ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ២នាក់ ម្នាក់ជា​ជនជាតិ​អង់គ្លេស​ ត្រូវសមត្ថកិច្ចចាប់ខ្លួនពីបទ​ចែកចាយគ្រឿងញៀ.ន​

9 ឆ្នាំ មុន

ខេត្ត​​ព្រះ​​សីហ​​នុ ៖ ​ជនសង្ស័យ​២​នាក់​​ដែល​ជាប់​ពាក់​ព័ន្ធ​​ទៅ​នឹង​​ការ​រក្សា​ទុក​ចែកចាយ​ថ្នាំ​ញៀន​​ ​ត្រូវ​កម្លាំង​ជំនាញ​នៃ​ការិយា​ល័យ​

ខេត្ត​​ព្រះ​​សីហ​​នុ ៖ ​ជនសង្ស័យ​២​នាក់​​ដែល​ជាប់​ពាក់​ព័ន្ធ​​ទៅ​នឹង​​ការ​រក្សា​ទុក​ចែកចាយ​ថ្នាំ​ញៀន​​ ​ត្រូវ​កម្លាំង​ជំនាញ​នៃ​ការិយា​ល័យ​ប្រឆាំង​​គ្រឿងញៀន​​នៃ​ទីបញ្ជាការ​​កង​រាជ​អាវុធ​​ខេត្ត​​ព្រះ​សី​ហ​នុ ​ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​​​ម៉ោង​០៩ ​និង​២០​នាទី​​​ព្រឹក​ថ្ងៃ​ទី​​១០ ​មករា ២០១៥ ត្រង់​ចំណុច​​ផ្ទះ​ជួល​យីហោ​ «ផៅ​វើរ ​ហៅស៍» ស្ថិត​នៅ​ក្រុម​ទី​៨ ​ក្នុងភូមិ​៣ ​សង្កាត់​លេខ​​៤ ​ក្រុងព្រះ​សី​ហនុ​ ។

​លោក​វរ​​សេនី​យ៍​​ទោ កែវ សុផល ប្រធាន​មន្ទី​រស្រាវជ្រាវ និង​យុ​ត្តិ​ធ​​ម៏​នៃ​ទីបញ្ជាការ​កង​រាជ​អាវុធ​ខេត្ត​​ព្រះ​សីហ​នុ​​បានឱ្យ​​ថា ការ​​ចាប់​​ខ្លួន​ជន​សង្ស័យ​នេះ​ ​ត្រូវ​​ធ្វើ​ឡើង​បន្ទាប់​ពី​កម្លាំង​​របស់​លោក​​ធ្វើការ​ស៊ើបអង្កេត​​អស់​ជា​ច្រើន​​ស​ប្តា​ហ៍​​កន្លង​មក ប៉ុន្តែ​កាល​នោះ​ដោយ​ពុំ​ទាន់​មាន​វត្ថុ​តាង​ច្បាស់​លាស់ ទើប​សមត្ថកិច្ច​​ពុំ​​​បានចាប់ខ្លួន​ ។ លុះ​រហូត​ដល់វេលា​ម៉ោង​០៩​ និង​២០​នាទី​ព្រឹក​​ថ្ងៃ​ទី​១០ ​មករា​ ២០១៥ ​​​ពេល​ជន​សង្ស័យ​​កំពុង​ធ្វើ​សកម្មភាព​​ចែកចាយ ទើប​កម្លាំង​​របស់​លោក​ចុះ​ធ្វើការ​ឃាត់ខ្លួន​​តែ​​ម្តង ​។

​ជន​សង្ស័យ​ទាំង​២​នាក់​ ​០១-​ឈ្មោះ REDER DAVID​ ភេទ​ប្រុស អាយុ​៧០​ឆ្នាំ ​ជនជាតិ​​អង់​គ្លេ​ស បច្ចុប្បន្ន​ស្នាក់​នៅ​​ផ្ទះ​ជួល​យីហោ ផៅ​វើរហៅស៍ ស្ថិត​ក្នុង​ក្រុម​ទី​៨ ​ភូមិ​៣​ សង្កាត់​លេខ​០៤ ​ក្រុងព្រះសីហនុ​ (​ពី​បទ​ចែកចាយ​គ្រឿងញៀន​) ​​០២-​ឈ្មោះលឹ​ម សា​រ៉​ន ភេទ​ស្រី​អាយុ​៣៤​ឆ្នាំ ​មាន​ទីលំនៅ​​​ក្នុង​ក្រុម​ទី​៨ ​ភូមិ​៣​ សង្កាត់​លេខ​​៤ ​ក្រុងព្រះសីហនុ​ (​ពី​បទ​ចែកចាយ​គ្រឿង​ញៀន​) ។

​ប្រភព​​បន្ត​ថា ក្នុង​​យុ​ទ្ធ​នា​ការ​​ចុះ​បង្ក្រាប​នេះ​​ដែរ សមត្ថកិច្ច​បាន​រក​ឃើញ​​នូវ​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន​ថ្នាំ​ញៀន​​មេ​តំ​ហ្វេ​តា​មីន ​ចំនួន​​៤​កញ្ចប់​ធំ​, ​ដប​សម្រាប់​ជក់​១, ​​ដែកកេះ​ចំនួន​៧, ម៉ូតូ​ចំនួន​​១​គ្រឿង, ​​ទូរ​ស័ព្ទ​ដៃ​​២​គ្រឿង,​ ថង់​ច្រកថ្នាំ​មួយ​​ចំនួន និងកង់​​​១ ​។ ​បច្ចុប្បន្ន​ជនសង្ស័យ​​ទាំង​២​នាក់ រួម​ជាមួយ​វត្ថុ​តាង​ កំពុង​ត្រូវ​​កម្លាំង​សមត្ថកិច្ចធ្វើការ​សាកសួរ​ និង​កសាង​សំណុំរឿង​បញ្ជូន​​ទៅ​កាន់​សាលាដំបូង​ខេត្ត​​ព្រះ​​សីហ​នុចាត់ការ​តាម​​និ​តិ​វិធី​ ។