ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ស្រុក​វាល​វែង​ឃាត់ខ្លួន​អ្នកស៊ី​ឈ្នួល​ចាំ​ចម្ការ​កញ្ឆា​ម្នាក់

10 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ សមត្ថ​កិច្ច​​​​ស្រុក​វាល​វែង​​​ធ្វើការ​ឃាត់​ខ្លួន​​​បុរស​ម្នាក់​​ជា​អ្នកស៊ីឈ្នួល​​ចាំចម្ការ​កញ្ឆា​ឱ្យ​គេ ​កាលពី​​វេលា​ម៉ោង​០១​ និង​៣០​នាទី​រសៀល​​ថ្ងៃ​ទី​០១ ​​តុលា ២០១៤ ស្ថិត​នៅ​ចំណុចភូមិ​ដីក្រហម​ ឃុំ​អន្លង់​រាប ស្រុក​វាល​វែង​ ​ដោយរឹប​អូស​​កញ្ឆាបាន​ចំនួន​​មួយ​គីឡូក្រាម​​​​ផង​ដែរ ​។

ខេត្តពោធិ៍សាត់ ៖ សមត្ថ​កិច្ច​​​​ស្រុក​វាល​វែង​​​ធ្វើការ​ឃាត់​ខ្លួន​​​បុរស​ម្នាក់​​ជា​ អ្នកស៊ីឈ្នួល​​ចាំចម្ការ​កញ្ឆា​ឱ្យ​គេ ​កាលពី​​វេលា​ម៉ោង​០១​ និង​៣០​នាទី​រសៀល​​ថ្ងៃ​ទី​០១ ​​តុលា ២០១៤ ស្ថិត​នៅ​ចំណុចភូមិ​ដីក្រហម​ ឃុំ​អន្លង់​រាប ស្រុក​វាល​វែង​ ​ដោយរឹប​អូស​​កញ្ឆាបាន​ចំនួន​​មួយ​គីឡូក្រាម​​​​ផង​ដែរ ​។

​ប្រភព​ឱ្យ​ដឹង​ថា ​បុរសខាងលើឈ្មោះ​សោ រិ​ទ្ធី ​​អាយុ​៣៦​ឆ្នាំ ​រស់នៅ​ភូមិ-​ឃុំ​កើតហេតុ​ខាងលើ​ ។​

​ លោក​វរ​សេនីយ៍​ត្រី​ធាង ឡេង អធិការ​នគរ​បាល​ស្រុក​វាល​វែង​ឱ្យ​ដឹងថា មុន​នោះ​ប៉ុន្មាន​ថ្ងៃ​ មាន​ប្រជាពលរដ្ឋ​បាន​ទៅរាយការណ៍​ថា ​នៅ​ភូមិ​ដីក្រហម​ ឃុំ​អន្លង់​រាប ស្រុក​វាល​វែង​​ក្នុង​ដីចម្ការ​មួយ​កន្លែង​ មាន​ដាំ​ដើម​កញ្ឆា​ជា​ច្រើន​ដើម​ ។ ​ដោយ​ដឹង​ថា ​ដើម​កញ្ឆា​ជា​ប្រភេទ​​គ្រឿងញៀន​ ដែល​ច្បាប់​ហាមឃាត់​មិន​ឱ្យ​ដាំ​ ទើប​នៅ​វេលារសៀល​​​​ ​លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​ស្រុក ​និង​នគរបាល​ប៉ុស្តិ៍​អន្លង់​រាប ​ចុះ​ទៅ​ដល់​​ចម្ការកញ្ឆា​​នោះ ដោយ​​ឃើញ​បុរស​ម្នាក់កំពុង​ចាំ​មើលថែ​ទាំ​នៅ​ទីនោះ​ ។

​សមត្ថកិច្ច​​ បានឃាត់ខ្លួន និង​ធ្វើការ​សួរនាំ​ ​រួម​ជាមួយ​កញ្ឆា​ស្ងួត​ទម្ងន់​១២​គីឡូក្រាម​ផង​ដែរ​ ។ ​ចំពោះ​ដើម​កញ្ឆា​ស្រស់​ចំនួន​៤០០​ដើម​ទៀតក្នុង​ចម្ការ​​ ត្រូវកម្លាំង​យើង​​​កាប់​និង​ដុត​ចោល​គ្មាន​សល់​នៅ​នឹង​​កន្លែង​កើតហេតុ​ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព