ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារីអ្នក​ចម្រៀង​ម្នាក់​​ស្លា.ប់ បន្ទាប់ពី​មន្ទីរ​ពេទ្យ២កន្លែង​បដិសេធមិន​​ព្យា​បាល​

9 ឆ្នាំ មុន

ខេត្តកណ្តាល​ ៖ ​នារី​ម្នាក់ដែល​ជាអ្នកចម្រៀង​​តាម​អក​កណ្តង់​ប្រចាំ​ភូមិបាន​​​ស្លា.ប់​យ៉ាងអាណោច​អាធ័ម បន្ទាប់ពីនាង​​ទៅ​ចូល​រួម​​ច្រៀង

ខេត្តកណ្តាល​ ៖ ​នារី​ម្នាក់ដែល​ជាអ្នកចម្រៀង​​តាម​អក​កណ្តង់​ប្រចាំ​ភូមិបាន​​​ស្លាប់​យ៉ាងអាណោច​អាធ័ម បន្ទាប់ពីនាង​​ទៅ​ចូល​រួម​​ច្រៀង​​នៅ​ក្នុងពិធី​​រៀបមង្គល​ការមួយកន្លែង​នៅ​ភូមិ​សំរោងធំ ឃុំសំរោងធំ ហើយមានអាការៈចុក​ពោះយ៉ាងខ្លាំង ហើយ​ក៏បាន​សុំ​គេចេញ​ទៅ​ផ្ទះ​​មុន ។

ប្រភព​បានឱ្យ​ដឹងថា នារីរងគ្រោះ​ឈ្មោះ​ហែម ណារី អាយុ​២៦​ឆ្នាំ ជាអ្នកចម្រៀង​ប្រចាំ​ក្រុម​តន្ត្រី​អកកណ្តង់​ មានទីលំនៅ​ក្នុងភូមិ​តារាប​ដូនគ ឃុំគគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ប្រភព​បន្តថា បន្ទាប់ពី​មក​ដល់ផ្ទះហើយ ក៏ត្រូវក្រុម​គ្រួសារបញ្ជូន​ទៅ​សង្គ្រោះ​នៅមន្ទីរ​ពេទ្យ​បង្អែក​ស្រុកកៀន​ស្វាយ តែត្រូវក្រុម​គ្រូ​ពេទ្យ​​​នៅទីនោះ​មិន​ហ៊ាន​ទទួល​ទេ ក៏បញ្ជូន​​បន្តទៅ​គ្លីនិក​ឯក​ជន «មហា​សាល​»​ ទៀតនៅ​រាជធានីភ្នំពេញ​ តែក៏ត្រូវ​មន្ទីរពេទ្យ​នោះ​បាន​បដិ​សេធដែរ​ ​​​ក្រុម​គ្រួសារ​ឃើញដូច្នោះ​ក៏​បញ្ជូន​ត្រឡប់មកផ្ទះវិញ ។

ប្រភពបន្តទៀតថា ពេលមក​ដល់​ផ្ទះ​អាការ​នាង​នៅ​តែមិន​ទាន់​ធូរស្បើយទេ លុះរហូតដល់វេលាម៉ោង​១១ថ្ងៃទី​២៦ មករា ២០១៥ នេះ នាង​ក៏​បាន​ដាច់ខ្យល់ស្លាប់តែម្តង ។

ទោះបីជាយ៉ាងណា គេនៅពុំទាន់​ដឹងពីមូលហេតុ​​នៃការ​ស្លាប់​​ដោយ​សារ​ជំងឺអ្វីពិតប្រាកដ និង​មិន​អាច​សុំការ​ទាក់ទងពីមន្ទីរពេទ្យ​ខាង​លើ​​នោះផ​ងដែរ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព