ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា.ប់​​សម្លា.ប់​​អតីត​ចៅ​អធិការ​​វត្ត ចោទ​​ថា​​ចេះអំពើ​​អាប​ធ្មប់​​

10 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ជន​សង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​ទឹកផុស ចាប់ខ្លួន​នៅ​​វេលា​ម៉ោង​៩​និង​៣០​នាទីព្រឹក​ថ្ងៃ​ទី​០៧ តុលា​ ឆ្នាំ​២០១៤ ​នៅ​​ចំណុច​​ខ្ទម​ស្រែ​តំបន់​ទឹក​ចែក ស្ថិត​ក្នុងភូមិ​កោះ​ខ្ទុំ ឃុំទួល​ខ្ពស់ បន្ទាប់​ពី​បាន​រត់គេច​ខ្លួន​មួយ​យប់​ក្រោយ​ការ​កា.ប់សម្លា.ប់ជន​រង​គ្រោះ​ បណ្តាល​ឱ្យ​​ស្លា.ប់​​នៅ​នឹង​​កន្លែង កាលពីថ្ងៃ​ទី​០៦ តុលា នៅ​ក្នុងភូមិ​ត្រពាំង​ស្មាច់ ឃុំ​ទួល​ខ្ពស់ ស្រុក​ទឹកផុស

ខេត្តកំពង់ឆ្នាំង ៖ ជន​សង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​ទឹកផុស ចាប់ខ្លួន​នៅ​​វេលា​ម៉ោង​៩​និង​៣០​នាទីព្រឹក​ថ្ងៃ​ទី​០៧ តុលា​ ឆ្នាំ​២០១៤ ​នៅ​​ចំណុច​​ខ្ទម​ស្រែ​តំបន់​ទឹក​ចែក ស្ថិត​ក្នុងភូមិ​កោះ​ខ្ទុំ ឃុំទួល​ខ្ពស់ បន្ទាប់​ពី​បាន​រត់គេច​ខ្លួន​មួយ​យប់​ក្រោយ​ការ​កាប់សម្លាប់ជន​រង​គ្រោះ​ បណ្តាល​ឱ្យ​​ស្លាប់​​នៅ​នឹង​​កន្លែង កាលពីថ្ងៃ​ទី​០៦ តុលា នៅ​ក្នុងភូមិ​ត្រពាំង​ស្មាច់ ឃុំ​ទួល​ខ្ពស់ ស្រុក​ទឹកផុស ខណៈ​ជន​រង​គ្រោះ​កំពុង​អង្គុយ​ផឹកស៊ី​មើល​ទូរ​ទស្ស​ន៏ នៅផ្ទះ​អ្នក​លក់​​ស្រា​ជិត​ផ្ទះ​។ ​

លោក ខែ​ម វិបុល អធិការ​នគរបាល​ស្រុក​ទឹក​ផុស​ ឱ្យដឹង​ថា ជនសង្ស័យ​រូប​នោះ​មានឈ្មោះស៊ូ អែ​ល អាយុ​៤៣​ឆ្នាំ ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ សុខ សុ​ផាត អាយុ​៤៤​ឆ្នាំ ។ ទាំង​២​នាក់​មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយ​គ្នា។ មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​មាន​គ្នា​៣​នាក់ កំពុង​ផឹកស៊ី​នៅផ្ទះ​លក់​ស្រាឈ្មោះ ស៊ូ គឹ​ម​ឡុ​ង ។ នៅ​ពេល​កំពុង​ផឹកស្រា​នោះ ជន​ដៃដល់​បាន​ជិះ​​​ម៉ូតូ​ចាក់​សាំង ហើយ​បាន​រអ៊ូ​ថាយ៉ាប់​ណាស់ ម៉ូតូ​ឱ្យ​​តែឯង​ជិះ​​​អស់​សាំង​តែ​ម្តង ។ ពេល​នោះ​ជន​រង​គ្រោះ​ដែល​កំពុង​ផឹក​នៅផ្ទះ​ខាងលើតប​ថា អស់​សាំង​អី​អ្ហា​! មក​ចាក់​សាំង​នេះ​មក ។ ពេល​នោះ​ជនដៃដល់​​មិន​បាន​តបត​អ្វី​ទេ តែ​​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ បន្ទាប់​មក​បាន​ទាញ​កាំបិត​ផ្គាក់​មក​ដល់ កាប់​ជន​រង​គ្រោះជា​ច្រើន​កាំបិត បណ្តាលឱ្យ​​ដួល​ស្លាប់​នៅ​នឹង​កន្លែង​តែ​ម្តង ។ ​ប្រភព​ដដែល​​បន្ត​ថា ក្រោយ​កាប់​ជន​​រង​គ្រោះ​ហើយ​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​ទៅ​ខ្ទម​ចំការបាត់មួយ​យប់ លុះ​ព្រឹក​ឡើង​មន្ត្រី​នគរបាល​មូលដ្ឋាន ​សហការ​ជាមួយ​មន្ត្រី​នគរបាល​ខេត្ត
ស្រាវ​ជ្រាវ​ និង​ចាប់ខ្លួន​បាន​ខណៈ​ជនសង្ស័យ​គេច​ទៅ​លាក់ខ្លួន​នៅ​ខ្ទម​ចំការ​របស់​ខ្លួន​។ ​

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ខាងលើ​នេះ​បាន​សារភាព​ថា​​ខ្លួន​​មាន​គំនុំ​ជាមួយ​ជន​រងគ្រោះ​យូ​រហើយ ព្រោះ​ជន​រង​គ្រោះជា​អ្នកចេះ​អំពើ​អាប​ធ្មប់ ។ ​ក្រុម​គ្រួសារ​គេ​ព្យាបាល​ជំងឺ​​មួយ​ឆ្នាំ​ៗ​អស់រាប់​លាន​រៀល ។ រូបគេ​បាន​​ព្យាយាម​កាប់​ឈ្មោះ សុខ សុ​ផាត នេះ​ជា​ច្រើន​លើក​មក​ហើយ​តែ​មិន​បាន​សម្រេច ទើប​លើក​នេះ​មានឱកាស​ខណៈ​ជន​រង​គ្រោះ​ភ្លេចខ្លួន​ក៏​ទៅ​កាប់សម្លាប់​តែ​ម្តង​។

ទោះបី​បែប​នេះ​ក្តី លោក ប៉ុ​ល វិ​ទ្ឋី ស្នងការ​រង​ទទួល​បន្ទុក​ការិយាល័យ​កណ្តាល​យុ​ត្តិ​ធ​ម៏ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​និយាយ​ថា ផ្អែក​តាម​សាក្សី និង​ការ​ស្រាវ​ជ្រាវ​ជន​រ​ង​គ្រោះ ជា​អតីត​ចៅអធិការវត្ត និង​ក្រោយ​សឹក​ពី​បួសដើរ​ធ្វើ​តែ​ធ្វើបុណ្យ​ទាន និង​សូត្រ​ធ​ម៌​ក្នុង​វត្ត​ដូច​ជា​អា​ចារ្យ​​​​​ទៅ​​ហើយ រឿង​អី​ថា​ជា មនុស្ស​ចេះ​ធ្មប់ ពេល​នេះ​លោក​កំពុង​ស្រាវជ្រាវ​មើល​ថា​តើ​ពាក្យ​ចេះ​អំពើ​អាប​ធ្មប់​នេះ​ចេញពី​ប្រភព​ណា ព្រោះ​បើ​មិន​អ​ញ្ចឹ​ង​ពេល​ខឹង​គ្នា​​ចេះ​តែ​ចោទ​អំពើ​អាប​ធ្មប់​អ​ញ្ចឹ​ង​មនុស្ស​ស្លាប់​អស់ហើយ ៕​