រាជធានីភ្នំពេញ ៖ លោកសក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានលេខាធិការគណះកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍបែនប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ. អ.ប)បានចូលរួមជាគណះអធិបតីក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងឯកសារយុទ្ធសាស្ត្រសម្រាប់ការរៀបចំតាក់តែងផែនការអនុវត្តន៍រយះពេលបីឆ្នាំ (ផអ៣ )ដំណាក់កាលទី២កាលពីល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤នៅសណ្ឋាគារភ្នំពេញ ។
លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានលេខាធិការគណះកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍបែនប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ. អ.ប)បានមានប្រសាសន៍ថា សិក្ខាសាលានាពេលនេះពិតជាមានសារះសំខាន់ណាស់ក្នុងអនុវត្តកិច្ចដំណើរការកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិក្នុងរយះពេលនៃ ផអ៣ ដំណាក់កាលទី១ ដែលបានជម្រុញឲ្យកិច្ចដំណើរការកំណែទម្រង់របស់យើងវិវត្តន៍ទៅមុខជាលំដាប់ស្របតាមឆន្ទះនយោបាយរបស់រាជរដ្ឋាភិបាលនិងស្របតាមយុទ្ធសាស្ត្រនិងចំណុចដៅដែលបានកំណត់នៅតាមដំណាក់កាលនីមួយៗនៃកម្មវិធីជាតិរយះពេល១០ឆ្នាំ ។
ចែករំលែកព័តមាននេះ