រាជធានីភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់រត់ម៉ូតូឌុបប៉ះចំចោរត្រូវចោរចាក់ចំនួន១០កាំបិតសន្លប់ក្នុងថ្លុកឈាមហើយចោរបានជិះម៉ូតូរបស់បុរសរងគ្រោះជិះគេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១៥ មករា ២០១៥ នៅចំណុចក្បែរស្រះទឹក ក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។ ម៉ូតូដែលចោរប្លន់យកទៅម៉ាងហុងដាឌ្រីម ស១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ1AL-0269 ។
បុរសរងគ្រោះមានឈ្មោះ សំរិត សឿង អាយុប្រហែល៦០ឆ្នាំ អតីតសំរោងប្រធានភូមិ និង រត់ម៉ូតូឌុប ហើយមានទីលំនៅក្នុងភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុគេមិនដឹងថាជនរងគ្រោះឌុបជនសង្ស័យជាចោរមកពីខាងណាទេ ប៉ុន្តែមកដល់កន្លែងកើតហេតុជនសង្ស័យបានធ្វើសកម្មភាពចាក់ជនរងគ្រោះចំនួន១០កាំបិតបណ្តាលឱ្យសន្លប់ក្នុងថ្លុកឈាម ហើយជនសង្ស័យនោះក៏បានជិះម៉ូតូរបស់ជនរងគ្រោះគេចខ្លួនដោយសុវត្ថិភាព។
ក្រោយពេលកើតហេតុប្រជាពលរដ្ឋបានប្រទះឃើញបុរសរងគ្រោះដេកសន្លប់នៅក្នុងថ្លុកឈាម ក៏មានការភ្ញាក់ផ្អើលតែម្តង ។ បន្ទាប់មកបុរសរងគ្រោះត្រូវបានអ្នករត់ម៉ូតូឌុបដូចគ្នាដឹកយកទៅសង្រ្គោះនៅគ្លីនិកឯកជន ហើយក៏បញ្ជូនបន្តទៅសង្រ្គោះនៅមន្ទីរពេទ្យក្នុងឃុំបែកចានវិញ ។ រ
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ