ខេត្តបាត់ដំបង ៖ សពនារីម្នាក់ដែលគេដឹងថា «មានមុខរបរកែសម្ផស្ស» ត្រូវគេបញ្ជូនចេញយ៉ាងអាថ៏កំបាំងពីក្នុងបន្ទប់ជូលផ្ទះសំណាក់យីហោ «កែវ ម្នី» បន្ទាប់ពីនាងបានចង.កសម្លាប់ខ្លួន កាលពីវេលាម៉ោងជាង៣ទៀបភ្លឺថ្ងៃទី២៧ វិច្ឆិកា ២០១៤ ស្ថិតក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។
ប្រភពបានឱ្យដឹងថា នារីរងគ្រោះមានឈ្មោះសៀង សុភ័ក្ដិ អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ប៉ុន្តែនាងមកប្រកបមុខរបជាអ្នក«កែសម្ផស្ស»នៅក្រុងបាត់ដំបង ។
ប្រភពបន្តថា នារីកែសម្ផស្សម្នាក់នេះចង.កសម្លាប់ខ្លួននៅក្នុងបន្ទប់ផ្ទះសំណាក់ «កែវ ម្នី» កាលពីវេលាទៀបភ្លឺ ហើយត្រូវម្ចាស់ផ្ទះសំណាក់ព្យាយាមបិទបាំងមិនបានរាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមៗទេ ក្រោយពីដឹងរឿងនេះ ។ សពនារីរងគ្រោះត្រូវបានគេវេចខ្ចប់បញ្ជូនចេញពីក្នុងផ្ទះសំណាក់ស្ងាត់ៗ សូម្បីតែសមត្ថកិច្ចជំនាញក៏ចុះទៅធ្វើកោសល្យវិច័យមិនទាន់ដែរ ។
អ្នកគ្រប់គ្រងផ្ទះសំណាក់ខាងលើនេះ បានធ្វើការឆ្លើយបដិសេធន៍តាមទូរស័ព្ទកាលពីវេលាល្ងាចថ្ងៃទី២៧ វិច្ឆិកា ២០១៤ ថា ស្ត្រី
«កែសម្ផស្ស» ខាងលើនេះ មិនបានធ្វើអត្តឃាតនៅក្នុងបន្ទប់ផ្ទះសំណាក់ទេ តែនាងបានធ្វើអត្តឃាតដោយចង.កសម្លាប់ខ្លួននៅក្នុងបន្ទប់ជួលស្នាក់នៅខាងក្រោយផ្ទះសំណាក់របស់ខ្លួន ដែលមានបងស្រីរបស់នាងស្នាក់នៅក្បែរនោះដែរ ។
អ្នកគ្រប់គ្រងរូបនេះបញ្ជាក់ថា ក្រោយពេលកើតហេតុ បងស្រីជនរងគ្រោះបានចាត់ចែងបញ្ជូនសាកសពនាងចេញទៅស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ