ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករខ្មែរ២នាក់​ត្រូវ​បាន​ទាហានឈុតខ្មៅ​ថៃចាប់បា.ញ់ និង ដុត​សម្លា.ប់​នឹង​សំបកកង់រថយន្តនៅ​ក្នុង​ខេត្តស្រះកែវ​

9 ឆ្នាំ មុន

ខេត្ត​បាត់ដំបង ៖ យ៉ាង​ហោច​ណាស់ពលកខ្មែរ​ចំនួន​២​នាក់​ត្រូវ​បាន​ទាហាន​ឈុត​ខ្មៅ​ថៃ​វរៈសេនា​ធំលេខ១៣ ដែល​​ឈរ​ជើង​នៅ​ក្នុង​ស្រុក​ខ្លង​ហាត ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ចាប់ឃាត់ខ្លួន​បាន​នៅ​ចំណុច​ទាវ​ចុង​ខែត្រ ឃុំ​ខ្លង​ហាតខេត្ត​​ស្រះ​កែវ ប្រទេស​ថៃ ។ បន្ទាប់ពី​ចាប់ខ្លួន​បាន​ពលករ​ខ្មែរ​ទាំង​២នាក់នោះ​ត្រូវ​បាន​គេយក​មក​

ខេត្ត​បាត់ដំបង ៖ យ៉ាង​ហោច​ណាស់ពលកខ្មែរ​ចំនួន​២​នាក់​ត្រូវ​បាន​ទាហាន​ឈុត​ខ្មៅ​ថៃ​វរៈសេនា​ធំលេខ១៣ ដែល​​ឈរ​ជើង​នៅ​ក្នុង​ស្រុក​ខ្លង​ហាត ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ចាប់ឃាត់ខ្លួន​បាន​នៅ​ចំណុច​ទាវ​ចុង​ខែត្រ ឃុំ​ខ្លង​ហាតខេត្ត​​ស្រះ​កែវ ប្រទេស​ថៃ ។ បន្ទាប់ពី​ចាប់ខ្លួន​បាន​ពលករ​ខ្មែរ​ទាំង​២នាក់នោះ​ត្រូវ​បាន​គេយក​មក​បាញ់ រួច​ដុតស​​ម្លាប់នឹង​សំបក​កង់រថយន្ត កាលពី​វេលា​យប់​ថ្ងៃ​ទី​៧ មករា ២០១៥កន្លង​ទៅ​ ។  នេះ​បើយោង​តាម​រាបាយ​ការណ៍​របស់​កង​រាជ​អាវុធ​ហត្ថ​ស្រុក​សំពៅ​លូនដែល​ទើប​ទទួលបាន​ពី​ភាគី​ថៃ កាល​ពី​វេលា​ល្ងាច​ថ្ងៃ​ទី៨ មករា ២០១៥ ដែល​​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​កោះសន្តិភាព​ទទួល​បាន​នៅ​វេលា​រំលង​អាធ្រាត្រ ថ្ងៃ​ទី ០៩ មករា ២០១៥ នេះ​។

នៅ​ក្នុង​របាយ​ការណ៍​របស់​កង​រាជ​អាវុធ​ហត្ថ​ស្រុក​សំពៅ​លូន​ដដែល​នេះ​បាន​ឱ្យ​ដឹង​ថា ពលករខ្មែរ​ទាំង​ពីរ​នាក់ដែល​ត្រូវ​ទាហាន​ឈុត​ខ្មៅ​ថៃ​ចាប់បាន​យក​ទៅ​បាញ់ និង​ដុត​សម្លាប់នឹង​កង់រថ​យន្តនោះ​ទី១. ឈ្មោះ សូវ រស់ ភេទ​ប្រុស អាយុ២១ឆ្នាំ និង ទី២.ឈ្មោះ វឿន ធី ភេទ​ប្រុស អាយុ​៣៦ឆ្នាំ ។ពលករ​ខ្មែរ​ ទាំង​ពីរនាក់នេះ​រស់នៅ​ក្នុង​ភូមិ​គុកកី​ ឃុំសែន​សុខ ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប ។

បើតាម​របាយការណ៍​នេះ​បាន​ឱ្យ​ដឹង​ទៀត​ថា ខាង​សមត្ថកិច្ច​កម្ពុជា​មិន​ទាន់​ទទួលបាន​ពី​មូលហេតុ​ដែល​នាំ​ឱ្យ​ទាហាន​ឈុត​ខ្មៅ​ថៃ​ចាប់ពលករ​ខ្មែរ​បាញ់ និង ដុតសម្លាប់នឹង​សំបកកង់រថយន្ត​នៅ​ឡើយ​ទេ ។ ក៏ប៉ុន្តែបើតាម​ក្រុមគ្រួសារ​ជន​រង​គ្រោះ​ដែលបាន​ចុះ​ទៅ​រើស​ឆ្អឹង​បាន​មួយ​កញ្ចប់ម្នាក់​ នៅ​នឹង​កន្លែង​ដែល​​​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ថា ត្រូវ​គេ​ដុតសម្លាប់ ​និងសំបកកង់រថយន្ត​ទាំង​រស់​ដោយ​មិន​ដឹង​មូលហេតុ បាន​ឱ្យ​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​កោះ​សន្តិភាព​ដឹង​ថា ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ ជា​មួយ​នឹង​ក្រុម​ប្រជា​ពលរដ្ឋ​ផ្សេង​ទៀត​បាន​ចាក​ចេញ​ពី​ស្រុក ឆ្លង​​ចូល​មក​​​​ស៊ី​ឈ្នួល​​កាប់​អំពៅ​ក្នុង​ទឹក​ដី​ថៃ​ កាល​ពី​ថ្ងៃ​ទី ៦ មករា ២០១៥ ដោយ​មិន​មាន​លិខិត​ឆ្លង​ដែន​នោះ​ទេ ។ យ៉ាង​ណាក៏​ដោយ​នៅ​ព្រឹក​ថ្ងៃ​ទី ៩ មករា ២០១៥ ស្អែកនេះ​សមត្ថកិច្ច​នៅ​ស្រុក​សំពៅ​លូន ខេត្ត​បាត់​ដំ​បង​ និង​ធ្វើការ​ទំនាក់​ទៅខាង​​ភាគី​ថៃ​ ដើម្បី​ស្រាវ​ជ្រាវ​រកមូល​ហេតុ​ដែល​ពលករ​ខ្មែរ​ចំនួន​២​នាក់ ត្រូវ​បាន​ទា​ហាន​ឈុត​ខ្មៅ​ថៃ​ បាញ់ និង​ដុត​សម្លាប់នឹង​សំបកកង់រថយន្ត​  ។