ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹក​ស្រវឹង​ខឹងទូរស័ព្ទ​ហៅ​ប្រុស​ស្នេ​ហ៏​មិន​មក​ ​ប៉ង​លោតសម្លា.ប់ខ្លួន​​​ពីលើ​ស្ពាន​គី​ហ្សុ៊ណា

10 ឆ្នាំ មុន

ខេត្តកំពង់ចាម ​៖ ស្ត្រី​ខារ៉ាអូខេ​ម្នាក់​ឈ្មោះ អុល ស្រី​កា អាយុ១៩​ឆ្នាំ មានស្រុក​កំណើតនៅ​​ភូមិ​ហាន់ជ័យ​១ ឃុំ​ហាន់ជ័យ​១ ស្រុក​ឆ្លូង ខេត្តក្រចេះ បាន​ផឹកស្រា​ស្រវឹងស្រែក​​ឡូឡា​ត្រូវ​ម្ចាស់ផ្ទះ​ជួលដេញ​ឈប់​ឲ្យ​នៅ​ ហើយ​ទូរ​ស័ព្ទ​ហៅ​ប្រុស​ស្នេហ៍មិន​មក​ទៀត​ តូច​ចិត្ត​ក៏​រត់​មក​លោតទឹក​សម្លា.ប់ខ្លួន​​ពីលើ​ស្ពានគី​ហ្សុ៊ណា ​​តែមិន​បាន​សម្រេច​ដោយ​សារ​​កម្លាំង​សមត្ថ​កិច្ច​មក​ជួយ​អន្តរា​គម​ន៏​ទាន់​ពេលវេលា។

ខេត្តកំពង់ចាម ​៖ ស្ត្រី​ខារ៉ាអូខេ​ម្នាក់​ឈ្មោះ អុល ស្រី​កា អាយុ១៩​ឆ្នាំ មានស្រុក​កំណើតនៅ​​ភូមិ​ហាន់ជ័យ​១ ឃុំ​ហាន់ជ័យ​១ ស្រុក​ឆ្លូង ខេត្តក្រចេះ បាន​ផឹកស្រា​ស្រវឹងស្រែក​​ឡូឡា​ត្រូវ​ម្ចាស់ផ្ទះ​ជួលដេញ​ឈប់​ឲ្យ​នៅ​ ហើយ​ទូរ​ស័ព្ទ​ហៅ​ប្រុស​ស្នេហ៍មិន​មក​ទៀត​ តូច​ចិត្ត​ក៏​រត់​មក​លោតទឹក​សម្លាប់ខ្លួន​​ពីលើ​ស្ពានគី​ហ្សុ៊ណា ​​តែមិន​បាន​សម្រេច​ដោយ​សារ​​កម្លាំង​សមត្ថ​កិច្ច​មក​ជួយ​អន្តរា​គម​ន៏​ទាន់​ពេលវេលា។

ហេតុ​ការ​ណ៏​នេះ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៦ និង​៣០​នាទីល្ងាច​ ថ្ងៃ​ទី​១៦ តុលា ២០១៤ ​ស្ថិត​នៅ​ក្បាល​ស្ពាន​ត្រើយ​​ខាង​លិច ក្នុង​ភូមិ​ទី​​៣ សង្កាត់​​វាល​វង់
ក្រុង​​កំពង់​ចាម ។

​លោក​ម៉ៅ​ ឡុ​ក នាយ​ប៉ុ​ស្តិ៍រដ្ឋបាល​សង្កាត់​វាលវង់ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ក្រោយ​ពី​ស្វាង​ស្រា​បន្តិច​ពេល​សួរនាំ​​​រក​មូល​ហេតុ​ត្រូវ​បាន​នាង​ប្រាប់​ថា ការ​ប៉ុនប៉ង​ធ្វើ​អត្តឃាត​នេះ   ដោយសារ​តែ​នាង​ទូរស័ព្ទ​ហៅប្រុស​ស្នេ​ហ៍​ឈ្មោះ ពេជ្រ នៅ​ខេត្តក្រចេះមិន​មក​ជួប​នាង​នៅ​ក្រុង​កំពង់ចាមទើប​សំរេចចិត្ត​គិត​ខ្លីចង់ប្រល័យ​សង្ខារបែប​នេះ ៕

  ​ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព