ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិកអង្គការ​ដំណ​ក់ទឹកម្នាក់​ត្រូវបានឃាតក​រ​វាយសម្លា.ប់​ ​បណ្តែត​ទឹកស្ទឹង​សៀមរាប

10 ឆ្នាំ មុន

ខេត្តសៀមរាប ៖ បុរស​ម្នាក់​បំរើការ​ងារនៅ​អង្គការ​ដំណក់ទឹក​ត្រូវ​បាន ឃាតករ​មិនស្គាល់​អត្ត​សញ្ញាណ​វាយ​សម្លា.ប់​រុំកន្ទេល​យក​ទៅបណ្តែត​ទឹកស្ទឹង​សៀមរាប​ ហើយ​ត្រូវបាន​​គេប្រទះ​ឃើញ ​និង មានកា​រភ្ញាក់​ផ្អើល​កាល​ពីវេ​លាម៉ោង​១០ព្រឹក​ ថ្ងៃទី១៧ ខែតុលា ​ស្ថិតនៅ​ចំណុច​ស្ពាន​វត្តអារញ្ញ​ ក្នុងភូមិអា​រញ្ញ សង្កាត់​សៀម​រាប ក្រុង​

ខេត្តសៀមរាប ៖ បុរស​ម្នាក់​បំរើការ​ងារនៅ​អង្គការ​ដំណក់ទឹក​ត្រូវ​បាន ឃាតករ​មិនស្គាល់​អត្ត​សញ្ញាណ​វាយ​សម្លាប់​រុំកន្ទេល​យក​ទៅបណ្តែត​ទឹកស្ទឹង​សៀមរាប​ ហើយ​ត្រូវបាន​​គេប្រទះ​ឃើញ ​និង មានកា​រភ្ញាក់​ផ្អើល​កាល​ពីវេ​លាម៉ោង​១០ព្រឹក​ ថ្ងៃទី១៧ ខែតុលា ​ស្ថិតនៅ​ចំណុច​ស្ពាន​វត្តអារញ្ញ​ ក្នុងភូមិអា​រញ្ញ សង្កាត់​សៀម​រាប ក្រុង​សៀម​រាប ។

តាម​ប្រភព​ពីអ្នកបង់​សំណាញ់​បានឲ្យដឹង​​ថា ជារៀងរាល់​ថ្ងៃគាត់​បានបង់​ត្រីនៅ​ស្ពាន​អារញ្ញ​ជាធ​ម្មតា ប៉ុន្តែ​ថ្ងៃ​នេះ​ស្រាប់​តែមាន​ឃើញ​កន្ទេល​មួយ​ដុំធំ ហើយ​​គាត់មានការ​សង្ស័យ​ក៏​នាំគ្នា​យក​ឈើ​ចាក់​មើល​ស្មាន​តែវត្ថុ​អ្វី​ផ្សេងដែល​​គេបោះចោល ​ពេលនោះ​ពួកគាត់​នាំគ្នា​ទាញ​យកមក​ខាងស្រាប់​តែឃើញ​សាក​សព​មនុស្ស ហើយ​ពួកគាត់​ក៏រាយកា​រណ៍​ទៅឲ្យ​សមត្ថកិច្ច​តែ​ម្តង ។

សមត្ថកិច្ច​បានឲ្យដឹ​ងថា ជនរង​គ្រោះ​ដែល​ត្រូវ​បាន​ឃាតក​រមិនស្គាល់​អត្តសញ្ញាណ​វាយ​សម្លាប់​រុំកន្ទេល​យក​ទៅ​បណ្តែត​ទឹកស្ទឹង​សៀមរាប​នោះ​មានឈ្មោះ ​ វ៉ាន់ វីរៈ ​ភេទប្រុស​ អាយុ២៧​ឆ្នាំ មុខរបរ​ជាបុគ្គលិក​នៃអង្គការ​ដំណក់​ទឹក រស់​នៅភូមិ​ទ្រាំង ​សង្កាត់ស្លក្រាម​ ក្រុង​សៀមរាប ​។ សមត្ថកិច្ចបន្ត​ថា ទ្រព្យ​សម្បត្តិ​របស់​ជនរង​គ្រោះ​ដែលបាត់​បង់រួមមាន ទូរស័ព្ទ​ដៃ​ម៉ាកសាំ​សុង​មួយ​គ្រឿង,​ទូរស័ព្ទ​ណូគា​មួយ​គ្រឿង​,ម៉ូតូសង់​សេ១២៥​ពណ៌​​ខ្មៅ​ មួយ​គ្រឿង, និង​ឯកសារ​មួយចំនួន ​ ​នេះបើតាម​ការអះ​អាងរបស់​សាច់​ញាតិ ហើយ​ជនរងគ្រោះ​បាន​បាត់​ដំ​ណឹង​ពីផ្ទះកាល​ពីល្ងាច​ ថ្ងៃទី១៤ ខែតុលា​ម្លេះ ។ សមត្ថកិច្ច​បានបន្ត​ឲ្យដឹង​​​ទៀតថា នៅលើដង​ខ្លួន​របស់​សាក​សពមាន​ស្លាក​ស្នាមត្រង់​កញ្ចឹងក ក្បាល និង ដើមទ្រូង​ហើយ​ត្រូវបាន​គេរុំ​កន្ទេល​យក​មកផ្លុង​ចោល​តាម​មាត់​ស្ទឹង។

បច្ចុប្បន្ន​សមត្ថកិច្ច​កំពុងស្រាវ​ជ្រាវមុខ​សញ្ញាករណី​មនុស្ស​ឃាតនេះ​យ៉ាងយក​ចិត្តទុក​ដាក់ រីឯ​សាកសព​ត្រូវ​បាន​ប្រគល់​ឲ្យក្រុម​គ្រួសា​រយក​ទៅធ្វើ​បុណ្យ​តាមប្រពៃណី​ ។