ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿង​សិស្ស​ប្រុស​ឌុ​ប​មិត្ត​ស្រី​២​នាក់​ទៅ​ប្លន់​សម្លា.ប់​យក​ម៉ូតូ​និង​លុយ ជាប់​ពន្ធនាគារ​២០​ឆ្នាំ​ឡើង​ដល់​ឧទ្ធរណ៍

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖​ ឃាតក​វ័យក្មេង​ឈ្មោះ​ហ៊ុ​ល សំណាង ភេទ​ប្រុស​អាយុ ១៦​ឆ្នាំ បាន​សារភាព​ថា​ ខ្លួន​គេ​បាន​រៀបចំ​គម្រោង​ប្លន់​សម្លា.ប់​មិត្ត​ស្រី​ជា​មិត្ត​រួម​ថ្នាក់​ទី​១២​ របស់​ខ្លួន​ចំនួន​២​នាក់​ ដោយ​រឹត​ក​ជន​រង​គ្រោះ​ នឹង​ខ្សែ​រហូត​ដល់​ដាច់ខ្យល់​ស្លា.ប់​

រាជធានី​ភ្នំពេញ ​៖​ ឃាតក​វ័យក្មេង​ឈ្មោះ​ហ៊ុ​ល សំណាង ភេទ​ប្រុស​អាយុ ១៦​ឆ្នាំ បាន​សារភាព​ថា​ ខ្លួន​គេ​បាន​រៀបចំ​គម្រោង​ប្លន់​សម្លាប់​មិត្ត​ស្រី​ជា​មិត្ត​រួម​ថ្នាក់​ទី​១២​ របស់​ខ្លួន​ចំនួន​២​នាក់​ ដោយ​រឹត​ក​ជន​រង​គ្រោះ​ នឹង​ខ្សែ​រហូត​ដល់​ដាច់ខ្យល់​ស្លាប់​ បន្ទាប់​ពី​រូបគេ​បាន​ជិះ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ឌុ​ប​ទៅ​កាន់​កន្លែង​ស្ងាត់​ក្នុង​ដី​ឡូ​ទំនេរ​មួយ​ ស្ថិត​ក្នុងសង្កាត់​ក្រាំងធ្នង់ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្នុង​ឆ្នាំ​២០១៣​ ។ ​ជ​ន​រង​គ្រោះ​ម្នាក់​ឈ្មោះ វ៉​ន ល​ក្ខិ​ណា ភេទ​ស្រី អាយុ​១៩​ឆ្នាំ​ និង​ម្នាក់​ទៀត​ឈ្មោះ​ជួប ស្រី​លក្ខណ៍ ភេទ​ស្រី អាយុ​១៦​ឆ្នាំ​ (​ជន​រង​គ្រោះជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា​) ​។ ​

​ការ​ឆ្លើយ​បំភ្លឺ​របស់​ជនជាប់ចោទ​ជា​ឃាតក​វ័យក្មេង​ខាងលើ​ បាន​ធ្វើ​ឡើង​ក្នុង​បន្ទប់​សវនាការ​សាលា​​ឧទ្ធរណ៍​កាលពី​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ ដោយ​មាន​វត្តមាន​ចៅក្រម​ជំនុំជម្រះ​លោក ភូ ពៅ​ស៊ុន និង​ព្រះរាជអាជ្ញា​លោក ង៉ែត សា​រ៉ាត់​ ។​ ​បន្ទាប់​សវនាការ​ចៅក្រម​សាលា​ឧទ្ធរណ៍​បាន​ពន្យារ​ពេល​ប្រកាស​សាលដីកា​គ្រោង​ទៅ​ធ្វើ​ថ្ងៃ​ទី​១២ ខែធ្នូ ខាង​មុន ​។

គួរ​រំលឹក​ថា ​អំពើ​ឃាតកម្ម​គិត​ទុកជា​មុន​នេះ​ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៣ ​រយៈពេល​ពីរ​ថ្ងៃ​បន្ទាប់​មក​គឺ​នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៣​ ទើប​សមត្ថកិច្ច​រក​ឃើញ​សព​ជន​រង​គ្រោះ បន្ទាប់​មក​នៅ​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៣ ​ទើប​សមត្ថកិច្ច​ចាប់ខ្លួន​ឈ្មោះ​ហ៊ុ​ល  សំណាង​ និង​ឈ្មោះ​ផ​ន សា​រ៉ុ​ម ​។​ ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​២៦ កុម្ភៈ ឆ្នាំ​២០១៤ បាន​លើកយក​សំណុំរឿង​ករណី​សម្លាប់​សិស្សសាលា​ស្រី​ចំនួន​២​នាក់ ​យក​ទៅ​ទម្លាក់​ចោល​ក្នុង​ដី​ឡូ​មួយ​កន្លែង​កាលពី​ឆ្នាំ​២០១៣​ ​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព