ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទារក​​អភ័ព្វ​​កើតមកក្បាល​កាន់តែរីកធំ ​ម្ដាយ​រត់​ចោល រស់​នៅជាមួយ​ជីដូន​ក្រីក្រ​អំពាវនាវ​រក​អំណោយ​សង្គ្រោះ

10 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖​ ទារក​អភ័ព្វ​​ម្នាក់​​កើតមក​ក្បាល​កាន់តែ​រីក​ធំឡើងៗ​ធ្វើ​ឲ្យ​ស្ត្រី​ជា​ម្ដាយ​ភ័យ​ខ្លាច​រត់​ចោល​ទុក​ឲ្យ​រស់នៅ​ជាមួយ​ជីដូន​ក្រីក្រ​សុំ​អំពាវនាវ​រក​អំណោយ​សង្គ្រោះ​។ ​ករណី​នេះ​កើត​ឡើង​នៅ​ភូមិ​ក្បាលស្ពាន​០១​ សង្កាត់​ និង​ក្រុង​ប៉ោយ​ប៉ែ​ត​។​

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖​ ទារក​អភ័ព្វ​​ម្នាក់​​កើតមក​ក្បាល​កាន់តែ​រីក​ធំឡើងៗ​ធ្វើ​ឲ្យ​ស្ត្រី​ជា​ម្ដាយ​ភ័យ​ខ្លាច​រត់​ចោល​ទុក​ឲ្យ​រស់នៅ​ជាមួយ​ជីដូន​ក្រីក្រ​សុំ​អំពាវនាវ​រក​អំណោយ​សង្គ្រោះ​។ ​ករណី​នេះ​កើត​ឡើង​នៅ​ភូមិ​ក្បាលស្ពាន​០១​ សង្កាត់​ និង​ក្រុង​ប៉ោយ​ប៉ែ​ត​។​

ស្ត្រី​ឈ្មោះ​ស៊ិ​ន​ សា​ម៉​ន​ អាយុ​៦៣​ឆ្នាំ ​រស់នៅ​ក្នុងភូមិ​កើតហេតុ​ និង​ត្រូវជា​ជីដូន​ទារក​អភ័ព្វ​ខាងលើ​ប្រាប់​ថា​ចៅប្រុស​របស់​គាត់​ឈ្មោះ​សុខ ​ស៊ិ​ន​ពន្លឺ​ អាយុ​១​ឆ្នាំ​ ជា​កូន​ទី​២​របស់​កូនស្រី​គាត់​ឈ្មោះ​សុខ ​ស៊ិ​នវ​ណ្ណី​ អាយុ​២៤​ឆ្នាំ​។​

ជុំវិញ​ករណី​​ខាងលើ​នេះ​ស្ត្រី​ចំណាស់​ជា​ជីដូន​បាន​រៀបរាប់​ថា​ កូនស្រី​របស់​គាត់​ក្រោយ​ពី​បង្កើត​បានកូន​ប្រុស​ខាងលើ​ដោយសារ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ទារក​រូប​នេះ​មាន​ក្បាល​កាន់តែ​រីក​ធំ​ឡើង​នោះ​នាង​ក៏បាន​បោះបង់​កូន​ចោល​ទុក​ឲ្យ​គាត់​ចិញ្ចឹម ​រួចរ​ត់ទៅ​បាត់​ដំណឹង​ឈឹង​តាំងពី​កូន​នោះ​ទើប​កើត​បាន​២០​ថ្ងៃ​ម្ល៉េះ។​

ស្ត្រី​ចំណាស់ដដែល​បន្ត​ថា ​តាំងពី​ពេល​នោះ​មក​ទល់​នឹង​ពេល​នេះ​មាន​រយៈ​ពេល​០១​ឆ្នាំទៅ​ហើយ​នាង​មិន​ដែល​ផ្ដល់​ដំណឹង​ថា​ នៅឯណា​នោះ​ទេ​ធ្វើ​ឲ្យ​គាត់​ចិញ្ចឹម​ចៅ​ដ៍​កំសត់​ទាំង​២​ ដែលចៅស្រី​ម្នាក់​ទៀត​អាយុ​៤​ឆ្នាំ​ឈ្មោះ​សុខ​ ស៊ិ​ន​ស៊ា​ក​គិ​ម ​ក៏​រស់​នៅ​ជាមួយ​គាត់​ដែរ​។ ដោយ​ជីវភាព​ក្រីក្រ​ទទួល​អ​ម្រែ​ក​ធ្ងន់ធ្ងរ​ពេក​ស្ត្រី​ចំណាស់​បាន​អំពាវនាវ​រក​សប្បុរសជន​ក្នុង​ និង​ក្រៅប្រទេស​សូម​មេត្តា​ជួយ​ដល់​គ្រួសារ​គាត់​ផង​ដើម្បី​បាន​ថវិកា​ទំនុក​បំ​រុង​ចំណីអាហារ​ ពិសេស​ទឹកដោះគោ​ដល់​ទារក​អភ័ព្វ​ម្ដាយ​រត់​ចោល​នេះ​បាន​បៅ ​និង​ជួយ​នាង​ជា​បង​បាន​ចូល​រៀនសូត្រ​នឹង​គេ​។​ ​​គួរ​បញ្ជាក់​ថា​ ទារក​អភ័ព្វ​រូប​នេះ​មិន​ត្រឹមតែ​មាន​ក្បាល​ធំ​ខុស​ប្រក្រតី​នោះ​ទេ​ពេល​នេះ​ថែម​ទាំង​កើត​ជម្ងឺ​ស្វិតដៃជើង​ទៀត​ផង​ សង្ស័យ​បណ្ដាល​មក​ពី​កង្វះ​ជីវជាតិ​អាហារ​​​​៕​​

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព