ខេត្តតាកែវ ៖ បុរសម្នាក់ត្រូវប្រពន្ធប្តឹងប៉ូលិសឱ្យចាប់ខ្លួនកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី២៩ កញ្ញា ២០១៤ នៅភូមិជើងកួន ឃុំសូភី ស្រុកបាទី ពីបទប្រើអំពើហិង្សាយកដែកចាក់ប្រពន្ធ បន្ទាប់ពីផឹកស៊ីស្រវឹងប្រចណ្ឌប្រពន្ធដែលនិយាយលេងសើចជាមួយបុរសក្នុងភូមិ។
លោកង៉ាន់ សារី អធិការប៉ូលិសស្រុកបាទីបានឱ្យដឹងថា ជនសង្ស័យដែលចាក់ប្រពន្ធឈ្មោះសាក់ សល់ អាយុ២៣ឆ្នាំ ប្រពន្ធឈ្មោះសូត្រ ស្រីមុំ អាយុ២០ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ។
លោកអធិការស្រុកបានបន្តថា នៅមុនពេលកើតហេតុជនសង្ស័យជាប្តីបានទៅផឹកស៊ីជាមួយមិត្តភក្តិរស់នៅក្នុងភូមិជាមួយគ្នា នៅពេលត្រឡប់ចូលផ្ទះវិញស្រវឹងជោកក៏ជេរប្រពន្ធ និងចោទប្រពន្ធថា មានប្រុសថ្មីក្បត់រូបគេ និងបានឈ្មោះប្រកែកគ្នាយ៉ាងខ្លាំង ពេលនោះជនសង្ស័យក៏បានទាញយកដែកបំពង់ទីបដែលមានមុខស្រួចចាក់ទៅលើប្រពន្ធចំនួន២កន្លែង គឺចំក្រោមដោះខាងស្តាំ និងត្រង់បោះដៃផុតមួយកន្លែងរងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ