ខេត្តកំពង់ចាម ៖ មុខសញ្ញាទើបចេញពីពន្ធនាគារខេត្ត ឈ្មោះ ឈិត ឆេន ភេទប្រុស អាយុ៤២ឆ្នាំនៅភូមិលាវ ឃុំក្រវ៉ា ស្រុកបារាយរណ៍ ខេត្តកំពង់ធំ ល្បីឆបោកម៉ូតូរបស់អ្នកដ៏ទៃ ឆ្លងខេត្តចេញពីខេត្តមួយត្រូវបានសមត្ថកិច្ចតាមប្រមាញ់ចាប់ខ្លួន ។ ប្រិតិបត្តិការនេះត្រូវបានធ្វើឡើងនៅវេលាម៉ោង១១ព្រឹកថ្ងៃ២៤ មករា ២០១៥ ដោយដកហូតបានម៉ូតូC 125មួយគ្រឿង ពណ៌ខ្មៅ ស៊េរី២០១៤ ដោយបញ្ជូនឲ្យទៅដេកនៅកន្លែងដើមវិញ ។
លោកវរសេនីយ៍ត្រី អ៊ិត ដារ៉ា អធិការនគរបាលស្រុកចំការលើបានប្រាប់ឲ្យដឹងថា ជនសង្ស័យរូបនេះបានជិះម៉ូតូឌុប១គ្រឿង ចូលមកាន់ភូមិក្បាលហុងថ្មី ឃុំល្វាលើ ស្រុកចំការលើ នៅថ្ងៃទី២៣ មករា ២០១៥ ដោយបានសួរនាំពីអ្នករត់ម៉ូតូឌុបថាតើនៅទីណាមានគេចង់លក់ម៉ូតូដែរឫទេ ? លោកវរសេនីយ៍ត្រី អ៊ិត ដារ៉ា អធិការនគរបាលស្រុកចំការលើប្រាប់បន្តថាគ្រានោះបុរសអ្នកម៉ូតូឌុបបាននាំទៅកាន់ផ្ទះរបស់អ្នកភូមិរបស់គាត់ម្នាក់ដែលគេចង់លក់ម៉ូតូ១គ្រឿងម៉ាក C125 ស៊េរី២០១៤ក្នុងតំលៃ១៥០០ដុល្លារ លុះពេលតចុះឡើងត្រូវថ្លៃ១៤៥០ដុល្លារ ក៏សុំគេជិះសាកបន្តិចមើល ។ ជននេះបែរជាមិនព្រមសាកនោះទេ គឺប្រឹងបន្ថែមល្បឿនជិះរត់គេចចូលទៅកាន់ទឹកដីស្រុកបារាយរណ៍ខេត្តកំពង់ធំ ។ ហើយម្ចាស់ម៉ូតូនឹកស្មានតែជាមនុស្សស្គាល់ អ្នកម៉ូតូឌុបទើបឲ្យជិះសាកទោះជាបែបណាក្តីរូបលោក (អ៊ិត ដារ៉ា ) បានកំណត់អត្តសញ្ញាណជនសង្ស័យរូបនេះនិងក្រោមកិច្ចសហការជាមួយនឹងនគរបាលស្រុកបារាយណ៍ ជនដែលសំបូរទៅដោយកលល្បិចឆបោកនោះរហូតដល់ព្រឹកថ្ងៃទី២៤ មករា ឆ្នាំ២០១៥ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បានប្រគល់មកឲ្យម្ចាស់ករណីវិញ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ