ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​ទាក់ដៃចង្កូត​គ្នា​ដួល​​​ខ្ទាត​ចូលក្រោម​រថយន្ត​ត្រូវ​រថយន្តកិន​បាក់ជើង​ម្ខាង​

10 ឆ្នាំ មុន

រាជ​ធានីភ្នំ​ពេញ ៖ យុវជន​ម្នាក់​បាន​បាក់​ជើង​ម្ខាង និង​របួស​រលាត់​ដៃជើង​​ បន្ទាប់ពីជិះ​ម៉ូតូ​ទៅ​ទាក់​ដៃចង្កូត​ម៉ូតូ​មួយ​គ្រឿង​ទៀត​បណ្តាល​ឱ្យ​ដួល​ម៉ូតូខា្ទត​​ចូល​ក្រោម​រថយន្ត​ត្រូវ​រថយន្ត​បើក​កិនពីលើ​​ កាល​ពីវេលា​ម៉ោង​៥​និង​៣០នាទីល្ងាច ថ្ងៃ​ទី​០៧ តុលា ២០១៤ នៅ​ចំណុច​មុខ​សាលា​បឋម​សិក្សា​អូឌឹម តាម​ផ្លូវ​ជាតិលេខ​៤ ស្ថិតក្នុង​ភូមិ​​កន្ទោកជើង ​​ សង្កាត់​កន្ទោក​​​ ខណ្ឌពោធិ៍សែន​ជ័យ ។

ប្រ​ភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា នៅមុន​ពេល​កើតហេតុយុវជនរង​គ្រោះ​បាន​ជិះ​ម៉ូតូ​មួួយ​គ្រឿង ម៉ាក​ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាក​លេខ​ភ្នំ​ពេញ 1CB-8053បាន​ធ្វើ​ដំណើរតែម្នាក់ឯង​តាម​ផ្លូវ​ជាតិលេខ​៤ក្នុង​ទិស​ដៅ ពី​លិច​ទៅកើត  ខណៈ​មក​​ដល់​ក​ន្លែង​កើតហេតុ​ ក៏បាន​ជិះ​ទៅ​ទាក់ដៃចង្កូត​ម៉ូតូ​មួួយ​គ្រឿងទៀត​​ បណ្តាល​ឱ្យ​ដួល​ម៉ូតូ​ខ្ទាត​ចូល​ក្រោម​រថយន្ត​ដឹក​ថ្នាំពេទ្យ ពណ៌ផ្កា​ឈូក ពាក់ស្លាក​លេខ​ភ្នំ​ពេញ​2R-8418ដែលបើ​កបរ​ស្របទិសគ្នា​ ហើយរថយន្តនោះ​​បាន​កិន​ពីលើ​ម៉ូតូ​ បាក់ជើង​អ្នក​ជិះម្ខាង និង​របួសរលាត់ដៃជើង ។

ក្រោយពេលកើត​ហេតុ​ជនរង​គ្រោះ​ត្រូវ​បាន​គេបញ្ជូន​ទៅ​សង្រ្គោះនៅមន្ទីរពេទ្យ ចំណែក​ម៉ូតូ និង​រថយន្ត​ត្រូវ​សមត្ថ​កិច្ច​យក​ទៅរក្សាទុក​នៅអធិការដ្ឋាន​ខណ្ឌពោធិ៍សែន​ជ័យ​ដើម្បី​ដោះ​ស្រាយ​គ្នា​តាម​ផ្លូវ​ច្បាប់ ។​