ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ហ៊ី​​យ៉ាន់​ដាយ​​២តោន​កន្លះ​​បុកស្ត្រី​​​ជិះ​កង់​​ស្លា.ប់​​យ៉ាង​អាណោច​​អាធ័ម​​

10 ឆ្នាំ មុន

ខេត្ត​កំពង់​ធំ​ ៖ ស្ត្រី​​ម្នាក់​បានស្លា.ប់​នៅ​នឹង​កន្លែង​​យ៉ាង​អាណោច​​អាធ័ម​​ ខណៈ​កំពុង​​ជិះ​​កង់តាម​ផ្លូវ​​ ត្រូវ​​​​រថយន្ត​​ហ៊ី​យ៉ាន់ដាយ​​ ចំណុះ​​២តោន​កន្លះ​​ បុក​​កិនមួយ​កំណាត់​​ខ្លួន​​ បណ្តាល​ឱ្យ​ស្លា.ប់​ភ្លាម​មួយ​រំពេច ។ គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​កើត​ឡើង​កាល​ពី​វេលាម៉ោង​១០​ព្រឹក​​ថ្ងៃទី​០៩ តុលា នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​​៦ ចំណុច​ភូមិ​អាចារ្យ​លាក់ សង្កាត់​អាចារ្យ​លាក់​​ ក្រុង​ស្ទឹង​​សែន ។

ខេត្ត​កំពង់​ធំ​ ៖ ស្ត្រី​​ម្នាក់​បានស្លាប់​នៅ​នឹង​កន្លែង​​យ៉ាង​អាណោច​​អាធ័ម​​ ខណៈ​កំពុង​​ជិះ​​កង់តាម​ផ្លូវ​​ ត្រូវ​​​​រថយន្ត​​ហ៊ី​យ៉ាន់ដាយ​​ ចំណុះ​​២តោន​កន្លះ​​ បុក​​កិនមួយ​កំណាត់​​ខ្លួន​​ បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​មួយ​រំពេច ។ គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​កើត​ឡើង​កាល​ពី​វេលាម៉ោង​១០​ព្រឹក​​ថ្ងៃទី​០៩ តុលា នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​​៦ ចំណុច​ភូមិ​អាចារ្យ​លាក់ សង្កាត់​អាចារ្យ​លាក់​​ ក្រុង​ស្ទឹង​​សែន ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​​ឱ្យដឹង​ថា ដំបូង​គេ​​ឃើញ​​រថយន្ត​បង្ក​ ម៉ាក​​ហ៊ី​​យ៉ាន់​ដាយ​​ ពណ៌​ស ពាក់​ស្លាកលេខ​​កំពង់​ធំ​ 3A-0045 បើក​ក្នុង​ល្បឿន​លឿន​​ ហើយ​បាន​គេច​​​រថយន្ត​ធុនធំ​មួយគ្រឿង​​ទៀត ដែល​ធ្វើដំណើរ​​បញ្ច្រាស​គ្នា​ លុះ​មក​ដល់​ចំណុច​​កើត​ហេតុ​ ស្រាប់តែ​​រថយន្ត​ហ៊ី​យ៉ាន់​ដាយ​​នេះ បើក​​កៀរ​ដៃ​ចង្កូត​​កង់​របស់​​ជន​​រងគ្រោះ​​ បណ្តាល​ឱ្យស្ត្រី​រងគ្រោះ​​ធ្លាក់​ចូល​ទៅ​​ក្រោម​កង់​​រថយន្ត​ កិនមួយ​កំណាត់​ខ្លួន​ផ្នែក​ខាង​លើ បណ្តាល​​ឱ្យស្លាប់​ភ្លាម​​មួយ​រំពេច​​ យ៉ាង​អា​ណោច​អាធ័ម​តែម្តង​ ។

លោក​វរសេនីយ៍​​ទោ ទន់ ក្រឿន នាយ​ប៉ុស្តិ៍​​រដ្ឋ​បាល​​អាចារ្យ​លាក់​​ ឱ្យដឹង​ថា ស្ត្រី​រងគ្រោះ​ឈ្មោះ ព្រឿង​ ឡោ អាយុ​៤៧​​ឆ្នាំ រស់នៅ​ភូមិ​ក្រចាប់​​ សង្កាត់​អាចារ្យ​លាក់​​​ ក្រុង​ស្ទឹង​សែន​ ជា​អ្នក​ដាំ​បាយ​ និង​ថែ​​រក្សា​ក្មេង​ៗនៅ​​មណ្ឌល​​កុមារ​​​កំព្រា​​កំពង់ធំ​​ ។

ក្រោយ​ពី​កើត​ហេតុអ្នក​បើក​រថយន្ត​​បង្កដាក់​មេប្រូច​បាត់​ស្រមោល ចំណែក​​រថយន្ត​និង​កង់​​ត្រូវ​សមត្ថកិច្ច​​យក​ទៅ​រក្សា​​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​​ក្រុង​ស្ទឹង​សែន​​ រង់​ចាំការ​​ដោះ​ស្រាយ​​ ឯ​សព​​សមត្ថកិច្ច​​ប្រគល់​ឱ្យ​បងប្អូន​សាច់​ញាតិ​​យក​ទៅ​​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕