ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​ខេត្ត​ត្បូង​ឃ្មុំធ្វើ​សន្និ​សីទ​កាសែត​បង្ហាញ​មុខ​បក្ស​ពួក​ក្រុម​ចោរ​ប្លន់​អ្នក​លក់​មាស​នៅ​ស្រុក​ពញា​ក្រែក

10 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ​៖ ជនសង្ស័យ​បក្សពួក​ក្រុម​ចោរប្លន់​ដ៏​សកម្ម​ម្នាក់ឈ្មោះ ថន សំណាង ហៅ​នួន សំណាង​ ភេទ​ប្រុស អាយុ២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មី​លើ ឃុំ​ព្រះ​ធាតុ ស្រុក​អូរ​រាំង​ឪ ត្រូវ​បាន​សមត្ថកិច្ច​យក​មក​បង្ហាញមុខ​នៅ​ក្នុង​ស​និ្ន​សីទកាសែត ​​កាល​ពី​រសៀល​ថ្ងៃ​ទី​៨ វិច្ឆិកា ២០១៤ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ​ដោយ​មាន​ទាំង​សំភារ​បទល្មើស​ជា​ច្រើន​ដែល​​រឹបអូសបាន មាន​អាវុធ​ចំនួន​៤​ដើម គ្រាប់បែក​ផលិត​នៅ​អតីត​សហភា​ព​សូ​វៀត​១គ្រាប់ ពូថៅ​១ កន្សែង​យ័ន្ត​១ នាង​ពួន​២​ រួម​ជាមួយ​របស់​របរ​ផ្សេង​ៗ​ទៀត និង​តាម​ស្រាវជ្រាវ​ចាប់​មេ​ខ្លោ​ង​ចំនួន​២​នាក់

ខេត្ត​ត្បូងឃ្មុំ ​៖ ជនសង្ស័យ​បក្សពួក​ក្រុម​ចោរប្លន់​ដ៏​សកម្ម​ម្នាក់ឈ្មោះ ថន សំណាង ហៅ​នួន សំណាង​ ភេទ​ប្រុស អាយុ២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មី​លើ ឃុំ​ព្រះ​ធាតុ ស្រុក​អូរ​រាំង​ឪ ត្រូវ​បាន​សមត្ថកិច្ច​យក​មក​បង្ហាញមុខ​នៅ​ក្នុង​ស​និ្ន​សីទកាសែត ​​កាល​ពី​រសៀល​ថ្ងៃ​ទី​៨ វិច្ឆិកា ២០១៤ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ​ដោយ​មាន​ទាំង​សំភារ​បទល្មើស​ជា​ច្រើន​ដែល​​រឹបអូសបាន មាន​អាវុធ​ចំនួន​៤​ដើម គ្រាប់បែក​ផលិត​នៅ​អតីត​សហភា​ព​សូ​វៀត​១គ្រាប់ ពូថៅ​១ កន្សែង​យ័ន្ត​១ នាង​ពួន​២​ រួម​ជាមួយ​របស់​របរ​ផ្សេង​ៗ​ទៀត និង​តាម​ស្រាវជ្រាវ​ចាប់​មេ​ខ្លោ​ង​ចំនួន​២​នាក់ដែល​កំពុង​រត់គេច​ខ្លួន​ក្រោម​ការ​ពង្រាយ​កម្លាំង​របស់​សមត្ថកិច្ចគ្រប់​ច្រកល្ហក​បណ្តាក់​គ្នា​ដូច​ខ្យង​ ។

លោក​ឧត្តម​សេនី​យ៍​ត្រី ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត​មាន​ប្រសា​ស​ន៍ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ​អាជីវករ​លក់​មាស និង​ប្តូរ​ប្រាក់ ឈ្មោះ ប៉ា​ង ពៅ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ នៅ​ភូមិ​កណ្តោល​កោង ឃុំ​កោង​កាង ស្រុក​ពញាក្រែក បាន​បញ្ជាក់​ច្បាស់​ថា ចំពោះ​ទ្រព្យ​ដែល​គាត់​បាន​បាត់បង់​ក្នុងអំពើ​ប្លន់​កាលពី​ល្ងាច​ថ្ងៃ​ទី​២ វិច្ឆិកា កន្លង​មក​នោះ​មាន​លុយ​ខ្មែរ​ចំនួន​ជាង​១០០លាន​រៀល ប្រាក់​ដុល្លារ​ចំនួន​៨ម៉ឺន​ដុល្លារ ​និង​គ្រឿង​អលង្ការ​​ចំនួន​១០០តម្លឹង​ប៉ុណ្ណោះ ។​

លោក​ឧត្តម​សេនី​យ៏​ត្រី ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្តមាន​ប្រសា​ស​ន៏​បន្ត​ថា នៅ​ពេល​មុន​កើតហេតុ​នោះ​អ្នក​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ឃ្លី​ក​ចេញពី​ផ្សារ​ស្ទឹង ត្រឡប់​មក​ផ្ទះ​វិញ​ត្រូវ​បាន​ក្រុម​ចោរប្លន់​ចំនួន​៤​នាក់ ជិះ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​RX 300  មួយ​គ្រឿង​តាមដាន​រហូត​មក​ដល់​ផ្ទះ ។​ គ្រាន់តែ​បុរស​រង​គ្រោះ​បើកទ្វារ​របង​ផ្ទះ​ចូល​បាន​តែ​បន្តិច ត្រូវ​​​ចោរ​ពាក់​ឯកសណ្ឋាន​ប៉ា​រ៉ា​ចំនួន​៣​នាក់ ប្រដាប់​ដោយ​អាវុធ​បាន​ចូល​តាម​ក្រោយ​ភ្ជង់​ម្ចាស់ផ្ទះ គ្រានោះ​បុរស​ចំណាស់​ឈ្មោះពៅ បាន​ប្រវ៉ាយប្រតប់​ជាមួយនឹង​ចោរ​ម្នាក់​កាន់​កាំភ្លើង​អាកា​បត់ ជា​ហេតុ​បណ្តាល​ឲ្យ​ផ្ទុះ​ផ្លា​តទៅ​ចោរ​ឈ្មោះ ពាន់ ស៊ី​ណា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​ មាន​ទីលំនៅ​ឃុំ​ប​សេដ្ឋ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ស្លាប់​ក្នុង​ថ្លុកឈាម​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព
                                                                                                                   ​