រាជធានីភ្នំពេញ ៖ យុវជនម្នាក់ព្រោះតែស្រឡាញ់ ស្រ្តីម៉េម៉ាយម្នាក់ខ្លាំងពេក ក៏បានលបលួចឡើងទៅលើផ្ទះជាន់ទីមួយរបស់ស្រ្តីនោះជួលស្នាក់នៅបីនាក់បងប្អូននឹងមិត្តភក្តិ ហើយបានធ្វើសកម្មភាពចាប់រំលោភតែមិនបានសម្រចដោយស្រ្តីរងគ្រោះស្រវ៉ាដបស្រាវាយក្បាលយុវជននោះបែកហូរឈាម ដែលធ្វើឱ្យយុវជននេះខឹងក៏ដាល់ស្រ្តីខាងលើមួយដៃ និងធាក់មួយជើងហើយរត់ចុះទៅរាំធុងបាសធ្វើេព្រងើយ ។ ហេតុការណ៍ខាងលើ កើតឡើងកាលពីវេលាម៉ោង១០ និង១០នាទី នៅចំណុចផ្ទះជួលក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
យុវជនសង្ស័យមានឈ្មោះ សឹម សុផល អាយុ២៤ឆ្នាំ ជាកម្មករសំណង់ មកជួលបន្ទប់ស្នាក់នៅក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅក្នុងស្រុកស្អាង ខេត្តកណ្តាល ចំណែកជនរងគ្រោះ មានឈ្មោះ ង៉ែត ដាវី អាយុ២៨ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរ មកស្នាក់នៅក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័។
បើតាមប្រភពព័ត៌មានពីស្រ្តីរងគ្រោះបានឱ្យដឹងថា យុវជនសង្ស័យខាងលើបានស្គាល់ប្អូនស្រីរបស់គាត់ហើយតែងតែមកលែងផ្ទះគាត់រៀងរាល់ថ្ងៃ ។ យូរៗទៅយុវជនខាងលើបានចាប់ចិត្តស្រឡាញ់គាត់ដែលជាស្រ្តីម៉េម៉ាយ ព្រមទាំងប្រចណ្ឌគាត់ជាមួយបុរសដ៍ទៃ និងតែងតែជេរឌៀមដាម ដាក់រូបគាត់ទៀតផង ដោយដឹងថាយុវជនខាងលើស្រឡាញ់គាត់ ពេលនោះគាត់ក៏បាននិយាយប្រាប់ទៅយុវជនខាងលើថា << ខ្ញុំអត់ស្រឡាញ់ សុផលឯងទេ ព្រោះសុផលឯងនៅក្មេង ចំណែកខ្ញុំវិញចាស់ហើយមិនសមគ្នាទេ>> គ្រាន់តែឮគាត់និយាយដូចឆ្នេះយុវជនខាងលើ ក៏បានទៅផឹកស្រាស្រវឹង ហើយបានលបលូចឡើងមកលើផ្ទះជួលជាន់ទី១របស់គាត់ដែលជួលស្នាក់នៅជាមួយប្អូនស្រីក្រមុំម្នាក់ និងមិត្តភក្តិម្នាក់ទៀត ។
ពេលឡើងមកដល់លើផ្ទះគាត់យុវជនរូបនោះបានស្ទុះមកឱបគាត់ពីក្រោយ ពេលនោះគាត់ក៏ស្រវ៉ាបានដបស្រា យកមកវាយក្បាលយុវជននោះបែកហូរឈាម ធ្វើឱ្យយុវជនខាងលើខឹងក៏បានដាល់គាត់មួយដៃ និងធាក់មួយជើង រួចរត់ចុុះពីលើផ្ទះជួលរបស់គាត់ទៅរាំធុងបាសធ្វើព្រងើយ ។ បន្ទាប់មកគាត់បានទៅប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនយុវជនខាងលើ ដោយគាត់បានទូរស័ព្ទនិយាយបញ្ចុះបញ្ចូលយុវជនខាងលើយ៉ាងយូរទើបយុវជនរូបនោះបានមកជួបរូបគាត់ ហើយសមត្ថកិច្ចចាប់ខ្លួនបានតែម្តង ។
ក្រោយពេលកើតហេតុជនសង្ស័យ និងជនរងគ្រោះត្រូវបានសមត្ថកិច្ចបាំខ្លួនទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ។
ចែករំលែកព័តមាននេះ