អនុប្រធានទី១អាជ្ញាធរមីនចូលរួមដុតកម្ទេចគ្រាប់មីនជានិមិត្តរូបនៅខេត្តក្រចេះ
ខេត្តក្រចេះ ៖ គ្រាប់មីនប្រឆាំងមនុស្សជាង៩០គ្រាប់ និងគ្រាប់មិនទាន់ផ្ទុះចំនួនជាង៨រយគ្រាប់ ដែលបានមកពីការចុះស្រាវជ្រាវបោសសម្អាត រវាងអាជ្ញាធរមីនជាមួយនិងមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាពបោសសំអាតមីន និងកាកសំណល់សង្គ្រាម ក្នុងប្រតិបត្តិការបោសសំអាតដែលធ្វើឡើងរយៈពេល៦ខែ តាមបណ្តាខេត្តចំនួន៤ នៃប្រទេសកម្ពុជា ត្រូវបានធ្វើពិធីដុតកម្ទេចជានិមិត្តរូប កាលពីព្រឹកថ្ងៃទី៣១ តុលា នៅក្នុងស្រុកចិត្របុរី ខេត្តក្រចេះ។
ចែករំលែកព័តមាននេះ