ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការដំឡើងបា្រក់ខែ​ ៖ សម្តេចតេជោ ​ហ៊ុន សែន ​សុំទោសមន្រ្តីរាជការ​និងកងកម្លំាង​ប្រដាប់អាវុធ ​ការដំឡើងបា្រក់ខែសម្រាប់ឆ្នំា២០១៥គិតចាប់ពីខែមេសាទៅ

9 ឆ្នាំ មុន

ខេត្តកោះកុង ​៖ សម្តេច​អគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ បានមានប្រសាសន៍​សុំ​កែតម្រូវ​ចំពោះប្រសាសន៍​​សម្តេច​ដែលបានថ្លែង​កាលពីថ្ងៃទី០៥ មករា ២០១៥ ​ក្នុងពិធីបើកការដ្ឋានសាងសង់​អគាររដ្ឋបាល​ និងហេដ្ឋរចនាសម្ព័ន្ឋ​ទីក្រុងនៃទីរួមខេត្តត្បូងឃ្មុំ​ដែលថា​ ចាប់តំាងពីខែមករានេះទៅ ​មន្រ្តីរាជការ​និង​

ខេត្តកោះកុង ​៖ សម្តេច​អគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ បានមានប្រសាសន៍​សុំ​កែតម្រូវ​ចំពោះប្រសាសន៍​​សម្តេច​ដែលបានថ្លែង​កាលពីថ្ងៃទី០៥ មករា ២០១៥ ​ក្នុងពិធីបើកការដ្ឋានសាងសង់​អគាររដ្ឋបាល​ និងហេដ្ឋរចនាសម្ព័ន្ឋ​ទីក្រុងនៃទីរួមខេត្តត្បូងឃ្មុំ​ដែលថា​ ចាប់តំាងពីខែមករានេះទៅ ​មន្រ្តីរាជការ​និង​កងកម្លំាង​ប្រដាប់អាវុធ ​នឹងទទួលបា្រក់ខែ​លើបា្រក់ខែ​ដែលធ្លាប់បានទទួល​នៅក្នុងឆ្នាំ២០១៤កន្លងទៅនោះ ​គឺសុំកែ​គិតចាប់ពី​ខែមេសាវិញ ។

ជាមួយគ្នានេះ​ សម្តេច​តេជោនាយករដ្ឋមន្រ្តី​ក៍បានសុំទោសមន្រ្តីរាជការ​និងកងកម្លំាងប្រដាប់​អាវុធទំាងអស់ចំពោះ​ប្រសាសន៍សម្តេច​កាលពីថ្ងៃទី០៥មករា ហើយសម្តេចក៍​បានជំរុញឲ្យ​មានការបើកបា្រក់ខែ​ដែលកើនលើសឆ្នាំ២០១៤នោះ​ ធ្វើយ៉ាងណាឲ្យ​បានមុនពចូលឆ្នាំខ្មែរ ។

សម្តេច​​នាយក​រដ្ឋមន្រ្តី​​ថ្លែងបែបនេះ​ ​​​បានធ្វើឡើងនៅព្រឹកថ្ងៃទី១២​ ​​មករា ​២០១៥​​ ​​ក្នុងឱកាសដែល​​សម្តេចតេជោ ​​​អញ្ជើញ​ជាអធិបតី​​​​សម្ពោធដាក់ឲ្យដំណើរ​ការ​ប្រើបា្រស់​​​ជាផ្លូវការ​នូវវារីអគ្គិសនី​ប្ញស្សីជ្រុំ​​ ​​​ស្ថិតនៅក្នុងឃុំបាក់ខ្លង​​​​ ស្រុកមណ្ឌលសីមា ​ដែលផលិតឋាមពល​បាន៣៣៨មេហ្កាវ៉ាត់ ៕