រាជធានីភ្នំពេញ ៖ លោកហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកី ឡាបានឲ្យដឹងក្រោយចប់កិច្ចពិភាក្សាជាមួយប្រធានគណៈកម្មការទី៧ រដ្ឋសភា នាថ្ងៃទី១៧ កញ្ញា នៅវិមានរដ្ឋសភាថាការប្រឡងបាក់ឌុបលើកទី២សិស្សនឹងទទួល បានពិន្ទុដូចកាប្រឡងលើកទី១ដែរ ។
លោករដ្ឋមន្ត្រីបានលើកឡើងទៀតថាចំពោះបេក្ខជនដែលទទួលបាន ប្រឡងលើកទី២នោះគឺជាបេក្ខជនដែលប្រឡងធ្លាក់ ចំពោះបេក្ខជនដែលធ្វើខុស នឹងបទបញ្ជាក្នុងការប្រឡងលើកមុខនោះមិនត្រូវបានអនុញ្ញាតឲ្យប្រឡងឡើយ ។ ចំពោះនិទ្ទេសវិញក្រសួងអប់រំនឹងឲ្យចំពោះសិស្សដូចការប្រឡងលើកទី១ដែរ គឺសិស្ស ដែលមានចំណេះដឹងគ្រប់គ្រាន់ ។
លោក យ៉ែម បុញ្ញឬទ្ធិ ប្រធានគណៈកម្មការទី៧នៃរដ្ឋសភាបានគំាទ្រចំពោះចំណាត់របស់លោក រដ្ឋមន្ត្រីក្រសួងអប់រំ ប៉ុន្តែអ្វីដែលគណៈកម្មការចង់ដឹង និងបានសួរទៅលោករដ្ឋមន្ត្រីនោះមាន គុណភាពគ្រូបង្រៀន គុណភាពសិស្ស គុណភាព មធ្យោបាយ គុណភាពកម្មវិធីសិក្សា និងគុណភាពសង្គម ។ ក្នុងកិច្ចពិភាក្សា លោក យ៉ែម បុញ្ញឬទ្ធិ បានស្នើដល់រដ្ឋមន្ត្រីចំពោះប្រាក់ខែគ្រូបង្រៀន ដើម្បីឲ្យគាត់ទទួលបានការចិញ្ចឹមជីវិតរស់នៅសមរម្យ និងថ្លៃថ្នូក្នុងការបំពេញតួនាទីបានពេញ លេញ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ