ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីម្នាក់ផឹក​ស្រា​ស្រវឹង​​ឡូឡា​​ពីយប់ព្រឹក​ឡើង​ស្លា.ប់​​ សង្ស័យគាំងបេះដូង​

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ស្ត្រី​ស្រវឹង​ស្រា​​ខួប​​​ម្នាក់​​ត្រូវ​​អ្នក​​ជិតខាង​​​​​ប្រទះ​ឃើញ​​ដេក​​ស្លា.ប់​​នៅ​ក្នុងផ្ទះ​​របស់​ខ្លួន​​តែ​ម្នាក់​ឯង ដែលគេ​សង្ស័យថា គាំង​បេះដូង កាលពី​វេលា​ម៉ោង​០៩​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០២ ​មករា ២០១៤

រាជធានីភ្នំពេញ ៖ ស្ត្រី​ស្រវឹង​ស្រា​​ខួប​​​ម្នាក់​​ត្រូវ​​អ្នក​​ជិតខាង​​​​​ប្រទះ​ឃើញ​​ដេក​​ស្លាប់​​នៅ​ក្នុងផ្ទះ​​របស់​ខ្លួន​​តែ​ម្នាក់​ឯង ដែលគេ​សង្ស័យថា គាំង​បេះដូង កាលពី​វេលា​ម៉ោង​០៩​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០២ ​មករា ២០១៤ ស្ថិត​នៅ​ក្នុងផ្ទះ​លេខ​​៣១៦ ភូមិ​​​១៦ ក្នុង​សង្កាត់​ទន្លេ​បា​សាក់ ខណ្ឌចំការមន ​បន្ទាប់​​ពី​​ស្រវឹង​ស្រា​បានទៅរក​រឿង​​ប្តី​ និង​កូន​ ដោយពួកគេ​មិនហ៊ាននៅ​បាននាំគ្នា​ចេញពីផ្ទះអស់​ ​។

​​ប្រភព​​​បាន​ឱ្យ​ដឹង​​ថា ស្ត្រី​រង​គ្រោះ​​ឈ្មោះ​​ឃួ​ន សុ​ផុ​ន ហៅ​​ស្រី អាយុ​៤​១​ឆ្នាំ ​ជាអ្នក​លក់​មីឆា ស្នាក់​នៅ​ជាមួយ​ប្តី​ទី​២​ និង​មានកូន​ស្រី​អាយុ​៦​ឆ្នាំ​ម្នាក់​ ​។

ប្រភពបន្តថា មុនពេលកើតហេតុ ​​ស្ត្រី​រង​គ្រោះ​បាន​​ស្រវឹងស្រា​យ៉ាង​ខ្លាំង​ និង​ថែម​ទាំង​​​រករឿង​ប្តី ​និង​កូន​ទៀត​ផង ​។ ​តាម​ប្រភព​​ដដែល​​បន្ត​​ថា ក្រោយ​ពី​ស្ត្រី​រង​គ្រោះ​​ស្រវឹងស្រា​រក​រឿង​ប្តី​​កាលពី​ល្ងាច​នោះ​ ដោយ​ខ្លាចមានរឿង​ ​ប្តី​​បាន​នាំ​កូន​ទៅ​ដេក​​នៅផ្ទះ​បងប្អូន​នៅ​ច្បារ​អំពៅ​ ។ ​លុះ​ព្រឹក​ឡើង​ មុន​ពេល​ដែល​មានការ​ភ្ញាក់ផ្អើល​កើត​ឡើង​នោះ មាន​ស្ត្រី​អ្នក​រស់​នៅ​ជិតខាង​ម្នាក់​មានការ​សង្ស័យ​​ដោយ​រាល់​ថ្ងៃ​​នៅ​វេលា​ម៉ោង​៥ ​ឬ​ម៉ោង​៦​ព្រឹក​ជា​ប្រចាំ​ តែងតែ​​ឮ​សំឡេង​ស្រែក​ឡូឡា​របស់​ស្ត្រី​រង​គ្រោះ​ លុះព្រឹក​ថ្ងៃ​កើតហេតុ​ មិន​បានឃើញ​ចេញ​ពីផ្ទះ​ ក៏​​ទៅ​គោះ​ទ្វារ ​និង​ស្រែកហៅ​តែ​មិន​មាន​អ្នក​ណា​ម្នាក់​បើក​ឡើយ​ ។

​ដោយ​មានការ​ងឿងឆ្ងល់​ ស្ត្រី​អ្នក​​ជិតខាង​រូប​នោះ​ក៏​បាន​ស្រែកហៅ​អ្នក​រស់នៅ​ជិតខាង​ប​ន្ថែម​ទៀតឱ្យ​មក​ជួយ​ហៅ ហើយ​នៅ​តែ​មិន​មាន​អ្នក​ណា​ម្នាក់​បើកទ្វារ​ដដែល ​ក៏​នាំ​គ្នា​គាស់​បង្អួច​មើលឃើញ​ស្ត្រី​រង​គ្រោះ​ដេក​នៅ​ក្នុងផ្ទះ​តែ​ម្នាក់ឯង​ ដោយ​មាន​ស្រមោច​រោមភ្នែក​ផង ​។ ​

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព