ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លន់​អ្នក​លក់​ស្រូវ​កណ្តាលក្រុង​ស្វាយ​រៀង​បាន​២៧​លាន​រៀល​

10 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ទឹកប្រាក់​ប្រមាណ​២៧​លាន​រៀល ត្រូវ​បាន​ចោរប្លន់​ទាំង​ថ្ងៃ​នៅ​កណ្តាល​ក្រុង​ស្វាយ​រៀង កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២២ វិច្ឆិកា នៅ​ចំណតរថយន្ត​ក្រុង​ស្វាយ​រៀង ស្ថិត​ក្នុងភូមិ​វាល​យន្ត សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង

ខេត្តស្វាយរៀង ៖ ទឹកប្រាក់​ប្រមាណ​២៧​លាន​រៀល ត្រូវ​បាន​ចោរប្លន់​ទាំង​ថ្ងៃ​នៅ​កណ្តាល​ក្រុង​ស្វាយ​រៀង កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២២ វិច្ឆិកា នៅ​ចំណតរថយន្ត​ក្រុង​ស្វាយ​រៀង ស្ថិត​ក្នុងភូមិ​វាល​យន្ត សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ខណៈ​ជន​រង​គ្រោះ​២​នាក់​ប្តី​ប្រពន្ធ​ដើ​រចេញពីផ្ទះ​ប្តូរ​ប្រាក់ ហើយ​បម្រុង​ទ្បើ​ង​ជិះ​រថយន្ត​ត្រ​ទ្ប​ប់​ទៅ​ខេត្តព្រៃវែង ក៏​ត្រូវ​ក្រុម​ចោរ​ភ្ជង់​ដោយ​អាវុធ​ខ្លី​រួច​បាញ់​គំរាម​ប្លន់​យក​ប្រាក់ ។
ជន​រង​គ្រោះជា​ប្តី​ឈ្មោះ សឿ​ន សារ៉ាយ អាយុ​២៩​ឆ្នាំ ប្រពន្ធ​ឈ្មោះ ឆេ​ង សុខ​រ័​ត្ន អាយុ​២២​ឆ្នាំ ជា​អាជីវករ​ទិញ​លក់​ស្រូវ​មាន​ទីលំនៅ​ភូមិ​ជ្រៃ​សីមា ឃុំ​ជា​ខ្លា​ង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ។

បើ​តាម​ជន​រង​គ្រោះ​ប្រាប់​ឱ្យ​ដឹង​ថា ពួក​គាត់​២​នាក់​ប្តី​ប្រពន្ធ​បាន​ប្រមូល​ទិញ​ស្រូវ​ពី​ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង រួច​ដឹក​មក​លក់​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ព្រៃ​វល្លិ ឃុំ​ថ្មី ស្រុក​កំពង់​រោទ៍ គឺ​លក់​ឱ្យ​ឈ្មួញ​វៀតណាម​បានជា​ប្រាក់​ដុ​ង​ក៏​យក​ប្រាក់​ដុ​ង​វៀតណាម​មក​ប្តូរ​យក​ប្រាក់​រៀល​នៅផ្ទះ​ប្តូរ​ប្រាក់ បាន​ចំនួន​២៧​លាន​រៀល ។ ម្ចាស់ផ្ទះ​ប្តូរ​ប្រាក់​ឈ្មោះ ម៉ៅ យ៉ា អាយុ​៥៦​ឆ្នាំ នៅផ្ទះ​ជួរ​មុខ​ផ្សារ​វាល​យន្ត ។ ក្រោយ​ពី​ប្តូរ​ប្រាក់​រួច​ក៏​យក​ដាក់​ក្នុង​កាបូប​កាន់​ចេញពីផ្ទះ​ប្តូរ​ប្រាក់​នោះ ហើយ​ដើ​រ​ទៅ​កាន់​ចំណតរថយន្ត​ក្រុង​ខាងកើត​ផ្ទះ​ប្តូរ​ប្រាក់​ចម្ងាយ​ប្រមាណ​១០០​ម៉ែត្រ យក​ប្រាក់​ដាក់​ក្នុង​រថយន្ត​រួច​ប្តី​ទ្បើ​ង​ជិះ​រថយន្ត​ដឹកស្រូវ​ពាក់​ស្លាក​លេខ​កំពង់ចាម 3A-3589 ក៏​ត្រូវ​ចោរប្លន់​២​នាក់​ដក​កាំភ្លើងខ្លី​ម៉ាក​កា​៥៤​មួយ​ដើម ភ្ជង់​ឱ្យ​ប្រគល់​ប្រាក់​ដល់​ពួក​គេ ។

ប៉ុន្តែ​ជន​រង​គ្រោះ​អល់អែក​មិន​ព្រមឱ្យ ចោរ​នោះ​ក៏​ភ្ជង់​ចំ​ដើមទ្រូង​រួច​កេះកៃ​បាញ់ តែ​សំណាងល្អ​មិន​ផ្ទុះ ហើយ​ជន​រង​គ្រោះ​រត់គេច​ចេញ ចោរ​ក៏​បាញ់​មួយ​គ្រាប់​ទៀត ។ ពេល​នោះ​ជន​រង​គ្រោះ​បាន​ក្រាប​ទៅ​នឹង​ដី​ទើប​ចោរ​បាញ់​ខុស ហើយ​ចោរ​ក៏​លូក​យក​កាបូប​ប្រាក់​ពី​កាប៊ី​ន​រថយន្ត រួច​រត់​ទ្បើ​ង​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ធុន​សេ​១២៥ ពណ៌​ខ្មៅ ដែល​បក្សពួក​ម្នាក់​ទៀត​បញ្ឆេះ​ចាំ​រួច​ជា​ស្រេច បើក​គេចខ្លួន​តាម​ផ្លូវជាតិ​លេខ​១ ។ ភ្លាម​ៗ នគរបាល​ក្រុង​ស្វាយ​រៀង ក៏​បើករថយន្ត​ដេញ​តាម​ពីក្រោយ​រហូត​ដល់​ខ្លោងទ្វារវត្ត​ចំបក់​បិទមាស ចោរ​បាន​បោះ​កាបូប​មួយ​ចោល ទើប​នគរបាល​ឈប់​រថយន្ត​រើស ហើយ​ក្រុម​ចោរ​ក៏​ជិះ​ម៉ូតូ​បត់​ចូល​ផ្លូវលំ​ចូល​ទៅ​វត្ត​ចំបក់​បិទមាស ។

ការ​រើស​កាបូប​នោះ ព្រោះ​ស្មានថា​ជា​កាបូប​លុយ​ដែល​ចោរ​បោះ​ឱ្យ​វិញ តែ​ជា​ការ​ចាញ់ល្បិច​ចោរ​ព្រោះ​ជា​កាបូប​ដាក់​សម្លៀក​បំពាក់​ចាស់​ៗ ក៏​ព្យាយាម​បើករថយន្ត​ដេញ​តាម​ក្រុម​ចោរ​នោះ​ទៀត រហូត​ជ្រុល​ចង្កូត​ធ្លាក់​ស្រែ​ជាប់ផុង​ទៅ​មុខ​លែង​រួច ។ រីឯ​ក្រុម​ចោរ​ជិះ​ម៉ូតូ​ឆ្ពោះទៅ​ខាងជើង​ខ្លោងទ្វា​វត្ត​ចំបក់​បិទមាស ស្ថិត​ក្នុងភូមិ​ចំបក់ សង្កាត់​ចេក ក្រុង​ស្វាយ​រៀង គេចខ្លួន​បាត់​ស្រមោល​ទៅ ។ មានការ​សន្និដ្ឋាន​ថា នេះ​មិនមែន​ជា​អំពើ​ប្លន់​ដោយ​ចៃដន្យ​ទេ គឺ​ក្រុម​ចោរ​បាន​តាម​ឃ្លាំមើល​សកម្មភាព ដែល​ជា​ធម្មតា​ជន​រង​គ្រោះ​តែង​ដឹកស្រូវ​មក​ឱ្យ​លក់​ឈ្មួញ​វៀតណាម បាន​ប្រាក់​ដុ​ង​ហើយ​យក​មក​ប្តូរ​យក​ប្រាក់​រៀល នៅផ្ទះ​ប្តូរ​ប្រាក់​ឈ្មោះ ម៉ៅ យ៉ា រាល់​លើក ។ ដូច្នេះ​ហើយ​ទើប​ក្រុម​ចោរឆក់​ឱកាស​ធ្វើ​សកម្មភាព​ប្លន់​ទាំង​ថ្ងៃ​នៅ​កណ្តាល​ក្រុង​តែ​ម្តង ។ មហាជន​បាន​រិះគន់​ថា សមត្ថកិច្ច​គ្មាន​សមត្ថភាព ទើប​ចោរប្លន់​ទាំង​ថ្ងៃ​ហើយ​ចំ​កណ្តាល​ក្រុង​ទៀត តែ​សមត្ថកិច្ច​មិន​អាច​បង្ក្រាប​ឬ​ចាប់​ក្រុម​ចោរ​បាន ដែល​ប្រការ​នេះ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ ជា​ពិសេស​អាជីវករ​នៅ​ក្រុង​ស្វាយ​រៀង មានការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង រហូត​ដល់​ក្រុម​អាជីវករ​លក់​មាស​ប្តូរ​ប្រាក់​នាំ​គ្នា​បិទ​តូប ។ នេះ​ជា​លើក​ទី​មួយ​ហើយ ដែល​ក្រុម​ចោរ​ហ៊ាន​ចូល​មក​ប្លន់​ទាំង​ថ្ងៃ ហើយ​ជន​រង​គ្រោះ​ក៏​សំណាង​មហា​សំណាង​ដែរ ដែល​ចោរ​បាញ់​មិន​ផ្ទុះ បើសិនជា​ផ្ទុះ​ពិតជា​ស្លាប់​មិន​ខាន​ទ្បើ​យ និង​មួយ​គ្រាប់​ចុង​ក្រោយ​ចោរ​បាញ់​មិន​ត្រូវ​ទៀត ដោយ​ជន​រង​គ្រោះ​ក្រាប​ផុត​។

រីឯ​ស្ត្រី​ជា​ប្រពន្ធ​ឃើញ​ប្តី​ក្រាប​នៅ​នឹង​ដី​ស្មានថា​ចោរ​បាញ់​ត្រូវ​ប្តី ក៏​ស្ទុះ​ចូល​ឱប​ប្តី​ដោយ​ក្តី​រន្ធត់​ញាប់​ញ័រ លុះ​ពេល​ងើប​ទ្បើ​ង​ឈរ​ពុំ​មាន​របួស​ក៏​នាំ​គ្នា​ទាំង​២​នាក់​ប្តី​ប្រពន្ធ​រត់​ចូល​ផ្ទះ​ប្តូរ​ប្រាក់​វិញ ទើប​មានការ​ឆោ​ទ្បោ​ទ្បើ​ង ។ លុះ​ប្រមាណ​១០​នាទី​ក្រោយមក កងរាជអាវុធហត្ថ​ខេត្ត​មក​ដល់ និង​បន្ទាប់​គ្នា​នគរបាល​ក្រុង​ស្វាយ​រៀង​មក​ដល់ រីឯ​នគរបាល​ខេត្ត​ប្រហែល​កន្លះ​ម៉ោង​ក្រោយ ទើប​មក​ដល់ ។
អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​ដែរ​នោះ គឺ​មន្ត្រី​នគរបាល​ក្រុង​ស្វាយ​រៀង​មួយ​រូប នៅ​ក្នុង​ហេតុការណ៍​មិន​បាន​រាយការណ៍​ឱ្យ​លោក​អធិការ ឬ​លោកស្នងការ​ដឹង​ភ្លាម​ទេ បែរជា​បើករថយន្ត​ដេញ​តាម​ចោរ​តែ​ម្នាក់ឯង រហូត​បើករថយន្ត​ធ្លាក់​ស្រែ​ទៅ​មុខ​លែង​រួច​ទុក​ឱកាស​ឱ្យ​ចោរ​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ៕