ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់បានសន្លប់ស្ដូកស្ដឹងមិនដឹងខ្លួនត្រូវបុរសជាប្ដីបីលើម៉ូតូរត់រកពេទ្យឯកជនឲ្យជួយសង្រ្គោះកាលពីវេលាម៉ោងជា៩យប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤ នៅក្រុងប៉ោយប៉ែតសង្ស័យបណ្ដាលមកពីរោគប្រច័ណ្ឌ ។
ស្ត្រីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ទួន ស្រីឃីម អាយុ២៤ឆ្នាំ រស់នៅក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាលល ក្រុងប៉ោយប៉ែត ។ ស្ត្រីរងគ្រោះខាងលើបានសន្លប់ស្ដូកស្ដឹងត្រូវបុរសជាប្ដីបីដឹកតាមម៉ូតូឌុបពីគ្លីនិកឈ្នួលមួយទៅកាន់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត បន្ទាប់ពីនាងមានអាការះធ្ងន់ធ្ងរគ្លីនិកឈ្នួលមិនហ៊ានទទួល។
តាមបុរសឈ្មោះ អ៊ឹម សុភ័ក្រ អាយុ២៥ឆ្នាំ មានមុខរបរជាអ្នកបើកបររថយន្តធំនៅក្រុមហ៊ុនមួយក្នុងក្រុងប៉ោយប៉ែតនិយាយថាខណះខ្លួនវិលត្រឡប់ពីធ្វើការប្រទះឃើញនាងជាប្រពន្ធបានដួលសន្លប់ស្ដូកស្ដឹងក្នុងផ្ទះក៍រូតរះដឹកនាងរកពេទ្យឈ្នួលឲ្យជួយ ។ បុរសខាងលើបន្តថាមុនហេតុការណ៍កើតឡើងខ្លួននិងប្រពន្ធមានជម្លោះក្នុងគ្រួសារតិចតួចប៉ុន្តែមិនប្រាប់លម្អិតពីដំណើររឿងឡើយ ។ ទោះជាយ៉ាងណាប្រភពបង្ហើបថាគ្រួសារមួយនេះអាចផ្ទុះជម្លោះដោយសារភ្លើងប្រច័ណ្ឌច្រើនជាងរឿងផ្សេងៗ ។ស្រ្តីរងគ្រោះក្រោយពីបុរសជាប្ដីដឹកទៅដល់មន្ទីរពេទ្យបង្អែកក្រុងត្រូវបានក្រុមគ្រូពេទ្យយកចិត្តទុកដាក់ព្យាបាលដល់ស្រ្តីរងគ្រោះភ្លាមៗ។
ចែករំលែកព័តមាននេះ