រាជធានីភ្នំពេញ ៖ ស្ត្រីជាប្រពន្ធនិងប្រុសសហាយ ត្រូវប្តីតាមទាន់ប្តឹងប៉ូលិសឃាត់ខ្លួន បន្ទាប់ពីពួកគេនាំគ្នាមកដេករួមមេត្រីយ៉ាងផ្អែមត្រជាក់នៅបន្ទប់ផ្ទះជួល ខណៈប្តីមិននៅចេញទៅធ្វើការបាត់ ។
ហេតុការណ៍នេះបង្កឱ្យមានការផ្អើលកាលពីវេលាម៉ោង១២និង៣០រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ តុលា នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ស្ត្រីដែលក្បត់ចិត្តប្តីឈ្មោះ ភឿន ធីតា អាយុ២៨ឆ្នាំ មានប្តីឈ្មោះ ថុន ឈុនហ៊ាវ ជាអ្នកបើករថយន្តតាក់ស៊ីវេនយប់ ។ ប្តីប្រពន្ធនេះរួមរស់ជាមួយគ្នាបាន៧ទៅ៨ឆ្នាំ និងមានកូនប្រុសស្រី២នាក់ ។ ចំណែកប្រុសសហាយឈ្មោះ គឹម អ៊ុនតាក់ អាយុ២៤ឆ្នាំ ជានិស្សិត ស្នាក់នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយបើតាមសមត្ថកិច្ចអះអាងថា ផ្ទះជននេះមានបើកល្បែងស៊ីសង ហើយកន្លងមកស្ត្រីដែលក្បត់ប្តីបានទៅលេងជាញឹកញាប់ ។
តាមបុរសជាប្តីឈ្មោះថុន ឈុនហ៊ាវ ប្រាប់ឱ្យសមត្ថកិច្ចដឹងថា ប្រពន្ធរបស់ខ្លួនបានមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយប្រុសជានិស្សិតជាង៤ខែមកហើយ ហើយក្រោយមកគាត់(ប្តី)ដឹង ក៏បានជួលគេតាមដានប្រពន្ធ រហូតតាមទាន់នៅនឹងកន្លែងតែម្តង ៕
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ