ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់មនុស្ស​ទៅមើល​ស្ត្រី​កើត​កូនមកជា​ពង​និង​ចិញ្ចៀន​​ ស្រាប់តែ​លេច​​ចេញ​មាន​អ្នក​ថត​រូប​​ពងនិង​​ចិញ្ចៀន​​នោះ​ជាប់​​រូប​អ្នក​សច្ចំ​​​

10 ឆ្នាំ មុន

ខេត្ត​កំពង់​​ឆ្នាំង ៖ ដោយ​សារ​ជំនឿ​គ្មាន​ហេតុផល បាន​ធ្វើ​ឱ្យ​​មានការ​ព្រួយ​បារ​ម្ម​ណ៍ខូច​ដល់វិស័យព្រះ​ពុ​ទ្ធសាសនា ព្រោះតែ​ស្ត្រី​ដែល​បាន​អះអាង​ថា​កើត​កូន​ម​ក​ជាពងនិង​ចិញ្ចៀន​​ ហើយ​ថ្មី​ៗ​នោះមាន​អ្នក​ថត​មិន​បាន​សុំ​ការ​អនុញ្ញាត បែរ​ជា​មាន​ថត​ជាប់​រូប​មនុស្ស​ស្រី​សក់​វែងនៅ​ពីក្រោយ​ពង និងចិញ្ចៀន​​ រួច​បាន​អះអាង​ថា​ជា​អ្នក​សច្ចំទៀត​នោះ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី១៧​ តុលា មន្ត្រីមន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត

ខេត្ត​កំពង់​​ឆ្នាំង ៖ ដោយ​សារ​ជំនឿ​គ្មាន​ហេតុផល បាន​ធ្វើ​ឱ្យ​​មានការ​ព្រួយ​បារ​ម្ម​ណ៍ខូច​ដល់វិស័យព្រះ​ពុ​ទ្ធសាសនា ព្រោះតែ​ស្ត្រី​ដែល​បាន​អះអាង​ថា​កើត​កូន​ម​ក​ជាពងនិង​ចិញ្ចៀន​​ ហើយ​ថ្មី​ៗ​នោះមាន​អ្នក​ថត​មិន​បាន​សុំ​ការ​អនុញ្ញាត បែរ​ជា​មាន​ថត​ជាប់​រូប​មនុស្ស​ស្រី​សក់​វែងនៅ​ពីក្រោយ​ពង និងចិញ្ចៀន​​ រួច​បាន​អះអាង​ថា​ជា​អ្នក​សច្ចំទៀត​នោះ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី១៧​ តុលា មន្ត្រីមន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត ព្រមទាំង​មន្ត្រី​សង្ឃ ជា​ច្រើន​អង្គ​-​រូប​ទៀត បាន​​ប្រជុំ​ផ្លាស់​ប្តូរ យោបល់​ និង​បានការ​ឯកភាព​គ្នា​ពី​អាជ្ញាធរ​ខេត្ត​ផង​នោះ បាន​សម្រេច​ឱ្យ​​ស្ត្រី​រូប​នោះ​ចេញពី​វត្ត​ព្រះ​ឥន្ទ​កោ​សី ហៅ​វត្ត​ដំរី​កូន ​ស្ថិត​ក្នុងភូមិ​ព្រៃ​​ព្រាល ឃុំ​អញ្ចាញ​រូង ស្រុក​បរិបូរ​ណ៏ ដែល​ជា​កន្លែង​ស្ត្រី​រូប​នោះ​ស្នាក់​នៅ ។

​លោក ថោ​ង មាឃ អនុប្រធាន​ការិយាល័យ​ធម្មការ​ស្រុក​បាន​និយាយ​ថា  នៅ​​ព្រឹក​ថ្ងៃ​ទី១៧​ តុលា ២០១៤ ដោយ​បានការ​ឯកភាពពី​លោក​អភិបាលខេត្ត មន្ត្រី​សង្ឃ​ខេត្ត មន្ត្រី​មន្ទីរ​ធម្មការ​ខេត្ត បាន​សម្រេច​ឱ្យ​​ស្ត្រី​ដែល​អះអាង​ថា​កើត​កូន​មក ជា​ពងនិង​ចិញ្ចៀន​​​២​វង់​នេះ ចេញពី​វត្ត​ជា​បន្ទាន់ ទោះ​គាត់​ទៅ​ស្នាក់​នៅ​ទីណា កន្លែង​ណា ឬ​ទៅ​ផ្ទះ​វិញ​ក៏​បាន​ដែរ ឱ្យ​តែ​​ផុត​ចេញពី​វត្ត ដែល​ជា​កន្លែងគោរព​បូជា​ព្រះ​ពុ​ទ្ធសាសនា ដោយ​រូប​លោក និង​មន្ត្រី​ធម្មការ​ស្រុក​ជា​អ្នក​ចាត់ចែង​ក្នុង​ការងារ​នេះ​។

លោក​បន្ត​ថា នៅ​វេលា​ម៉ោង​៩​ព្រឹក​ដដែល​លោក​បាន​ដឹកនាំ​មន្ត្រី​ការិយាល័យ​ធម្មការ ទៅអញ្ជើញ​ស្ត្រី​រូប​នោះ​ចេញពី​​វត្ត តែ​ត្រូវ​ស្ត្រី​រូប​នោះ ប្រាប់​ថា​មិន​ចេញ​ទៅ​ណា​ទេ មូលហេតុ​គឺ​នៅ​ទី​នេះ​ដើម្បីជួយ​​​​ក​សា​ង​​វត្ត ។​ ដោយ​ស្ត្រី​រូប​នោះ​មិន​ព្រម​ចេញ លោក​បាន​ឆ្លង​យោបល់ ប្រធាន​មន្ទីរ​ធម្មការ​ខេត្ត ហើយបាន​ឱ្យ​ទៅ​អញ្ជើញ​គាត់​ចេញ​ម្តងទៀត ដោយ​មាន​លោក ប្រាជ្ញ ជី ជំទប់​ទី​១​ឃុំ​អ​ញ្ជើ​ញ​រូង​ចូលរួម​ផង តែ​ស្ត្រី​រូប​នោះ​នៅ​តែ​មិន​ព្រម​ចេញ​ដដែល​ថា​មិន​ព្រម​ចេញ​ទេ ។ ក្រោយមក លោកស្រី សំ សា​វី ប្រធានមន្ទីរ​ធម្ម​ការ​ខេត្ត បាន​ដាក់​ផែនការ​ថា នៅ​ថ្ងៃទី១៨ តុលា នឹង​មាន​ព្រះ​អនុ​គុណស្រុក មន្ត្រី​សង្ឃ​ជា​ច្រើន​អង្គ នឹង​មក​អញ្ជើញ​គាត់​ចេញ​ម្តងទៀត តែ​ថ្ងៃស្អែក នឹង​​ធ្វើ​កំណ​ត់ហេតុ​ឱ្យ​បាន​ត្រឹមត្រូវ មិន​ដេញ​តែ​មាត់​ទៀត​ទេ ហើយនឹង​យក​កំណត់​ហេ​តុនេះ​ដាក់​ជូន​លោក​អភិបាលខេត្តទៀត​ផង ៕

ព័ត៌មាន​លម្អិតនឹង​មាន​ផ្សាយ​ជូននៅ​លើទំព័រ​កាសែតកោះសន្តិភាព​​