រាជធានីភ្នំពេញ ៖ បុរសជាសន្តិសុខ ឯកជនម្នាក់ត្រូវបានប្រធានសន្តិសុខខ្លួនឯងវ៉ៃបែកក្បាលខណះអង្គុយយាម ។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី ១០មិថុនា ២០១៤ នៅផ្ទះលេខ៤ដេរ ផ្លូវបេតុង ស្ថិតក្នុងភូមិដូងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ជនរងគ្រោះមានឈ្មោះ កៅ សាន អាយុ២៨ឆ្នាំ ភេទប្រុស ជាសន្តិសុខឯកជន មានស្រុកកំណើតនៅភូមិថ្នល់បំបែក ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ១៣ ផ្លូវ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនបង្ក បានជិះម៉ូតូមកពីផឹកស៊ីវិញមកដល់កន្លែងជនរងគ្រោះយាមហើយបានសួរជនរងគ្រោះថា<< កាន់ដំបងទុកវ៉ៃអញមែន?>> ពេលនោះជនរងគ្រោះក៏បានឆ្លើយតបទៅវិញថា <<អត់ទេកាន់ទុកការពារខ្លួន >> ស្រាប់តែពេលនោះជនបង្កបានវ៉ៃជនរងគ្រោះនិងដំបងរហូតបែកក្បាលហើយជិះគេចខ្លួនបាត់ទៅ ។ភ្លាមៗប្រជាពលរដ្ឋមកមើលហេតុការណ៍បានប្តឹងសមត្ថកិច្ចតែសមត្ថកិច្ចថាមិនមែនទឹកដីគាត់ទេគឺទឹកដីខណ្ឌសែនសុខ ហើយពេលនោះអ្នកសារព័ត៌មានមកដល់ក៏បានជួយបញ្ជូនជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យព្រះកុសមះតែម្តង ចំណែកជនបង្ករត់គេចខ្លួនបាត់ ។
ចែករំលែកព័តមាននេះ