ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​គាស់​ផ្ទះ​គ្រូ​ពេទ្យ​នៅ​ស្រុក​មង្គល​បូរី​យក​គ្រឿង​អលង្ការ និង​ប្រាក់​អស់​សន្ធឹក​សន្ធាប់

10 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​​លំនៅឋាន​​គ្រូពេទ្យ​ម្នាក់​ស្ថិតនៅ​ភូមិ​ជំទាវ​ ឃុំប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី ត្រូវ​ចោរ​គាស់​ទម្លុះ​ទម្លាយ​ចូល​រើ​កកាយ​យក​​​គ្រឿង​អ​លង្កា​រ​ និង​ប្រាក់​​ អស់សរុប​​​៤​ម៉ឺន​ដុល្លារ រួច​រត់​គេច​ខ្លួន​ដោយ​សុវត្ថិភាពដោយមិន​រំខាន​ដល់​សមត្ថកិច្ច​ណាមួយ​ឡើយ​។

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​​លំនៅឋាន​​គ្រូពេទ្យ​ម្នាក់​ស្ថិតនៅ​ភូមិ​ជំទាវ​ ឃុំប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី ត្រូវ​ចោរ​គាស់​ទម្លុះ​ទម្លាយ​ចូល​រើ​កកាយ​យក​​​គ្រឿង​អ​លង្កា​រ​ និង​ប្រាក់​​ អស់សរុប​​​៤​ម៉ឺន​ដុល្លារ រួច​រត់​គេច​ខ្លួន​ដោយ​សុវត្ថិភាពដោយមិន​រំខាន​ដល់​សមត្ថកិច្ច​ណាមួយ​ឡើយ​។

ហេតុការណ៍​នេះបង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​​នៅ​ចន្លោះ​ម៉ោង​៩​ និង​១៥​នាទី​ព្រឹក ​ថ្ងៃ​ទី​០២ វិច្ឆិកា ​២០១៤ នៅ​ចំណុច​កើត​ហេតុ​ខាង​លើ។

​លោក​វរសេនីយ៍ត្រី​យ៉​ត សុផល អធិការ​នគរបាល​ស្រុក​មង្គល​បូ​រីបាន​ឲ្យ​ដឹង​ថា​ ម្ចាស់ផ្ទះ​ឈ្មោះ ហ៊ី ហេង​ញាស់ ភេទ​ប្រុស ​អាយុ​៤៦​ឆ្នាំ ជា​គ្រូពេទ្យបង្អែក​មិត្តភាព​កម្ពុជា-ជប៉ុន ​រស់​នៅ​កន្លែងកើតហេតុ​ខាង​លើ​ ។

លោក​អធិការ​បាន​ឲ្យ​ដឹង​ទៀត​ថា​ ​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ ម្ចាស់ផ្ទះ​ជា​ប្តី​បាន​ចេញ​ទៅ​ចាក់​ថ្នាំ​ឲ្យ​គេ រី​ឯ​ប្រពន្ធ​នៅ​ដេក​យាម​ឯ​មន្ទីរពេទ្យ​មិន​បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញទេ ​ចំណែក​កូន​ៗ​ទៅ​រៀន​អស់ ចាក់សោផ្ទះ​ចោលឆ្លៀត​ឱកាស​នោះ​ ​ក្រុម​ចោរក៏​​​​​​​ឡើង​ផ្លោះ​របង​ខាងក្រោយ​ចំហៀង​ខាងជើង​ដែល​​ជា​ដី​ឡូត៍​គ្មាន​មនុស្ស​នៅ រួច​ចូល​ធ្វើ​សកម្មភាព​គាស់​ទ្វារ​បង្អួចចូល​ក្នុងផ្ទះ គាស់​ទ្វារ​បន្ទប់ ​​គាស់​ទ្វារ​តុ ទូ យក​គ្រឿង​អ​លង្កា​រ​និង​ប្រាក់​រួច​គេចខ្លួន ពេល​ម្ចាស់ផ្ទះ​ត្រឡប់​មក​ពី​មន្ទីរពេទ្យ​វិញ​ស្រាប់តែ​ឃើញ​ទ្វារ​បន្ទប់​របើក និង​ពិនិត្យ​មើល​តុ ទូ ក៏​​​​​របើកទ្វារទៀត ទើប​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង​។

លោក​អធិការ​បាន​បញ្ជាក់​ទៀត​ថា​ ​តាម​ការ​រៀបរាប់​ពី​ម្ចាស់ផ្ទះ ទ្រព្យសម្បត្តិ​ដែល​បាត់បង់ មាន​ប្រាក់ថៃ​ចំនួន​៦០​ម៉ឺន​បាត​, ​ប្រាក់​ខ្មែរ​៦​លានរៀល​,​ ប្រាក់​ដុល្លា​រចំនួន​៦០០​ដុល្លារ​,​ខ្សែ​.​ក​ចំនួន​៥​ខ្សែ ក្នុង​នោះ​ខ្សែ​.​ក​មាស​ចំនួន​៣​ខ្សែ​,​ ប្លា​ទី​ន​ចំនួន​២​ខ្សែ សរុបទាំង​អស់​ទម្ងន់៤​តម្លឹង​៥​ជី​, ​ខ្សែដៃ​មាស​ចំនួន​២​ខ្សែ​ ទម្ងន់​១​តម្លឹង​៥​ជី​,​ ខ្សែដៃ​ប្លា​ទី​ន​ចំនួន​២​ខ្សែ​ដាំ​ត្បូង​ក្រហម​,​ កងដៃ​២​វង់​,​ ចិញ្ចៀនមាស​,​ចិញ្ចៀនពេជ្រ​ និង​ក្រវិល​ពេជ្រ​១​គូ​ សរុប​ទ្រព្យសម្បត្តិ​ដែល​បាត់បង់​ទាំងអស់​ជា​ប្រាក់​ដុល្លា​រចំនួន​៤០.០០០ $ (៤​ម៉ឺន​ដុល្លា​រ)​​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព