ នៅចំណុចមុខវិទ្យាល័យវត្តកោះ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ។
ភ្លាមៗគេឃើញរថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថខណ្ឌដូនពេញបានចេញអន្តរាគមន៍បាញ់ពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន៣រថយន្តទើបអណ្តាតភ្លើងបានរលត់អស់ទៅវិញទាំងស្រុង ។គេនៅមិនទាន់ដឹងពីមូលហេតុពិតប្រាកដដែលបណ្តាលឱ្យមានអគ្គិភ័យឆាបឆេះបន្ទប់ដាក់អីវ៉ាន់ក្នុងសណ្ឋាគារនេះនៅឡើយទេ ។ ក៏ប៉ុន្តែជំហានដំបូងគេស្និដ្ឋានថាបណ្តាលមកពីទុស្សេចរន្តអគ្គិសនីនៅក្នុងបន្ទប់នេះតែម្តង ហើយការខូចខាតមានទំហំប៉ុន្មាននោះក៏មិនទាន់ដឹងនៅឡើយដែរ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ