កុមារីអាយុ៤ឆ្នាំជិះកាណូតមកពីរកអុសជាមួយឪពុកម្តាយធ្លាក់ទឹកទន្លេលង់ស្លា.ប់
ខេត្តកំពង់ឆ្នាំង ៖ កុមារីអាយុ៤ឆ្នាំម្នាក់បានធ្លាក់ចូលទឹកទន្លេលង់ស្លា.ប់ ខណៈពេលជិះកាណូតមកពីរកអុសជាមួយឪពុកម្តាយ។
ខេត្តកំពង់ឆ្នាំង ៖ កុមារីអាយុ៤ឆ្នាំម្នាក់បានធ្លាក់ចូលទឹកទន្លេលង់ស្លា.ប់ ខណៈពេលជិះកាណូតមកពីរកអុសជាមួយឪពុកម្តាយ។
ខេត្តកំពង់ឆ្នាំង ៖ កុមារីអាយុ៤ឆ្នាំម្នាក់បានធ្លាក់ចូលទឹកទន្លេលង់ស្លាប់ ខណៈពេលជិះកាណូតមកពីរកអុសជាមួយឪពុកម្តាយ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី០៥ មករា ២០១៥ នៅចំណុចទន្លេក្រចាប់ ក្នុងភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌។
ក្រុមគ្រួសារកុមារីរងគ្រោះបានឱ្យដឹងថា កុមារីរងគ្រោះឈ្មោះ សៀង កញ្ញា អាយុ៤ឆ្នាំ ជាកូនទី៣ក្នុងចំណោមបងប្អូន៤នាក់ ឪពុកឈ្មោះ វី វិន អាយុ៣៦ឆ្នាំ ម្តាយឈ្មោះសៀង សារួន អាយុ៣២ឆ្នាំ ជាកសិករ រស់នៅក្នុងភូមិ-ឃុំខាងលើ។
នៅថ្ងៃកើតហេតុ ឪពុកម្តាយនាងបាននាំនាងជិះកាណូតទៅរកអុសដុត ពេលត្រឡប់មកវិញឪពុក ម្តាយដាក់ឱ្យនាងជិះនៅកណ្តាលកាណូតក្រោយខ្នងឪពុក ចំណែកម្តាយជិះនៅកន្សៃកាណូត រីឯអុសគរដាក់កណ្តាលកាណូតបាំងភ្នែកម្តាយមើលមិនឃើញកូន។ ពេលបើកកាណូតមកដល់ចំណុចខាងលើ កុមារីរងគ្រោះនៅក្រោយខ្នងឪពុកក៏បានធ្លាក់ចូលទឹកទន្លេ ពេលនោះឪពុកដឹងបានត្រឡប់កាណូតបកក្រោយមុជរកកូនស្រីវិញ ប៉ុន្តែទំរាំរកឃើញកូនស្រីនោះបានស្លាប់បាត់ទៅហើយ។
ក្រោយពេលកើតហេតុឪពុកម្តាយក៏បានដឹកសពកូនមកលំនៅឋានវិញទាំងក្តីស្តាយស្រណោះយ៉ាងខ្លាំង។ នៅព្រឹកថ្ងៃទី០៦ មករា ២០១៥ អ្នកស្រុកក្នុងភូមិត្រពាំងចាន់ដោយសារតែក្រួសានេះក្រីក្រ ក៏បានរៃអង្គាសប្រាក់គ្នាបានតិតតួចនាំគ្នាធ្វើបុណ្យទានជូនកុមារីរងគ្រោះតាមប្រពៃណី ហើយបាននាំគ្នាសែងសពកុមារីរងគ្រោះដោយដើរចម្ងាយដីជាង៥គីឡូម៉ែត្រ និងដឹកតាមកាណូតបន្តទៀត ទើបទៅដល់កន្លែងបញ្ចុះសព៕
ចែករំលែកព័តមាននេះ