ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ស្រី​ដៃ​ឆើត ​តុលាការ​ដោះ​លែងបណ្តោះអាសន្ន ​បាន​រៀប​ការ​តាម​បំណង​ហើយ

9 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ចោរ​ស្រី​ដៃ​ឆើត​ដែល​តុលាការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ បាន​រៀប​ការ​តាម​បំណង​ហើយ ​នៅ​ថ្ងៃ​ទី​១៥ ​មក​រា ​២០១៥​នេះ​ ដែល​ជន​រង​គ្រោះ

ខេត្តស្វាយរៀង ៖ ចោរ​ស្រី​ដៃ​ឆើត​ដែល​តុលាការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ បាន​រៀប​ការ​តាម​បំណង​ហើយ ​នៅ​ថ្ងៃ​ទី​១៥ ​មក​រា ​២០១៥​នេះ​ ដែល​ជន​រង​គ្រោះ ​កំពុង​នៅ​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ខេ​ត្តស្វាយ​រៀងនៅឡើយ ​។ កូន​ក​ម្លោះ​បានហែ​ផ្កាស្លា​ចូល​រោងការ​នា​ព្រឹក​ថ្ងៃ​ទី​១៥ ​មក​រា​២០១៥ វេលា​ម៉ោង​៧​ព្រឹ​ក នៅ​ភូមិ​តា​ពៅ ​សង្កាត់​បា​វិត ​ក្រុង​បា​វិត ​ដោយ​មាន​ឪពុក​ ម្តាយ​ ខាង​ប្រុស ​និង​សាច់ញាតិ​ទាំង​សងខាង​ មក​ចូលរួម​ជា​ច្រើន​កុះករ​ ក្នុង​ពិធី​មង្គល​នៃ​អា​ពា​ហ៌​ពិ​ពា​ហ៌នេះ​ ។ ក្រោយ​ពី ​ពិធីហែជំនូន​ចូល​រោង​ជ័យរួច​ ក៏​មាន​និមន្ត​ព្រះសង្ឃ ៥​អង្គ រាប់​បាត្រ ​ប្រគេន​ព្រះសង្ឃ​ ដើម្បី​សុំ​សេចក្តីសុខ​ មុន​ពេល​រៀបចំ​កាត់សក់​បង្កក់​សេរីមង្គលការ​ ។

សូម​រំលឹក​ផង​ដែរ​ថា «ស្មាន​មិន​ដល់​ល្បិ​ចស្រីស្អាត ជា​ចោរ​ប្លន់​ដ៏​សាហាវម្នាក់ ចាក់​ម្ចាស់​ម៉ូតូ​ធ្លាយ​ពោះវៀន» កាលពី​ថ្ងៃ​ទី​២៥ ​ធ្នូ ​២០១៤​ វេលា​ម៉ោង​៦យប់ ​មាន​ចោរ​ស្រី​ដៃ​ឆើត ​ឈ្មោះ​ ខុន ​ស្រី​ឌី ​អាយុ​២០​ឆ្នាំ​ នៅ​ភូមិ​តា​ពៅ ​បាន​ធ្វើ​សកម្មភាព​ប្លន់​ និង​យក​កាំបិត​ចុង​ស្រួច ​ចាក់​ទៅ​លើ​ជន​រង​គ្រោះ​ ឈ្មោះ រួ​ន ​ភិ​រម្យ​ ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ ​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ​ធ្លាយ​ពោះវៀន​ចេញ​មក​ក្រៅ​ មួយ​ទ្រេល «​ចោរស្រីដៃ​ឆើតជាប់​ពន្ធាគារ​បាន១៣ថ្ងៃ​តុលាការដោះ​លែងឲ្យ​នៅក្រៅ​ឃុំជនរង​គ្រោះ​សុំអំពាវ​នាវ​រកយុត្តិធម៌​ពីសម្តេចតេ​ជោ»  ហើយ​ត្រូវ​តុលាកា​ខេត្តស្វាយរៀង ​ចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន​ ហើយ​បាន​ដោះ​លែង​ឲ្យ​ នៅ​ក្រៅ​ឃុំ​វិញ​ កាលពី​ថ្ងៃ​ទី​៩ ​មក​រា ​២០១៥ ​ដើម្បី​ឲ្យ​ទៅ​រៀប​ការ នៅ​ថ្ងៃ​១៥​ មក​រា​ នេះ​ ឥឡូវ​បាន​រៀប​ការ​តាម​គោ​បំណង​ហើយ​ ៕