ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូពេទ្យ​ចិន​ស្ទើរភ្លើង​វះកាត់​ស្ត្រី​ម្នាក់​ស្លា.ប់ ​វេច​បង្វេច​រត់បាត់

9 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ​៖ ​គ្រូពេទ្យ​ស្ទើរភ្លើង​ជនជាតិ​ចិន​ម្នាក់ ​ដែល​បើក​គ្លីនិក​គ្មាន​ច្បាប់​អនុញ្ញាត ​នៅ​ក្នុង​ក្រុង​ពោធិ៍សាត់​ ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ ឥឡូវនេះ​បាន​វេចបង្វេច​ ​បាយ​ ​បាយ​ ​

ខេត្តពោធិ៍សាត់ ​៖ ​គ្រូពេទ្យ​ស្ទើរភ្លើង​ជនជាតិ​ចិន​ម្នាក់ ​ដែល​បើក​គ្លីនិក​គ្មាន​ច្បាប់​អនុញ្ញាត ​នៅ​ក្នុង​ក្រុង​ពោធិ៍សាត់​ ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ ឥឡូវនេះ​បាន​វេចបង្វេច​ ​បាយ​ ​បាយ​ ​គេចខ្លួន​បាត់​ស្រ​ម៉ោ​ល ​បន្ទាប់​ពី​ព្យាបាល​វះកាត់​ គីស​ដៃ​ស្បូន​ស្ត្រី​ម្នាក់ ​បណ្ដាល​ឲ្យ​ស្លាប់​ ។ ​ករណី​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០១៥​ នៅ​ក្នុង​គ្លីនិក​ផ្ទះល្វែង​ជួល​របស់​គ្រូពេទ្យ​ចិន​រូប​នោះ​ ដែល​មា​នទី​តាំងនៅ​ទល់មុខ​សណ្ឋាគារ​ KM​ ស្ថិត​ក្នុងភូមិ​ពាល​ញែក​១​សង្កាត់​ផ្ទះ​ព្រៃ​ ក្រុង​ពោធិ៍សាត់​ ។
    ​
សមត្ថកិច្ច​ឲ្យ​ដឹង​ថា ​គ្រូពេទ្យ​គ្មាន​បទ​ពិសោធន៍​ច្បាស់លាស់​នេះ ​ឈ្មោះ​វ៉ា​ន់ ចាន់​ជូ​ ភេទ​ប្រុស ​អាយុ​៥២​ឆ្នាំ​ ​មានស្រុក​កំណើត​នៅ​ខេត្ត​ហេ​ណា​ន ​ប្រទេស​ចិន ចេះ​និយាយ​ភាសារ​ខ្មែរ​បន្តិចបន្តួច ​ហើយ​បាន​មក​បើក​គ្លីនិក​ ព្យាបាល​អ្នកជំងឺ​ នៅ​ក្នុង​ក្រុង​ពោធិ៍សាត់​នេះ ​ប្រមាណ​ពី​៤​ ទៅ​៥​ឆ្នាំ ​មក​ហើយ​តែ​គ្មាន​ច្បាប់ ​អនុញ្ញាត​នោះ​ទេ​ ។ ​ចំណែក​ស្ត្រី​រង​គ្រោះ​ឈ្មោះ​ស៊ឹង ចាន់​ធឿ​ន ​អាយុ​៣២​ឆ្នាំ ​មានកូន​ស្រី​៤​នាក់ ​រស់នៅ​ភូមិ​សាន្ត​ ស ​ឃុំ​អ​ន្សា​រ​ចំបក់ ​ស្រុក​ក្រគរ​ ។
    ​
តាម​ការ​ផ្ដល់​ព័ត៌មាន​ពី​បុរស​ជា​ប្តី​ឈ្មោះ​ប៉ៃ សា​រ៉េ​ត ​អាយុ​៣៣​ឆ្នាំ​ បាន​ឲ្យ​ដឹង​ថា ​ប្រពន្ធ​របស់​គាត់​ បាន​ថត​អេកូ​មើលឃើញ​មាន​ដុំ​គីស​ដៃ​ស្បូន​ ក៍​យក​មក​ព្យាបាល​នៅ​គ្លីនិកឯកជន​ របស់​គ្រូពេទ្យ​ចិន​នេះ ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ​ខែមករា ​។ ​នៅ​វេលា​ម៉ោង​១៥​រសៀល ​គ្រូពេទ្យ​ចិន​រូប​នេះ​ បាន​ចាប់ផ្ដើម​ធ្វើការ​វះកាត់​អស់​រយះពេល​ជាង​ពីរ​ម៉ោង​ទើប​រួចរាល់ ​។ ​លុះដល់​ម៉ោង​២១ ​និង​៤០​នាទី​យប់ ​ស្រាប់តែ​ប្រពន្ធ​របស់​គាត់​ដាច់ខ្យល់​ស្លាប់​ ធ្វើ​ឲ្យ​គាត់​ និង​កូន​ៗ​ស្រែកយំ​ផ្អើល​ទាំង​យប់ ​។ ​ពេល​នោះ​គាត់​បាន​ទូរស័ព្ទ​ប្ដឹង​ទៅ​សមត្ថកិច្ច ​នៅ​ឯ​ស្រុក​ក្រគរ​ ព្រោះ​មិន​ស្គាល់​សមត្ថកិច្ច ​នៅ​ក្នុង​ក្រុង​ពោធិ៍សាត់​ទេ​ ។ ​ភ្លាម​ៗ​នោះ ​សមត្ថកិច្ច​បាន​មក​ដល់​ ប៉ុន្តែ​រវល់​តែ​ពិនិត្យ​មើល ​សាកសព​ប្រពន្ធរបស់​គាត់​ ដែល​មាន​មនុស្ស​អ៊ូអរ​នោះ​ ស្រាប់តែ​គ្រូពេទ្យ​ចិន​រូប​នោះ​ លួច​រត់គេច​ខ្លួន​បាត់​តែ​ម្ដង ​។
   
​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ​ខែមករា ​លោក​ប៉ង់ ចាន់​សុ​យុ​ទ្ធា​រ៉ា ​ព្រះរាជអាជ្ញា​រង​ ​លោក​វេជ្ជបណ្ឌិត​ច័ន្ទ សុខា​ ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ និង​កម្លាំង​សមត្ថកិច្ច​មួយ​ចំនួន​ទៀត ​បាន​ចុះ​ទៅ​ពិនិត្យ​សាកសព​ជា​ថ្មី បាន​បញ្ជាក់​ថា ​គ្រូពេទ្យ​ចិន​រូប​នេះ​ គ្មាន​បទ​ពិសោធន៍​ និង​ជំនាញ​ច្បាស់លាស់​ទេ វះកាត់​ធ្វើ​ឲ្យ​ឈាមកក​ក្នុង​ខ្លួន​ ទើប​បណ្ដាល​ឲ្យ​ស្ត្រី​ខាងលើ​ស្លាប់​បែប​នេះ​ ។ ​សមត្ថកិច្ច​បាន​សម្រេច​បិទ​គ្លីនិក​នោះ​ទាំងស្រុង​ហើយ​ ដាក់​បណ្ដាញ​តាម​ចាប់​គ្រូពេទ្យ​ជនជាតិ​ចិន​នោះ​ឲ្យ​បាន ​ដើម្បី​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ​។ ​ចំណែក​សម្ភា​រពេទ្យ​នៅ​ក្នុង​គ្លីនិក​នោះ ​បាន​រឹបអូស​យក​ទៅ​ប្រគល់​ឲ្យ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ​សម្រាប់​ព្យាបាល​អ្នកជំងឺ​ ៕