ខណ្ឌច្បារអំពៅបើកវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ៣ឆ្នាំ
រាជធានីភ្នំពេញ ៖ សាលាខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី៦ តុលា ២០១៤នេះ បានបើកវគ្គបណ្តុះបណ្តាលស្តីពីការកសាងផែនការអភិវឌ្ឍន៍៥ឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ក្រោមអធិបតីភាពលោក អ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌច្បារអំពៅ លោកស្រី ឯក យ៉ាននី អភិបាលរងនៃគណៈអភិបាលខណ្ឌ ព្រមទាំងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខណ្ឌ អភិបាលរងខណ្ឌ នាយក នាយករងរដ្ឋបាលខណ្ឌ ប្រធាន អនុប្រធានការិយាល័យចំណុះជំនាញខណ្ឌ និងមន្ដ្រីពាក់ព័ន្ធមួយចំនួនទៀត ។
ចែករំលែកព័តមាននេះ