ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​សង្សារ​​អត់​ចេញ​​មក​ជួប​​លោត​ទឹកសម្លា.ប់ខ្លួនពីលើស្ពាន​ព្រះ​​មុនី​វង្ស​​ថ្មី​លិចបាត់​

10 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ យុវជន​ម្នាក់​លោតទឹកសម្លា.ប់​ខ្លួន​ពី​លើ​​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី​ លិច​ចូល​ទៅ​ក្នុង​ទឹក​មិន​ទាន់​ឃើញអណ្តែត​នៅឡើយ​ទេ ដោយសារ​តែ​ខឹង​សង្សារ​​អត់​ចេញ​មក​ជួប សម្រេច​ចិត្ត​ទៅ​លោតទឹកតែម្តង ។ ហេតុការណ៍​​នេះ​បង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល ​នៅ​វេលា​ម៉ោង​៦​និង​១៥នាទី​ល្ងាច​​ថ្ងៃ​ទី​៥ តុលា លើ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី​​ ភូមិ​ព្រែក​តា​នូ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

រាជធានី​ភ្នំ​ពេញ ៖ យុវជន​ម្នាក់​លោតទឹកសម្លាប់​ខ្លួន​ពី​លើ​​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី​ លិច​ចូល​ទៅ​ក្នុង​ទឹក​មិន​ទាន់​ឃើញអណ្តែត​នៅឡើយ​ទេ ដោយសារ​តែ​ខឹង​សង្សារ​​អត់​ចេញ​មក​ជួប សម្រេច​ចិត្ត​ទៅ​លោតទឹកតែម្តង ។ ហេតុការណ៍​​នេះ​បង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល ​នៅ​វេលា​ម៉ោង​៦​និង​១៥នាទី​ល្ងាច​​ថ្ងៃ​ទី​៥ តុលា លើ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី​​ ភូមិ​ព្រែក​តា​នូ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

យុវជន​ដែល​លោតទឹក​សម្លាប់​ខ្លួនត្រូវ​គេ​​ស្គាល់​​ឈ្មោះ កា​កា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​សិស្ស ស្នាក់នោ​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ។

ប្រភព​ព័ត៌មាន​ពី​មិត្ត​ភ​ក្កិ​ឈ្មោះ សុខ​រី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ បាន​បង្ហើប​ឲ្យ​ដឹង​ទាំង​លាក់លៀម​ថា មុន​ពេល​កើតហេតុ​ឈ្មោះ កា​កា បាន​ទូរស័ព្ទ​ណាត់ជួប​សង្សារ​ ស្នាក់​នៅ​សង្កាត់ច្បារ​អំពៅ ប៉ុន្តែ​ពេល​ទៅ​ជួប​សង្សារ បែរជា​សង្សារ​មិន​បាន​ចេញ​ម​ក​ជួប​ទេ ព្រោះ​អត់​មាន​ម៉ូតូ​ជិះ ម្យ៉ាងទៀត​យប់ ។ ពេល​ដឹង​ថា​សង្សារ​អត់​មក​ជួប​ហើយ កា​កា បាន​ទូរស័ព្ទ​ហៅ​មិត្ត​ភ​ក្កិ​ឈ្មោះ សុខ​រី ឲ្យ​ទៅ​ជូន​ត្រឡប់​​ទៅ​ផ្ទះ​វិញ ដោយ​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​មួយ​គ្រឿង ធ្វើ​ដំណើរ​ឆ្លងស្ពាន​ព្រះ​មុនី​វង្ស​ថ្មី​ឡើង​ដល់​ពាក់កណ្តាល​ស្ពាន​បាន​ប្រាប់​ឲ្យ​អ្នក​បើក​ម៉ូតូ ឈប់​សិន ស្រាប់​តែ​យុវជន​ខាងលើ​បាន​លោត​ចូល​ក្នុង​ទឹក​គ្រាំ​លិច​បាត់​រហូត​មិន​ទាន់​ឃើញអណ្តែត​នៅឡើយ​ទេ ។

បន្ទាប់​ពី​កា​កា​​លោតទឹក​ហើយ​មិត្ត​ភ​ក្កិ​បាន​យក​ទូរស័ព្ទ​ទៅ​ប្រាប់​បងប្អូន​ថា​កា​កា​លោតទឹកសម្លាប់​ខ្លួន​ហើយ ។ មិត្ត​ភ​ក្កិ​និង​សាច់ញាតិ​បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​តូចចិត្ត​សង្សារ​អត់ព្រម​ចេញ​មក​ជួប​ទើប​លោតទឹក​សម្លាប់​ខ្លួន​តែ​ម្តង ៕