រាជធានីភ្នំពេញ ៖ យុវសិស្សម្នាក់ត្រូវប្រជាពលរដ្ឋប្រទះឃើញដេកស្តូកស្តឹងនៅក្រោមដើមក្រខុប ដែលដំបូងស្មានថាស្រវឹងស្រា លុះដាស់សួរនាំទើបដឹងថា សង្ស័យមិត្តភក្តិដាក់ថ្នាំសណ្តំយកម៉ូតូម៉ាកឌ្រីមសេ១២៥ ស៊េរី២០១៤ទៅបាត់ ។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤និង២០នាទីរសៀលថ្ងៃទី០៥ មិថុនា ស្ថិតក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។
យុវសិស្សដែលសង្ស័យត្រូវថ្នាំសណ្តំមិត្តភក្តិនេះឈ្មោះ ស៊ឹម ទេពនិមិត្ត អាយុប្រហែល២០ឆ្នាំ ជាសិស្សវិទ្យាល័យវត្តកោះ ស្នាក់នៅក្នុងសង្កាត់ទួលទំពូង បានរៀបរាប់ទាំងរវើរវាយឱ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង១១ព្រឹក ខ្លួននិងមិត្តភក្តិ២នាក់ទៀត បានជិះម៉ូតូឌ្រីមសេ១២៥ ស៊េរី២០១៤មួយគ្រឿង (ម៉ូតូខ្ចីមិត្តភក្តិផ្សេងទៀតជិះ) ចេញពីសាលារៀន ទៅលេងភូមិកើតហេតុ ហើយបន្ទាប់មកលែងដឹងអ្វីទាំងអស់ ។ ចំណែកមិត្តភក្តិ២នាក់យកម៉ូតូគេចខ្លួនបាត់ ដោយទុកជនរងគ្រោះដែលសន្លប់ស្តូកស្តឹងម្នាក់ឯង ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ