រាជធានីភ្នំពេញ ៖ ស្រ្តីម្នាក់ជាជនជាតិបរទេស មិនស្គាល់អត្តសញ្ញាណបានស្រាតសម្លៀកបំពាក់ដើរតាមផ្លូវនៅចំណុចភ្លើងស្តុបសាលាតិចណូ ក្នុងខណ្ឌទួលគោក បង្កឲ្យមានការភ្ញាក់ផ្អើលនៅម៉ោងជាង១០ព្រឹកថ្ងៃទី០៩ វិច្ឆិកា ២០១៤ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានបញ្ជាក់ឲ្យដឹងទៀតថា នៅពេលនេះ ប៉ូលិសកំពុងរកសម្លៀកបំពាក់ ដើម្បីប្រគល់ឲ្យស្រ្តីខ្មែរណាម្នាក់យកសម្លៀកបំពាក់ទៅស្លៀកពាក់ឲ្យ ប៉ុន្តែពុំមានអ្នកហ៊ានទៅក្បែរនោះទេ ។
មកដល់ម៉ោង១០និង៣០នាទីព្រឹកថ្ងៃអាទិត្យដដែលនេះ តាមរយៈអ្នកចេះភាសាម្នាក់បានឲ្យដឹងថា ស្រ្តីរូបនេះជាជនជាតិក្រូអាត ។
គេមិនដឹងថាស្រ្តីរូបនេះមានបញ្ហាអ្វីនោះទេ ប៉ុន្តែតាមការសន្និដ្ឋានជំហានដំបូងរបស់សមត្ថកិច្ច ស្រ្តីដែលស្រាតនេះទំនងជាបែកថ្នំា ។
ព័ត៌មានលម្អឹតនឹងមានផ្សាយជូននៅលើសារព័ត៌មានកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ