ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ភ្លើង​ប្រចណ្ឌ ​ប្តី​ចុង​ប្រើ​ដែក​គាស់​វាយ​ប្រ​ព​ន្ធ​រហូតស្លា.ប់ បន្សល់​ទុក​កូនប្រុស​ស្រី​៣​នាក់​កំព្រា​​មេបា

9 ឆ្នាំ មុន

ខេត្តក្រចេះ ​៖ ជន​ដៃដល់​ជា​ប្តី​ចុង​ដែល​បាន​ប្រើ​ហិ.ង្សា​រហូត​ធ្វើ​ឲ្យ​ស្ត្រី​ជា​ប្រ​ព​ន្ធស្លា.ប់​ ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​១៧ មក​រា ក្រោយ​ពី​ជន​នេះ​កើត​មានទំនាស់ជាមួយ​ប្រ​ព​ន្ធដោយសារ​តែ​ភ្លើង

ខេត្តក្រចេះ ​៖ ជន​ដៃដល់​ជា​ប្តី​ចុង​ដែល​បាន​ប្រើ​ហិង្សា​រហូត​ធ្វើ​ឲ្យ​ស្ត្រី​ជា​ប្រ​ព​ន្ធស្លាប់​ ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​១៧ មក​រា ក្រោយ​ពី​ជន​នេះ​កើត​មានទំនាស់ជាមួយ​ប្រ​ព​ន្ធដោយសារ​តែ​ភ្លើង​ប្រចណ្ឌ​ឈាន​ទៅ​ដល់​​​វាយ​សម្លាប់​​ ​បន្សល់​ទុក​កូនប្រុស​ស្រី​បី​នាក់​ឲ្យ​នៅ​កំព្រា​គ្មាន​មេបា​។

អំពើហិង្សា​​នេះ​ត្រូវ​បាន​នគរបាល​ក្រុង​ក្រចេះ​បញ្ជាក់​ថា បាន​កើតឡើង​កាលពីយប់​ថ្ងៃ​ទី​១២ ​មករា ក្នុង​​ផ្ទះ​ឈើ​ប្រក់ដែក​មួយ​ខ្នង​សង់​ដាច់​ស្រ​យាល​​ក្នុងភូមិក​ន្ទ្រី​ង សង្កាត់​អូប្ញ​ស្សី ក្រុង​ក្រចេះ​។ ស្ត្រី​រង​គ្រោះជា​ប្រ​ព​ន្ធ​​​​ឈ្មោះ ទឹម ជីតា អាយុ​២៦​ឆ្នាំ ជា​ស្ត្រី​មេ​ម៉ា​យ​មានកូន​ជាមួយ​ប្តី​ដើម​ចំនួន​៣នាក់​ មាន​ម្នាក់​បួស​រៀន​ជា​សង្ឃ ។ ស្ត្រី​រង​គ្រោះ​​​បាន​លែងលះ​ជាមួយ​ប្តី​ដើម​រយៈពេល​ជា​ច្រើន​ឆ្នាំហើយក៏​មក​យកប្តី​ចុង​ជា​ជន​ដៃដល់​ឈ្មោះ នាង មក​រា អាយុ​២៦​ឆ្នាំ ​មុខរ​បរជា​ជាងសំណង់ ។

ប្រភព​ព័ត៌​មានបាន​ឲ្យ​ដឹង​ថា ក្នុង​អំឡុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ គ្រួសាររបស់​ស្ត្រី​រង​គ្រោះដែល​បាន​មក​រស់នៅ​ជាមួយ​ប្តី​ចុង​រូប​នេះតែងតែ​មានការ​ឈ្លោះប្រកែកគ្នា​ និង​ប្រើ​អំពើហិង្សា​ជា​ញឹក​ញាប់​ដោយ​ពេល​ខ្លះ​ស្ត្រី​រង​គ្រោះជា​ប្រ​ព​ន្ធក៏​ធ្លាប់​បាន​ប្រើកាំបិត​កាប់​ប្តី​ឲ្យ​រង​របួស​ដែរ​។ ​​អំពើ​ហិ​ង្សា​ទាំង​នេះ គឺ​កើត​មាន​ដោយសារ​តែ​ភ្លើងប្រចណ្ឌ បន្ទាប់​ពី​ស្ត្រី​ជា​ប្រ​ព​ន្ធ​បាន​ប្តូរ​មុខរបរ​ពី​មេផ្ទះមក​ធ្វើ​ជា​អ្នកស៊ីឈ្នួល​រត់​តុ​ការ​។

ប៉ូលិស​បាន​ឲ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃ​ទី​១២ មក​រា មានការ​ផ្ទុះ​ពាក្យ​សម្តី​រវាង​ជនដៃដល់​ជា​ប្តីជាមួយ​​ស្ត្រី​រង​គ្រោះ​ម្តងទៀត ក៏​ឈាន​ដល់​ការ​វាយ​សម្លាប់​ដោយ​បុរស​ជា​ប្តីបាន​ទាញ​យក​ដែកគាស់​(​ដែក​ជើង​ជ្រូក​) មក​វាយ​​ចំ​ក្បាល​របស់​ស្ត្រី​រង​គ្រោះ​ចំ​ផ្នែក​ខាងឆ្វេងបណ្តាល​ឲ្យ​រង​របួស​យ៉ាងដំណំ​។

បន្ទាប់​ពី​បង្កហេតុ​រួច ជន​ដៃដល់​ជា​ប្តី​បាន​បី​ប្រ​ព​ន្ធមក​មន្ទីរពេទ្យ​ខេត្តដើម្បី​សង្គ្រោះ និង​ក៏​បាន​ខ្ចី​លុយ​គេឯង​ចំនួន​២​លាន​រៀលផ្សេង​ទៀត​ដើម្បី​យក​ប្រ​ព​ន្ធមក​សង្គ្រោះ​បន្ត​នៅមន្ទីរពេទ្យ​ភ្នំពេញ​​ តែ​ដោយសារ​អ​កា​ររបស់​ស្ត្រី​រង​គ្រោះ​មាន​ភាព​ធ្ងន់ធ្ងរ​ពេក ទើបបណ្តាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​នៅ​ថ្ងៃ​ទី​១៧ មក​រា ។

យ៉ាងណា​ក៏​ដោយ ជន​ដៃដល់​​​ត្រូវ​បាន​នគរបាល​ក្រុង​ក្រចេះចាប់​​​ឃាត់ខ្លួន​​ បន្ទាប់​ពី​បង្កហេតុ​បាន​រយៈពេល​២​ថ្ងៃ​រួច​មក បើ​ទោះបីជា​ក្រុម​គ្រួសារ​សាច់​ញាតិ​របស់ស្ត្រី​រង​គ្រោះ​មិន​ដាក់​ពាក្យបណ្តឹង​មក​សមត្ថកិច្ច​យ៉ាង​ណា​ក៏​ដោយ​៕