ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​កីឡា​ករប្រដាល់ម្នាក់​ស្រវឹងស្រា​ចុះ​ហែលទឹក​លង់​ស្លា.ប់​

10 ឆ្នាំ មុន

ខេត្ត​កំពង់ឆ្នាំង ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់ថា ជា​អតីត​កីឡា​ប្រដាល់​​ដែល​ពុំ​សូវ​ល្បី​ឈ្មោះ​​ម្នាក់ បាន​​លង់ទឹក​​ទន្លេ​​ស្លា.ប់ ខណៈដែល​​គាត់​​ទៅបុណ្យ​កឋិន​ទាន ហើយ​ចុះងូតនិង​ហែល​ទឹក​លេង កាលពី​វេលា​ម៉ោង​០១ ​និង​២០​នាទី​រសៀល​​ថ្ងៃ​ទី​១៥ ​តុលា ​២០១៤​ ស្ថិត​នៅ​មុខ​វត្ត​កំពង់បាចិន ឃុំ​ពោធិ ស្រុក​កំពង់​លែង ។

ខេត្ត​កំពង់ឆ្នាំង ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់ថា ជា​អតីត​កីឡា​ប្រដាល់​​ដែល​ពុំ​សូវ​ល្បី​ឈ្មោះ​​ម្នាក់ បាន​​លង់ទឹក​​ទន្លេ​​ស្លាប់ ខណៈដែល​​គាត់​​ទៅបុណ្យ​កឋិន​ទាន ហើយ​ចុះងូតនិង​ហែល​ទឹក​លេង កាលពី​វេលា​ម៉ោង​០១ ​និង​២០​នាទី​រសៀល​​ថ្ងៃ​ទី​១៥ ​តុលា ​២០១៤​ ស្ថិត​នៅ​មុខ​វត្ត​កំពង់បាចិន ឃុំ​ពោធិ ស្រុក​កំពង់​លែង   ។

​ប្រភព​បានឱ្យ​ដឹង​​ថា ជន​រង​គ្រោះ​ឈ្មោះសែ​ម សំបូរ អាយុ​៣៣​ឆ្នាំ ជាអតីត​កីឡាករ​ប្រដាល់ ​មានប្រ​ពន្ធ​ និង​កូនប្រុស​ម្នាក់ មានទី​លំនៅ​​​ភូមិឃ្លាំងប្រាក់ សង្កាត់​​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ។ ក្រោយ​​ពី​ឈប់​​ពី​កីឡាប្រដាល់ ជនរងគ្រោះ​​​ធ្វើ​ជា​កម្មករ​​លី​សែង​នៅ​កំពង់​ផែរ​ផ្សារ​​ក្រោម  បច្ចុប្បន្ន​​រស់នៅ​ជាមួយកូនប្រុស​​អាយុ​៨​ឆ្នាំ ព្រោះ​ប្រ​ព​ន្ធ​​​​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ា​ឡេ​​ស៊ី  ​។  

​បើ​តាម​សាក្សី​បានឱ្យ​ដឹងថា ​ឈ្មោះ​សែ​ម សំបូរ បាន​នាំ​កូន​តូច​អាយុ​៨​ឆ្នាំ ជិះ​កាណូតទៅ​ចូលរួម​បុណ្យកឋិន​ដែល​ដង្ហែចេញពី​ទី​រួម​ខេត្ត​កំពង់ឆ្នាំង ទៅ​ស្រុក​កំពង់លែង ។ ដោយ​អង្គ​កឋិនទានបាន​ចេញពី​ក្រុង​កំពង់ឆ្នាំង នៅ​វេលាម៉ោង៨​ព្រឹក តាម​ផ្លូវទឹក ទៅ​វត្ត​កំពង់​​បា​ចិន  ឃុំ​ពោធិ៍​ ស្រុក​កំពង់លែង ពេល​នោះ​ជន​រង​គ្រោះ​ស្រវឹងស្រា​រួច​ជា​ស្រេច​ទៅ​ហើយ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព